Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជំរុញដល់នគរបាលតាមបណ្តាក្រុង-ស្រុក ពន្លឿនបន្ថែម ការធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនពលរដ្ឋ

Views: 4

ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ អនុវត្តន៍តាមការណែនាំ និងបទបញ្ជាពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងនគរបាល តាមបណ្តាស្រុក-ក្រុង ទាំង៩ បាននឹងកំពុងពន្លឿន បន្ថែមការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ដែលទើបគ្រប់អាយុ និងអ្នកហួសសុពលភាពប្រើប្រាស់។

ក្រៅពីធ្វើផ្ទាល់ នៅអធិការដ្ឋានគ្រប់ក្រុង-ស្រុក មន្ត្រីនគរបាលជំនាញ ក៏បានបែងចែក​កម្លាំងជា ២ ក្រុម ចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តាមបណ្តាឃុំសង្កាត់ ដើម្បីពន្លឿន ជូនដល់ប្រជាពលរដ្ឋ យកឯកសារនេះ ទៅប្រើប្រាស់ជាប្រយោជន៍ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដូចជា ទិញលក់ដីធ្លី ដាក់ពាក្យបម្រើការងារ ឬប្រកបអាជីវកម្មផ្សេងៗ។

ក្នុងឱកាសនោះ លោកស្នងការ ស្នងការរង នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់ពលរដ្ឋគ្រប់រូប ទាំងអ្នកទើបគ្រប់អាយុ និងអ្នកហួសសុពលភាព ត្រូវមកទៅធ្វើ អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរគំរូថ្មី ឲ្យបានគ្រប់គ្នា ដើម្បីយកទៅប្រើប្រាស់ ឱ្យទាន់ពេល និងចូលរួមបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ខាងមុខ៕ V / N

Post navigation