Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​ដែល​ផ្សំគំនិត​គ្នា សម្លាប់​បុរស​ម្នាក់​កាល​ជាង​១​ខែ​មុន​នៅ​ខណ្ឌដង្កោ ត្រូវ​សមត្ថកិច្ច​ចាប់បាន​ហើយ​

Views: 1

ដោយ / សម្បត្តិ​/​ភ្នំពេញ​៖ ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​ដែល​ផ្សំគំនិត​គ្នា សម្លាប់​បុរស​ម្នាក់ កាល​ជាង​១​ខែ​មុន​នៅ​ខណ្ឌដង្កោ ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ធ្វើការ​ស្រាវជ្រាវ ក្រោម​ការសហការ​ជាមួយ​នគរបាល​ខណ្ឌដង្កោ រហូត​ឃាត់ខ្លួន​បាន​នា​ព្រឹក​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវ​១៣០ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទាំង​២​នាក់ ទី​១ មានឈ្មោះ ពេ​ជ្យ ជី​វ័​ន្ត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ ជាងសំណង់ ជា​ប្ដី និង​ស្ត្រី​សង្ស័យ​មានឈ្មោះ ដា យ៉ា អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ ជា​ប្រពន្ធ ។

​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹងថា ក្រោយពី​ធ្វើការ​សាកសួរ ជនសង្ស័យ​ឈ្មោះ ពេ​ជ្យ ជី​វ័​ន្ត បាន​សារភាពថា ខ្លួន​ពិតជា​បាន​កាប់​ជនរងគ្រោះ​ដាច់​ក្បាល​ពិតមែន ដោយសារតែ ការ​ប្រ​ច័ន្ទ ព្រោះ​មានការ​ទំនាក់ទំនង​គ្នា​ជាមួយ ជនរងគ្រោះ​ដែល​ខ្លួន​កាប់សម្លាប់ ដូច្នេះ​ក៏​រៀប​គ​ម្រា​ង​សម្លាប់​តែម្ដង​។​

​គួរបញ្ជាក់​ផងដែរ កាលពី​ព្រឹក ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២២​កន្លងទៅ មាន​ករណី​ប្រទះឃើញ​សព​បុរស​ម្នាក់​ដេកស្លាប់​ក្នុង​ថ្លុកឈាម​ក្នុង​កន្លែង​លាង​រថយន្ត​មួយកន្លែង ស្ថិតនៅ​ជិត​ច្រកចូល​ផ្សារ​ទំនើប​ជីប ម៉ុង ៥០​ម៉ែត្រ ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​

​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់ថា សព​ជនរងគ្រោះ​ជា​អំពើ​ឃាតកម្ម​ដោយ​ជនសង្ស័យ​កាប់​ចំ​កំភួនជើង ខាងស្តាំ និង​ក្បាល​ពីលើ ហើយ​កាប់​ចំក​បណ្តាល​ឲ្យ​ដាច់ សព​ជនរងគ្រោះ​ខាងលើ សមត្ថកិច្ច​បាន​យកទៅ​តម្កល់ទុក​នៅ​វត្ត​ឬ​ស្សី​សាញ់ ដើម្បី​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​សាច់ញាតិ មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ធ្វើ​ឃាត់ខ្លួន រួច​ប្រគល់​ជូនទៅ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ សួរនាំ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​៕​.mara

Post navigation