Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជើងកំពង់ទីផ្សារស្រូវ នៅបន្ទាយមានជ័យ ប្រែប្រួលតិចតួច

Views: 1

ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ជើងកំពង់ ទីផ្សារស្រូវ នៅបន្ទាយមានជ័យ ប្រែប្រួលតិចតួច ។ នេះបើយោងតាមមន្ទីរពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ ដែលរាយការណ៍ជូន នូវសកម្មភាពលទ្ធផលការងារទិញ-លក់ស្រូវ ប្រចាំថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតក្នុងទីតាំងស្រុក ចំនួន ៤ស្រុក គឺស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ។

មន្រ្តីនៃមន្ទីរពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ បានអះអាងថាៈ តម្លៃទិញ-លក់គឺ តម្លៃស្រូវរំដួល (សើម) លេខ១ ចំនួន ១.០១៦ រៀល ទៅ ១.០៤០ រៀល ស្មើនឹងប្រាក់ថៃ ចំនួន ៨,៨ បាត ទៅ ៩បាត ។ តម្លៃស្រូវរំដួល (សើម) លេខ២ ចំនូន ៩៧០ រៀល ទៅ ១.០០៥ រៀល ស្មើនឹងប្រាក់ថៃចំនួន ៨,៤ បាត ទៅ ៨,៧ បាត។ តម្លៃស្រូវរំដួល (សើម) លេខ៣ ចំនួន ៩០០ រៀល ទៅ ៩៥៩ រៀល ស្មើនឹងប្រាក់ថៃ ចំនួន ៧,៨ បាត ទៅ ៨,៣ បាត ។

យោងកសិករ ក្រុមហ៊ុន ម្ចាស់រោងម៉ាស៊ីន និងឈ្មួញកណ្តាល បានឱ្យដឹងទីទៃពីគ្នា ហើយវិភាគបាន នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ពោលគឺ តម្លៃស្រូវ១ប្រភេទ (ពូជ) ថ្នាក់ទាំង ៣ លេខ ក៏ដូចស្រូវ (ចំណី) ប្រភេទផ្សេងទៀត បានចុះថ្លៃ ឬប្រែប្រួលតិចតួច ពីខ្ពស់មកទាប ដែលប៉ុន្មានថ្ងៃមុននេះ មានតម្លៃខ្ពស់ជាងនេះ ដែលស្របតាមអាជ្ញាធរ ជំនាញកសិកម្ម ពាណិជ្ជកម្ម ក្រុមហ៊ុនបៃតង និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដែលដាក់គោលការណ៍ថ្លៃគោល មិនឱ្យក្រោម ៩ បាត ឬ ១.០៤០ រៀល ក្នុង ១ គ.ក្រ សម្រាប់ប្រភេទស្រូវផ្ការំដួល លេខ១ និងតម្លៃទាបជាងនេះ តាមលំដាប់លេខ២, លេខ៣ ។

មន្ទីរពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ពីបរិមាណទិញ សរុប ៦៥៤ តោន ក្នុងមួយថ្ងៃទី២៥ ខែវិច្ឆិកា ឬជាមធ្យម ក្នុង១ថ្ងៃៗមានពី ៥០០ ទៅ ៨០០ តោនស្រូវ ដោយប្រើប្រាស់រថយន្តធំ ធុនធ្ងន់ ជាច្រើនគ្រឿង គឺអ្នកទិញ (ឈ្មួញ) មកពីរោងម៉ាស៊ីន ស៊ីវឡាយ , រោងម៉ាស៊ីន ហ្វាង វី រោងម៉ាស៊ីន ហ្វាង លី រោងម៉ាស៊ីន កៅ ង៉ែត រោងម៉ាស៊ីន វិបុលតារា។

រថយន្តក្រុមការងារលោកឧកញ៉ា ភួ ពុយ របស់ក្រុមហ៊ុន AMRU Rice (ឧកញ៉ា សុង សារ៉ន) រថយន្តរោងម៉ាស៊ីន ឈុន ធំ (សម្របសម្រួលដោយសហព័ន្ធស្រូវអង្ករ) រថយន្តលោកស្រី សុវណ្ណារី (ឈ្មួញដែលចូលរួមសហការជាមួយក្រុមការងារទិញ តាមតម្លៃគោលនយោបាយ) ។

មន្ទីរពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ បានបន្តថា: ចំពោះទីតាំងប្រមូលទិញស្រូវ របស់ក្រុមហ៊ុន ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឈ្មួញ មាននៅស្រុកព្រះនេត្រព្រះ ទីតាំងនៅឃុំឈ្នួរ មានជ័យ និងឃុំបុស្បូវ មានរថយន្ត ក្រុមហ៊ុន AMRU Rice (ឧកញ៉ា សុង សារ៉ន) ។

នៅស្រុកភ្នំស្រុក ទីតាំងនៅឃុំពន្លៃ មានរថយន្ត ក្រុមហ៊ុន AMRU Rice (ឧកញ៉ា សុង សារ៉ន) ។ រថយន្តរោងម៉ាស៊ីន ឈុន ធំ (សម្របសម្រួលដោយសហព័ន្ធស្រូវអង្ករ) ។ រថយន្តលោកស្រី សុវណ្ណារី (ឈ្មួញដែលចូលរួមសហការជាមួយក្រុមការងារទិញ តាមតម្លៃគោលនយោបាយ) ។

ស្រុកស្វាយចេក ទីតាំងនៅឃុំទ្រាស សាលា ស្រុកស្វាយចេក ឃុំសារង្គ និងឃុំតាផូ មាន រថយន្តក្រុមការងារលោកឧកញ៉ាភួ ពុយ មានរថយន្ត រោងម៉ាសុីន សុីវ ឡាយ មានរថយន្តរោងម៉ាសុីន ហ្វាង វី មានរថយន្តរោងម៉ាសុីន ហ្វាង លី មានរថយន្តរោងម៉ាសុីន កៅ ង៉ែត មានរថយន្ត រោងម៉ាសុីន វិបុលតារា ។

នៅស្រុកថ្មពួក ទីតាំងផ្សារថ្មីឃុំគំរូ មានរថយន្ត រោងម៉ាសុីន ហ្វាង វី។

ជាមួយនឹងលទ្ធផលដូចដែលលើកក្នុងរបាយ ការណ៍របស់ខ្លួន មន្ទីរពាណិជ្ជកម្ម ក៏ដូចជាក្រុមការងារចម្រុះ ក៏បានស្នើសុំថ្នាក់ជាមួយគ្នាជួយសម្រួលនូវការដឹកស្រូវ ដែលនៅសល់ឱ្យអស់ ៕/V

Post navigation