Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជនជាតិ​អាម៉េរិក​លោក​ស្នូវ​ដិន​ទទួល​បាន​លិខិត​ឆ្លងដែន​រុស្ស៊ី​និង​ស្បថ​ចូលសញ្ជាតិ​

Views: 8

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ បណ្តា​ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី​បាន​ដកស្រង់​សម្តី​មេធាវី​របស់​លោក​អេ​ដវ៉ា​ដ ស្នូវ​ដិ​ន (Edward Snowden)​កាលពី​ថ្ងៃ​សុក្រ​ទី​២​ធ្នូ​ថា​អតីត​អ្នកម៉ៅការ​ផ្នែក​​ចារកម្ម​សម្ងាត់​អាម៉េរិកស្នូ​វ​ដិន ដែល​បាន​រត់ចេញ​ពី​ការកាត់ទោស​បន្ទាប់ពី​បាន​លាតត្រដាង​កម្មវិធី​ឃ្លាំ​មើល​សម្ងាត់​បំផុត​នៅ​ទូទាំង​ពិភពលោក​របស់​អាម៉េរិក​នោះ បាន​ទទួល​លិខិត​ឆ្លងដែន​រុស្ស៊ី និង បាន​ស្បថ​ចូលសញ្ជាតិ​។​

​មេធាវី អាណា​តូ​លី គូ​ឆេ​រីណា (Anatoly Kucherena) ត្រូវបាន​រាយការណ៍​ដោយ​និយាយថា លោក​ស្នូវ​ដិនបាន​ទទួល​លិខិត​ឆ្លងដែន​ហើយ​បាន​ស្បថ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ពោល​ប្រហែល​បី​ខែ​បន្ទាប់​​ពី​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ផ្តល់​សញ្ជាតិ​ដល់​គាត់​។​

​របាយការណ៍​មិន​បាន​បញ្ជាក់​ថា​តើ​ស្នូវ​ដិនបាន​បោះបង់​សញ្ជាតិ​អាម៉េរិក​របស់​គាត់ឬ​អត់​នោះទេ​។ សហរដ្ឋ​អាម៉េរិក​បាន​ដកហូត​លិខិតឆ្លងដែន​របស់គាត់​ក្នុង​ឆ្នាំ ២០១៣​ដែល​នាំឱ្យស្នូវ​ដិន​ត្រូវជាប់​​គាំង​នៅក្នុង​អាកាសយានដ្ឋាន​ទីក្រុង​មូ​ស្គូ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍ បន្ទាប់ពី​បាន​មក​ដល់​ពី​ទីក្រុង​ហុងកុង​ក្នុង​គោលបំណង​ឆ្ពោះ​ទៅ​ប្រទេស​អេក្វាឌ័រ​។​

​នៅ​ទីបំផុត​រុស្ស៊ី​បានផ្តល់​សិទ្ធិ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​គាត់​។ គាត់​បាន​រៀបការ​ជាមួយ​ស្ត្រី​អាម៉េរិក​ឈ្មោះ លីន​សេ មី​ល (Lindsay Mills)​ក្នុង​ឆ្នាំ ២០១៧ ហើយ​ប្តី​ប្រពន្ធ​នេះ​មាន​កូន​ពីរ​នាក់​។​

​នៅ​ទីក្រុង​វ៉ាស៊ីនតោន អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក ណេ​ត ប្រា​យ (Ned Price) បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​សហរដ្ឋ​អាម៉េរិក​បានដឹង​ពី​របាយការណ៍​ដែល​លោក​ស្នូវ​ដិនបាន​ស្បថ​ចូល​​សញ្ជាតិ​រុស្ស៊ី​ហើយ ប៉ុន្តែ​មិន​អាច​បញ្ជាក់​បានឡើយ ហើយ​បាន​រុញ​សំណួរ​អំពី​ស្ថានភាព​របស់​គាត់​ទៅ​រដ្ឋាភិបាល​រុស្ស៊ី​។ ទោះយ៉ាងណា លោក​ប្រាយ​បាន​និយាយថា រដ្ឋបាលបៃដិ​ននឹង​មិន​ភ្ញាក់ផ្អើល​ទេ ប្រសិនបើ​របាយការណ៍​នេះ​ត្រឹមត្រូវ​។​

​លោក​ប្រាយ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​លោក​ស្នូវ​ដិនបាន​បង្ហាញ​ពីភក្តី​ភាព​របស់​គាត់​ចំពោះ​រុស្ស៊ី​ជា​យូរ​មក​ហើយ ហើយ​ជំហាន​នេះ​នឹង​នៅ​ចាំតែ​ធ្វើ​ឱ្យ​ក្លាយជា​ផ្លូវការ​ប៉ុណ្ណោះ​”៕

​លោក​ស្នូវ​ដិននិយាយ​ទៅកាន់​ទស្សនិកជ​នតា​ម​អន​ឡាញ​នៅ​សន្និសីទ​កំពូល​ស្តី​ពី​បច្ចេកវិជ្ជា​វេ​បសាយ​នៅ​ទីក្រុង​លី​ស​ប៊​ន ថ្ងៃទី​៤​វិច្ឆិកា ឆ្នាំ​២០១៩

Post navigation