Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជប៉ុនផ្តល់ឥណទានសម្បទានជាង ៣៨៣ លានដុល្លារសម្រាប់អភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុ

Views: 7

ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ជប៉ុនបានផ្តល់នូវហិរញ្ញប្បទានជា​ប្រាក់​យ៉េន​ដែលមាន​ទឹកប្រាក់​ចំនួន​៤១.៣៨៨លានយ៉េនស្មើនឹងប្រមាណជាង ៣៨៣.២២លាន ដុល្លារអាមេរិកសម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុជំហានទី១ ។ការផ្តល់ហិរញ្ញប្បទាននេះធ្វើឡើងរវាងឧប នាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិជាមួយលោក ហាយ៉ាហ្ស៉ី យ៉ូហ្ស៉ីម៉ាសា(HAYASHI Yoshimasa)រដ្ឋមន្ត្រីការ បរទេសជប៉ុននៅព្រឹកថ្ងៃទី ៦ ខែសីហាឆ្នាំ២០២២ នៅវិមានសន្តិភាពក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅមុននៃពីធីចុះហត្ថលេខានេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ហាយ៉ាហ្ស៉ី យ៉ូហ្ស៉ីម៉ាសា នៅវិមានសន្តិភាព ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ឲ្យដឹងក្រោយជំនួបនោះថា៖ លោក ហាយ៉ាហ្ស៉ី យ៉ូហ្ស៉ីម៉ាសា បានសូមគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោហ៊ុនសែន,រដ្ឋាភិបាលកម្ពុជា,ប្រជាជនកម្ពុជាដែលបានចូលរួមសម្ដែងមរណៈទុក្ខចំពោះ មរណភាពរបស់លោក ស៊ីនហ្សូ អាបេ អតិតនាយករដ្ឋមន្រ្តីជប៉ុន ។ លោក ហាយ៉ាហ្ស៉ី បានមានប្រសាសន៍ថានេះជាកាយវិការដ៏ប្រពៃបំផុតរបស់កម្ពុជាដែលប្រកបដោយក្តីគោរព,លោករដ្ឋមន្រ្តីសូមគោរពថ្លែងអំណរគុណផងដែរជូនចំពោះរដ្ឋាភិបាលកម្ពុជាក្នុងមានជាប្រធានអាស៊ានបានប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងការជំរុញស្វែងរកដំណោះស្រាយប្រទេសមីយ៉ាន់ម៉ាហើយក៏បានសម្តែងនូវការគោរពនិងសម្ដែងនូវការអបអរសាទរចំពោះជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្រ្តីបានសម្តែងការរីករាយជាមួយនឹងទំនាក់ទំនងទ្វេភាគីរវាងទាំងពីរដែលលោកមានប្រសាសន៍ថាជាទំនាក់ទំនងមួយដែលកំពុងតែស្ថិតនៅលើគន្លងល្អបំផុត។លោកបានមានប្រសាសន៍ថាលោកនឹងបន្តកិច្ចសហការជាមួយនាយករដ្ឋលោកឧបមាយករដ្ឋមន្ត្រីប្រាក់សុខុនដើម្បីធ្វើយ៉ាងណាជំរុញទំនាក់ទំនងនេះឲ្យកាន់តែល្អប្រសើរឡើងថែមទៀតជាមួយការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ,ជាពិសេសលើវិស័យសេដ្ឋកិច្ច ,ជំរុញអ្នវិនិយោគជប៉ុនមកកម្ពុជាកាន់តែច្រើនឡើងរួមទាំងវិស័យការពារជាតិក៏ដូចជាវិស័យដទៃទៀត។

