Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជន​ប៉ាឡេ​ស្ទីនពីរ​នាក់​ស្លាប់​និង​៤០​នាក់​រងរបួស​នៅ​ពេល​អ៊ីស្រាអែល​វាយប្រហារ​លើ​តំបន់​វេស​ប៊ែង​

Views: 10

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ជន​ប៉ាឡេ​ស្ទីន​ពីរនាក់ រួមមាន​មេបញ្ជាការ​សកម្មប្រយុទ្ធ​ជាន់ខ្ពស់​ម្នាក់ ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​អង្គារ នៅពេល​កងកម្លាំង​អ៊ីស្រាអែល​សំរុក​វាយ​ចូល​ផ្ទុះ​មួយ​នៅក្នុង​​ទីក្រុង​ណា​ប្លូស​(Nablus)​ក្នុង​តំបន់​វេស​ប៊ែង​(West Bank)​ដែល​ខ្លួន​កាន់កាប់​។​

​អំពើហិង្សា​ចុងក្រោយ​នេះ​កើត​ឡើង​តែ​ពីរ​ថ្ងៃ​គត់​ក្រោយ​អ៊ីស្រាអែល​និង​ពួក​សកម្មប្រយុទ្ធ​ក្នុង​ក្រុម​អ៊ីស្លាម​ជី​ហាដ​(IJ) បានប្រកាស​កិច្ចព្រមព្រៀង​ផ្អាក​ការប្រយុទ្ធ​គ្នា​នៅក្នុង​បរិ​ពន្ធ​ភូមិ​ហ្កា​ហ្សា​។​

​នៅក្នុង​ទីក្រុង​ណា​ប្លូស អ្នកយក​ព័ត៌មាន​បារាំង​បាន​រាយការណ៍​អំពី​ការបាញ់​គ្នា​រវាង​ជន​ប៉ាឡរ​ស្ទីន​ជាមួយកង​កម្លាំង​អ៊ីស្រាអែល​។​យ៉ាងហោច​ណាស់​ពួក​ប៉ាឡេ​ស្ទីន​៤០​នាក់​រងរបួស ដោយ​បួន​នាក់​រងរបួស​​ធ្ងន់​។​

​យុវជន​ប៉ាឡេ​ស្ទីន​ប៉ះទង្គិច​ជាមួ​យកងក​ម្លាំង​អ៊ីស្រាអែល​នៅ​វេ​សប៊ែ​ង​កាលពី​ថ្ងៃ​អង្គារ​

​យោធា​អ៊ីស្រាអែល​ក្នុងពេល​ជាមួយគ្នា​បានប្រកាសថា «​ភេរ​វករ អ៊ីប្រាហ៊ីម អាល់​-​ណា​ប៊ុល​ស៊ី​(Ibrahim al-Nabulsi )​ត្រូវបាន​សម្លាប់​នៅ​ក្នុង​ទីក្រុង​ណា​ប្លូស​។​ភេរ​វករ​ម្នាក់ទៀត​ក៏​ត្រូវបាន​សម្លាប់​​នៅក្នុង​ផ្ទះ​តែ​មួយ​»​។​

​ណា​ប៊ុល​ស៊ី ជា​មេបញ្ជាការ​ក្រុម​អាល់​-​អាក់​សា ម៉ា​ធៀ​(Al-Aqsa Martyrs) ជា​ក្រុម​សកម្មប្រយុទ្ធ​មួយ​ដែល​ធ្វើ​សកម្មភាព​នៅក្នុង​តំបន់​វេស​ប៊ែង ក្រោម​គណបក្ស​ហ្វាតា​(Fatah)​។​

​ការប៉ះទង្គិច​ជាមួយ​កងកម្លាំង​អ៊ីស្រាអែល​ក៏​កើតមាន​នៅ​ផ្នែក​ផ្សេងៗ​នៃ​ទីក្រុង​ណា​ប្លូស ដោយ​ជន​ប៉ាឡេ​ស្ទីន​ចោល​ដុំ​ថ្ម​ដាក់​ទាហាន​អ៊ីស្រាអែល​។​យោធា​អ៊ីស្រាអែល​បាន​និយាយថា «​ការប៉ះទង្គិច​ហិង្សា​បាន​​កើត​ឡើង​នៅ​ពេល​កុបករ​ជាច្រើន​ចាប់ផ្តើម​គប់​ដុំ​ថ្ម​និង​គ្រឿងផ្ទុះ​ដាក់​កងកម្លាំង ដែល​បាន​បាញ់​បំបែកហ្វូង​អ្នក​តវ៉ា​។​មនុស្ស​ជាច្រើន​បាន​រងរបួស​»​។​

​សូមបញ្ជាក់​ថា កងកម្លាំង​សន្តិសុខ​អ៊ីស្រាអែល​បានធ្វើ​ប្រតិបត្តិការ​ស្ទើរ​រាល់ថ្ងៃ​នៅ​តំបន់​វេស​ប៊ែង​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ដោយ​ផ្តោត​លើ​ពួក​សកម្មប្រយុទ្ធ​ទៅ​ពី​ក្រុម​IJ​។​ជន​ប៉ាឡេ​ស្ទីន​យ៉ាងតិច​៥៧​នាក់​ត្រូវបាន​សម្លាប់​ចាប់តាំងពី​ចុង​ខែ​មីនា ភាគច្រើន​នៅ​វេស​ប៊ែង​។​

​ការវាយប្រហារ​លើ​គោលដៅ​អ៊ីស្រាអែល​ក្នុងពេល​ជាមួយគ្នា​បាន​សម្លាប់​មនុស្ស​១៩​នាក់ ភាគច្រើន​ជា​ជន​ស៊ីវិល​។​

​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន អ៊ីស្រាអែល​បានចាប់ផ្តើម​ការវាយប្រហា​រ​តាម​អាកាស​ដើម្បី​ជា​ការបង្ការ​ទុកជា​មុន​នៅ​ហ្កា​ហ្សា​ស្ទ្រីប លើ​ទីតាំង​ពួក​IJ ជាហេតុ​នាំ​អោយ​ពួក​សកម្មប្រយុទ្ធ​បាញ់​រ៉ុក្កែត​ជាង​១​ពាន់​​គ្រាប់​ជា​ការតត​ប​វិញ​។​ការប្រយុទ្ធ​គ្នា​នោះ ត្រូវបាន​ផ្អាក​កាលពី​ថ្ងៃអាទិត្យ​ក្រោម​កិច្ចព្រមព្រៀង​មួយ​សម្របសម្រួល​ដោយ​អេ​ហ្សី​ប​។​ការប្រយុទ្ធ​គ្នា​បី​ថ្ងៃនេះ​នាំ​អោយ​ជន​ប៉ាឡេ​ស្ទីន​ស្លាប់​៤៦​នាក់​និង​របួស​៣៦០​នាក់​៕

​ជន​ប៉ាឡេ​ស្ទីន​នាំគ្នា​សែងយុទ្ធ​ជន​សកម្មប្រយុទ្ធ​ដែល​ត្រូវ​បាញ់​អោយ​រងរបួស​ដោយ​កង​កម្លាំង​អ៊ីស្រាអែល​

Post navigation