Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជនជាតិចិន​-វៀតណាម​ នាំរត់ចេញចេញពីកាស៊ីណូ​ប៉ាស៊ីហ្វិច​

Views: 7

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ​ បុគ្គលិកកាស៊ីណូប៉ាស៊ីហ្វិច​ ហៅដំរី២​ ជាជនជាតិចិន​ និងវៀតណាម​ បបាននាំចេញពីកាស៊ីណូបង្កឱ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ។ បន្ទាប់ពីរត់ចេញមកក្រៅក្រុមសន្តិសុខដែលយាមការពារបានយកដំបងដេញវាយក្រុមបុគ្គលិក​ ហេីយក៏មានការតដៃវិញផងដែរ។ ហេតុការណ៍នេះ បានកើតឡើងនៅកាស៊ីណូ«ប៉ាស៊ីហ្វិច»ហៅ(ដំរី២) ស្ថិតនៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល​ នៅថ្ងៃត្រង់ថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០២២។

ករណីនេះ បានកេីតឡេីងបន្ទាប់ពីកាស៊ីណូ«ប៉ាស៊ីហ្វិច»បង្ខាំងក្រុមបុគ្គលិកដែលជាជនបរទេសទុកក្នុងកាស៊ីណូ ដោយកុហកថា​ រើសបុគ្គលិកយកទៅធ្វើការនៅកាស៊ីណូនៅខេត្តព្រះសីហនុ។
ប៉ុន្តែផ្ទុយទៅវិញ មិនបានយកពួកគេទៅធ្វើការនៅកាស៊ីណូ ខេត្តព្រះសីហនុឡើយ។​ ទើបកើតជារឿងឈ្លោះប្រកែកគ្នា រវាងបុគ្គលិកមេការកាស៊ីណូ រហូតផ្ទុះកំហឹងប្រេីអំពើហិង្សាដោយក្រុមបុគ្គលិកនាំគ្នាទម្លុះទ្វារ។

លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាក់ថា​ ករណីនេះមិនមែនហិង្សាទេ គឺបុគ្គលិកវៀតណាម រៀបចំផែនការប្រមូលគ្នាទម្លុះទ្វាររបង រត់ចេញប៉ះគ្នាជាមួយសន្តិសុខ របួសសន្តិសុខ៣នាក់ មូលហេតុនៃដើមរឿង ជំនាញខេត្តកំពុងធ្វើការជាមួយក្រុមហ៊ុន។

បន្ទាប់ពីកេីតហេតុ​ សមត្ថកិច្ចជំនាញពាក់ព័ន្ធបានចុះទៅកន្លែងកេីតហេតុដេីម្បីស្រាវជ្រាវរកដេីមចមដែលនាំអោយកេីតមានរឿងហេតុបែបនេះកេីតឡេីង៕សរន

Post navigation