Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជនពិការ​ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ក្នុង​ក្រុង​បាវិត​បានទទួល​អំណោយ​

Views: 10

ដោយៈ វ៉ៃ​កូ​/​ស្វាយរៀងៈ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តស្វាយរៀង និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុម​បាវិត អនុប្រធាន​ទី​១​អាជ្ញាធរ​មីន នៅ​ព្រឹក​​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៣ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ប្រាសាទ និង​នាំយក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ប្រគល់ជូន​ដល់​ជន​មាន​ពិការភាព​ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មកពី​សង្កាត់​ទាំង ៥ ក្នុង​ក្រុង​បាវិត​។

​លោក​បានលើកឡើង​បន្តថា​: ការធ្លាក់​ខ្លួន​ពិការ​ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម មិនមែនជា​ជម្រើស​របស់​ប្រជាពលរដ្ឋ​ទេ វា​កើតចេញពី​ប្រវត្តិសាស្ត្រ​ពិត​នៃ​ការបែកបាក់​សាមគ្គី និង​ជម្លោះផ្ទៃក្នុង​រវាង​ខ្មែរ និង​ខ្មែរ ដែល​នាំ​ឲ្យ​មាន​សង្គ្រាម​អូសបន្លាយ​អស់​ជាង​បី​ទសវត្សរ៍​នៅ​កម្ពុជា​។ ការរក្សា​ឲ្យ​បាន​នូវ​សន្តិភាព គឺជា​គុណ​តម្លៃ​ដែល​នាំ​ឲ្យ​ប្រទេសជាតិ​មាន​ភាព​រីកចំរើន ហើយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ទាំងអស់​កាន់តែ​ប្រសើរឡើង តាមរយៈ​ការទទួលបាន​នូវ​ឱកាស​ការងារ ប្រាក់ចំណូល និង​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​។ ទោះបី​យើង​ធ្លាក់ខ្លួន​ពិការ ប៉ុន្តែ​មិនមែន​ពិការ​សមត្ថភាព​ទេ យើង​នៅមាន​ចក្ខុវិស័យ​ក្នុងការ​ចូលរួម​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ អភិវឌ្ឍ​សង្គម និង​គ្រួសារ​។ រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី តែងតែ​យកចិត្តទុកដាក់​ចំពោះ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស និង​លើកកម្ពស់​ដល់​ជន​មាន​ពិការភាព តាមរយៈ​ការ​ជម្រុញ​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន និង​បណ្តា​ក្រុមហ៊ុន​នានា ផ្តល់​អាទិភាព​ឲ្យ​ចូលរួម​បម្រើ​ការងារ​៕/R​

Post navigation