Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជំនន់​ទឹកភ្លៀង​សម្លាប់​មនុស្ស​ជាង​៥០០​នាក់​នៅ​ប៉ា​គី​ស្ថាន​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ ទីភ្នាក់ងារ​រដ្ឋាភិបាល​មួយ​បាន​និយាយថា ទឹកជំនន់​ភ្លាមៗ​ដែល​បង្កឡើង​ដោយ​ភ្លៀង​មូសុង​ខ្លាំង​មិន​ធម្មតា​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៥៤៩ នាក់​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ក្នុង​រយៈពេល​មួយ​ខែ​កន្លងមកនេះ ខណៈ​សហគមន៍​ដាច់ស្រយាល​ក្រីក្រ​បំផុត​ក្នុង​ខេត្ត​បា​ឡូ​ជី​ស្ថាន (Balochistan)​នៅ​ភាគ​និរតី​ស្ថិតក្នុង​ចំណោម​សហគមន៍​​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​។​

​ទីភ្នាក់ងារ​រដ្ឋាភិបាល​និង​កងទ័ព​បាន​បង្កើត​ជំរំ​ផ្តល់​ជំនួយ​និង​សង្គ្រោះ​នៅ​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់ ហើយ​កំពុង​ធ្វើការ​ដើម្បី​ជួយ​ផ្លាស់​ទីលំនៅ និង​ផ្តល់​ស្បៀងអាហារ​និង​ថ្នាំពេទ្យ​។​អាជ្ញាធរ​គ្រប់គ្រង​​គ្រោះមហន្តរាយ​ជាតិ (NDMA) បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៥​សីហា​ថា ក្រៅពី​អ្នកស្លាប់ ទឹកជំនន់​បាន​បំផ្លាញ​ផ្ទះ​ជាង ៤៦.២០០ ខ្នង​។​

​នាយករដ្ឋមន្ត្រី​លោក សេ​បាស សារីហ្វ (Shehbaz Sharif) បាន​និយាយ​ក្នុងអំឡុងពេល​ចុះ​ទៅ​កាន់​តំបន់​រងគ្រោះ​ថា​”​យើង​កំពុង​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដើម្បី​ផ្តល់​ជំនួយ​សង្គ្រោះ​និង​ស្តារ​ឡើង​​វិញ​យ៉ាង​ទូលំ​ទូលាយ​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​”​។​

NDMA បាន​និយាយថា ខែ​មុន​គឺ​សើម​ខ្លាំង​បំផុត​ក្នុង​រយៈពេល​បី​ទសវត្សរ៍ ជាមួយនឹង​ភ្លៀង​ធ្លាក់ ១៣៣% ច្រើន​ជាង​មធ្យមភាគ​ក្នុង​រយៈពេល ៣០ ឆ្នាំ​កន្លងមកនេះ​។​ខេត្ត​បា​ឡូ​ជី​ស្ថាន ដែលមាន​​ព្រំប្រទល់​ជាប់​ប្រទេស​អ៊ីរ៉ង់​និង​អា​ហ្វ​ហ្គានី​ស្ថាន បាន​ទទួល​ទឹកភ្លៀង ៣០៥% ច្រើន​ជាង​មធ្យមភាគ​ប្រចាំ​ឆ្នាំ​៕

ពេទ្យ​ទាហាន​កំពុង​ពិនិត្យ​ស្ត្រី​ម្នាក់​នៅ​មន្ទីរពេទ្យ​បណ្តោះអាសន្ន​មួយ​ក្នុងស្រុក​រ៉ា​ចាន​ពួ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ខេត្ត​ពុន​ចាប ប្រទេស​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃ​អង្គារ

Px08-072
LAHORE: Sep08 – Workers of a welfare organization shifting a man to safer place from flood hit area in Rana Town.
ONLINE PHOTO by Sajid Rana

ជំនន់ទឹកភ្លើងវាយប្រហារប៉ាគីស្ថានអស់ពេលជាងមួយខែមកនេះ


Post navigation