Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ នៃ​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាល មន្ត្រីរាជការ មន្ត្រី​ជាប់កិច្ចសន្យា នៃ​សាលាខេត្ត​បន្ទាយមានជ័យ

Views: 2

​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ លោក​អភិបាល ខេត្តបន្ទាយមានជ័យ បាន​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ នៃ​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាល មន្ត្រីរាជការ មន្ត្រី​ជាប់កិច្ចសន្យា នៃ​សាលាខេត្ត​បន្ទាយមានជ័យ នា​ល្ងាច​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ ។​

​ឱកាស​នោះ លោក អ៊ុំ រាត្រី អភិបាលខេត្ត​ប​ន្​ួ​ា​យ​មានជ័យ បាន​មានប្រសាសន៍ថាៈ ខេត្តបន្ទាយមានជ័យរ​បស់​យើង តែងតែ​រៀបចំ​ធ្វើការ​ជួបជុំគ្នា មុន​ឱកាស​បុណ្យកាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ ជា​រៀងរាល់ឆ្នាំ ហើយ​ឆ្នាំនេះ ក៏​មិន​ខុសពី​ឆ្នាំមុន​ដែរ ទោះបី​យើង មាន​ការងារ​មមាញឹក​យ៉ាងច្រើន ដែល​យើង​ត្រូវបំពេញ​រយៈពេល ពេញ​មួយឆ្នាំ កន្លងមក យើង​នឹង​បន្តធ្វើ​សកម្មភាព​នេះ​បន្តទៀត នៅ​រាល់ពេល​មានកម្ម​វិធី​បុណ្យជាតិ​របស់​យើង​។

​ក្នុងនាម​រដ្ឋបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត សូម​ចូលរួម​រីករាយ​ក្នុងឱកាស​បុណ្យ​ភ្ជំបិណ្ឌ កាន់បិណ្ឌ​ប្រពៃណី​ខ្មែរ ដែល​ប្រព្រឹត្តិ​ទៅ នៅពេល​ខាងមុខ និង​ការជួបជុំ​ក្រុមគ្រួសារ និង​សូម​ផ្ដាំផ្ញើ​ការសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​និវត្តជន ក្នុង​ខេត្តបន្ទាយមានជ័យ ទទួលបាន​សេចក្តីសុខ សេចក្តី​ច​ម្រេ​ី​ន ជោគជ័យ​គ្រប់​ភារកិច្ច និង​ការ​ធ្វេ​ី​ដំណេ​ី​រ​ទៅកាន់​ទីជិត ទី​ឆ្ងាយ ប្រកបដោយ​សុខ សុវត្ថិភាព​គ្រប់ៗ​គ្នា​។ រួមគ្នា​សហការ​គាំទ្រ ក្នុងការ​បំពេញការងា​រ ភារកិច្ច​ស្នូល​របស់ខ្លួន ធ្វើឱ្យ​ខេត្ត​មានការ​អភិវឌ្ឍ រីកចម្រើន​លើ​គ្រប់​វិស័យ ឆ្លើយតប​ទៅនឹង​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើឱ្យ ប្រទេសជាតិ​មាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​៕/V​

Post navigation