Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជើងខ្លាំង ៨ រូប៖ នរណាក្លាយជាស្ដេចអុក នាអង្គរសង្ក្រាន្ដ ឆ្នាំនេះ?

Views: 4

ដោយ៖រ៉ូហ្សា / ភ្នំពេញ៖ បន្ទាប់ពីការប្រកួតជម្រុះ តាមតំបន់មកនោះ ពេលនេះ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា រកឃើញហើយ នូវជើងខ្លាំង ៨រូប សម្រាប់ប្រជែងយក តំណែងស្ដេចអុក នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នាឆ្នាំ២០២៣ នេះ។

បេក្ខជនទាំង ៨ រូប ភាគច្រើន សុទ្ធតែធ្លាប់គ្រងតំណែងស្ដេចអុក ស្ដេចអុករង និងជាជើងឯក នៃការប្រកួតថ្នាក់ជាតិទៀតផង។ ជើងខ្លាំងទាំង ៨ រូបនេះ មានមកពីរាជធានីភ្នំពេញ ៣ រូប ខេត្តកំពង់ចាម ២ រូប ខេត្តស្ទឹងត្រែង មួយរូប ក្រចេះមួយរូប និងខេត្តប៉ៃលិន មួយរូប ។

ជើងខ្លាំងទាំង ៣ រូប របស់រាជធានីភ្នំពេញ មានកីឡាករ យ៉ាន សុលាង សុខ លឹមហេង និង ហេង សាវឌី។ ជើងខ្លាំង ២រូប របស់ខេត្តកំពង់ចាម មាន ឆយ វីរ៉ា និង ឈាវ បូរ៉ា ដែលជើងខ្លាំងទាំង ២ រូបនេះ សុទ្ធតែធ្លាប់គ្រងតំណែងស្ដេចអុកដូចគ្នា។

អូន សុខា ជើងខ្លាំងមកពីខេត្តស្ទឹងត្រែង លឹម ផល្លា ជើងខ្លាំង មកពីខេត្តប៉ៃលិន និង ប៊ិន គាសេង ជើងខ្លាំងមកពីខេត្តក្រចេះ។ សូមបញ្ជាក់ថា ប៊ិន គាសេង ក៏ធ្លាប់គ្រងតំណែងជា ស្ដេចអុកដែរ។

ដោយសុទ្ធតែជាខ្លាដូចគ្នាបែបនេះ មិនដឹងថា អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣ នេះ នរណា មានសមត្ថភាពប្រជែងបានតំណែងមួយនេះ? ក្នុងចំណោបមបេក្ខជន ទាំង ៨ រូបនេះ ឈាវ បូរ៉ា ជាអ្នក ដែលធ្លាប់ឈរក្នុងតំណែងស្ដេចអុក បានច្រើនជាងគេ ចំពោះ ឆយ វីរ៉ា ជាស្ដេចអុកជំនាន់ទី១ ៕ V / N

Post navigation