Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជប៉ុន​នឹង​ដកចេញ​ការ​រឹត​បន្តឹងកូ​វីដ​លើ​ទេសចរ​បរទេស​ចាប់ពី​ខែតុលា​

Views: 5

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ជប៉ុន​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​កញ្ញា​ថា ខ្លួន​នឹង​លុបចោល​ការ​រឹត​បន្តឹងកូ​វីដ​ដ៏​តឹងរ៉ឹង​លើ​ភ្ញៀវទេសចរ​បរទេស​ដោយ​បើក​ព្រំដែន​ឡើង​វិញ​បន្ទាប់​​ពី​បិទ​អស់​រយៈពេល​ពីរ​ឆ្នាំ​កន្លះ​។​

​ថ្លែង​នៅ​ឯ​ផ្សារ​ហ៊ុន​ញូវយ៉ក នាយករដ្ឋមន្ត្រី ហ្វ៊ុយ​មី​អូ គី​ស៊ី​ដា បាន​និយាយថា ជំងឺ​រាតត្បាត​បាន​រំខាន​ដល់​លំហូរ​ដោយ​សេរី​នៃ​មនុស្ស ទំនិញ​និង​មូលធន ដែល​បាន​ជួយ​ប្រទេស​ជាតិ​ឱ្យ​រីកចម្រើន​។​

​លោក​គី​ស៊ី​ដា ដែល​កំពុង​នៅ​ទីក្រុង​ញូវយ៉ក​សម្រាប់​មហាសន្និបាត​អង្គការសហប្រជាជាតិ បាន​និយាយថា “​ប៉ុន្តែ​ចាប់ពី​ថ្ងៃទី ១១ ខែតុលា​ជប៉ុន​នឹង​បន្ធូរបន្ថយ​វិធានការ​ត្រួតពិនិត្យ​ព្រំដែន​ដើម្បីឱ្យ​​ស្មើភាព​នឹង​សហរដ្ឋ​អាម៉េរិក ក៏​ដូច​ជា​បន្ត​ការ​ធ្វើ​ដំណើរ​ដោយ​គ្មាន​ទិដ្ឋាការ​និង​ការធ្វើដំណើរ​ជា​លក្ខណៈ​បុគ្គល​”​។​

​ជប៉ុន រួមជាមួយ​នឹង​ចិន គឺជា​ប្រទេស​ដែល​បន្ត​ប្រកាន់ខ្ជាប់​ការ​រឹតបន្តឹង​យ៉ាង​តឹងរ៉ឹង​លើ​ភ្ញៀវទេសចរ ខណៈ​ពិភពលោក​ភាគច្រើន​បាន​ចាប់ផ្តើម​រស់នៅ​ជាមួយ​ជំងឺ​កូវី​ដ​។​

​ប៉ុន្តែ​ខុស​ពី​ចិន ជប៉ុន​មិន​ដែល​បិទ​ខ្ទប់​តឹងរ៉ឹង​ក្នុង​អំឡុងពេល​វិបត្តិកូ​វីដ​នោះ​ទេ​៕

​លោក​គី​ស៊ី​ដា (​ឆ្វេង​ទី​២) ឈរ​ជាមួយ ច​ន ថា​ត់​ធិល (John Tuttle) (​ស្តាំ​) អនុប្រធាន​នៃ NYSE Group មុន​ពេល​បន្លឺ​កណ្ដឹង​បិទ​នៅ​ផ្សារ​ហ៊ុន​ញូវយ៉ក​កាលពី​ថ្ងៃទី ២២ ខែ​កញ្ញា​ឆ្នាំ ២០២២

Post navigation