ជាការឆ្លើយតបសម្ដេចតេជោបានសូមចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំជាទីបំផុតជាថ្មីម្ដងទៀតចំពោះមរណភាពរបស់លោកអតីតនាយករដ្ឋមន្រ្តីជប៉ុនដែលជាមិត្តដ៏ល្អរបស់កម្ពុជាផង និង ជាមិត្តល្អរបស់សម្ដេចផង ។ សម្ដេចតេជោបានមានប្រសាសន៍ថាការបាត់បង់របស់ឯកឧត្តម abeសម្ដេចមានអារម្មណ៍ដូចការ បាត់បង់របស់បងប្រុសរបស់សម្ដេចដែរ ,ព្រោះថាការចាកចេញគឺមានពេលឆាប់រហ័សពេក,សម្តេចបន្តថាអាបេ ធ្លាប់បានធ្វើការរួមគ្នាហើយដែលបានបន្សល់ទុក នូវស្នាដៃជាច្រើនជាមួយកម្ពុជាផងទាំងជាមួយអាស៊ាននិងពិភពលោកផងដែរ។សម្តេចតេជោបានយល់ស្របជាមួយនឹងការវាយតម្លៃទំនាក់ទំនងរវាងកម្ពុជានិងជប៉ុនហើយក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុននិងប្រជាជនដែលបានផ្តល់នូវឥណទានសម្បទានជួយដល់ការសសាងសង់កំពង់ផែក្រុងព្រះសីហនុហើយក៏បានថ្លែងអំណរគុណជារដ្ឋាភិបាលជប៉ុនដែលបានផ្ដល់វ៉ាក់សាំង covid-19 ជូនដល់កម្ពុជា រួមចំណែកធ្វើឱ្យកម្ពុជាមានលទ្ធភាពបើកប្រទេសឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញក៏ដូចជាមានការប្រជុំផ្ទាល់នៅកម្ពុជា។សម្ដេចតេជោបានលើកឡើងបញ្ហាសង្រ្គាមអ៊ុយគ្រែននិងបញ្ហាមីយ៉ាន់ម៉ា ។ សម្តេចតេជោបានលើក ឡើងថាសង្រ្គាមគឺជារឿងសំខាន់មួយទៅហើយ,ប៉ុន្តែការពិតសំខាន់មួយទៀតគឺការដាក់ទណ្ឌកម្មរុស្សី ដែកទណ្ឌកម្មនោះវាមិនមែនបង្កផលប៉ះពាល់សម្រាប់ប្រទេ សរុស្ស៊ីនោះទេគឺវាប៉ះពាល់ដល់ពិភពលោករាប់ទាងកម្ពុជាទៀតផង ។

ពាក់ព័ន្ធបញ្ហាមីយ៉ាន់ម៉ាសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា៖ការដោះស្រាយបញ្ហាមីយ៉ាន់ម៉ាកម្ពុជាបានប្រកាន់យក អភិក្រមជាក់ស្តែងនិយមនឹងមួយជំហានម្ដងៗដោយផ្ដោតលើអាទិភាពបីទី១.កាត់បន្ថយឬបញ្ឈប់អំពើហិង្សាទាំងស្រុង,ទី២.ការផ្ដល់ជំនួយមនុស្សធ៌មទៅដល់ប្រជាជនដែលត្រូវការបំផុតដោយគ្មានការរើសអើងនិងទី៣.កសាងទំនុកចិត្តនិងបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនានយោបាយដែលមានការចូលរួមពីគ្រប់ភាគីនយោបាយ។

សម្ដេចបានសម្ដែងនូវការសោកស្ដាយនិងភ្ញាក់ផ្អើលចំពោះការអនុវត្តទោសប្រហារជីវិតចំពោះសកម្មជនប្រឆាំងចំនួនបួនរូប,តែទោះបីយ៉ាងណាសម្ដេចបានបញ្ជាក់ថាកម្ពុជាបានបញ្ចេញប្រតិកម្មតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានហើយនិងបន្តខិតខំជួយមីយ៉ាន់ម៉ាឲ្យវិលត្រឡប់ទៅរកប្រក្រតីភាពនិងដំណើរតាមមាគ៌ាប្រជាធិបតេយ្យឡើងវិញ។

បន្ទាប់ពីជំនួបពិភាក្សាការងារនេះសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារនិងឯកសារពាក់ព័ន្ធផ្តល់ឥណ ទានសម្បទានជាប្រាក់យ៉េន ចំនួន ​៤១.៣៨៨.០០០.០០០ យ៉េនស្មើនឹងប្រមាណជាង៣៨៣.២២លានដុល្លារអាមេរិកសម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណត ផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុជំហានទី១ ។

ពិធីចុះហត្ថលេខាធិការនេះធ្វើឡើងរវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក ហាយ៉ាហ្ស៉ី យ៉ូហ្ស៉ីម៉ាសា រដ្ឋមន្ត្រីការបរទេស ជប៉ុនហើយក៏មានការចុះកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងនេះរវាងលោក ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ស្រី កាមេ ហារឹកុ ប្រធានតំណាង JICA ប្រចាំកម្ពុជាផងដែរ ៕

Post navigation