Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន ក្រោយ​មនុស្ស​៤​នាក់​ត្រូវបាន​សម្លាប់​ក្នុង​ការវាយប្រហារ​ដោយ​កាំភ្លើង​និង​កាំបិត​នៅ​ជប៉ុន​

Views: 9

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មន្ត្រី​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP​ថា​ប៉ូលិស​ជប៉ុន​កាលពី​ថ្ងៃ​សុក្រ​ទី​២៦​ឧសភា​បាន​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ពួន​នៅក្នុង​អគារ​មួយ​បន្ទាប់​ពី​​សម្លាប់​មនុស្ស​បួន​នាក់ រួមទាំង​មន្ត្រី​ប៉ូលិស​ពីរ​នាក់​នៅក្នុង​ការវាយប្រហា​រ​ដោយ​កាំភ្លើង​និង​កាំបិត​។​

​បុរស​នេះ​ត្រូវបាន​នាំ​ទៅ​ឃុំឃាំង​នៅ​ខាងក្រៅ​ផ្ទះ​កសិដ្ឋាន​មួយ​ក្បែរ​ទីក្រុង​ណា​កាណូ (Nakano) ក្នុង​តំបន់​ណាហ្គា​ណូ (Nagano) ដោយ​ប៉ូលិស​បាន​បញ្ជាក់​ពី​អ្នក​ស្លាប់​ទី​បួន​កាល​ពី​យប់មិញ​ពោល​​ជា​ស្ត្រី​ចំណាស់​ម្នាក់​ដែល​គេ​ប្រទះ​ឃើញ​រងរបួស​នៅ​កន្លែងកើតហេតុ ហើយ​ក្រោយមក​ត្រូវបាន​ប្រកាស​ស្លាប់​។​

​អ្នកនាំពាក្យ​ប៉ូលិស​បាន​ប្រាប់ AFP​ថា ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ម៉ោង​ប្រហែល ៤៖៣០ នាទី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។​

​វា​ជា​ករណី​ដ៏​កម្រ​នៃ​ឧក្រិដ្ឋកម្ម​ហិង្សា​នៅក្នុង​ប្រទេស​ជប៉ុន ដែល​មាន​អត្រា​ឃាតកម្ម​ទាប​និង​ច្បាប់​កាំភ្លើង​ដ៏​តឹងរ៉ឹង​បំផុត​មួយ​ចំនួន​លើ​ពិភពលោក​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ក្យូ​ដូ​បាន​និយាយថា ជនសង្ស័យ​បាន​លាក់​ខ្លួន​ជាច្រើន​ម៉ោង​នៅក្នុង​ផ្ទះ ដែល​ជា​កម្មសិទ្ធិ​របស់​ឪពុក​គាត់ ដែល​ជា​ប្រធានសភា​ក្រុង​ណា​កាណូ​។​

​រូបគេ​បាន​ចាក់​ជនរងគ្រោះ​ដោយ​កាំបិត​ធំ មុន​ពេល​ប្រើ​កាំភ្លើង​បរបាញ់​ទៅ​លើ​ប៉ូលិស​ពីរ​នាក់ ដែល​ឆ្លើយតប​នឹង​ការហៅ​ទូរស័ព្ទ​បន្ទាន់​។​

​អាជ្ញាធរ​បាន​ជំរុញ​ប្រជាជន​ឱ្យ​ស្នាក់​នៅក្នុង​ផ្ទះ​ក្នុង​តំបន់​ពាក់កណ្តាល​ជនបទ​ភាគ​កណ្តាល​ប្រទេស​ជប៉ុន បន្ទាប់​ពី​ការសម្លាប់​នេះ​បាន​ចាប់ផ្តើម​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​។​

​មន្ត្រី ដែល​ត្រូវ​គេ​សម្លាប់ ត្រូវបាន​កំណត់​អត្តសញ្ញាណ​ថា​មាន​ឈ្មោះ​ថា យ៉ូ​ស៊ីគី តា​ម៉ៃ (Yoshiki Tamai)​អាយុ ៤៦ ឆ្នាំ និង តា​គូ​អូ អ៊ីកេ​អ៊ូ​ឈី (Takuo Ikeuchi) អាយុ ៦១ ឆ្នាំ​។​

​ស្ត្រី​ពីរ​នាក់ រួមទាំង​ម្តាយ​របស់​ជនសង្ស័យ បាន​រត់គេច​ខ្លួន​ចេញពី​ផ្ទះ កន្លែង​ដែល​ជនសង្ស័យ​លាក់ខ្លួន ដោយ​ម្នាក់​គេច​ខ្លួន​នៅ​ម៉ោង​ប្រហែល ៨៖៣៥ នាទី​យប់ និង​ម្នាក់​ទៀត​នៅ​ពាក់កណ្តាល​អធ្រាត្រ​៕

​ស្ត្រី​ពីរ​នាក់​និង​ប៉ូលិស​ពីរ​នាក់​ត្រូវបាន​សម្លាប់​នៅ​ភាគ​កណ្តាល​ប្រទេស​ជប៉ុន

Post navigation