Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កាកបាទក្រហម​ខេត្ត​នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូន​ពលរដ្ឋ​ស្រុក​កោះសូទិន​

Views: 1

ដោយៈ គង់​ហេង​/ កំពង់ចាមៈ សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម​ដឹកនាំ​ដោយ​លោក អ៊ុន ចាន់​ដា បាន​នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ផ្ទះមួយ​ខ្នង​ប្រគល់ជូន​ពលរដ្ឋ​មួយ​គ្រួសារ ធ្លាប់​ស្នាក់នៅ​សំយាបផ្ទះ​អ្នកដទៃ និង​អំណោយ​មនុស្សធម៌​ជូន​ជន​ងាយ​រងគ្រោះ​ចំនួន ៨០ គ្រួសារ ក្នុង​ឃុំ​មហាលាភ ស្រុក​កោះសូទិន នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមករា​នេះ​។​

​លោក ទូច ឆៃ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម​បានឱ្យដឹងថា អំណោយ​មនុស្សធម៌​ដែល​បាន ប្រគល់ជូន​ពលរដ្ឋ​ងាយ​រងគ្រោះ ទាំង ៨០​គ្រួសារ​, ក្នុង ១ គ្រួសារ ទទួលបាន ៖ អង្ករ ២៥ គីឡូក្រាម​, មី​១​កេស​, ត្រីខ ១០ កំប៉ុង , ទឹកស៊ីអ៊ីវ ១​យួរ​, ទឹកត្រី ១​យួរ​, ឃី​ត (​សារុង មុង ភួយ ក្រមា​) ១​កញ្ចប់ សាប៊ូ ៦​ដុំ​, អាវយឺត ៤, ម៉ាស់ ១០​បន្ទះ និង ថវិកា​ចំនួន ៥០,០០០​រៀល​។ ក្នុងឱកាស​នោះ លោក អ៊ុន ចាន់​ដា និង សហការី ក៏បាន​អញ្ជើញ ប្រគេន​ទេយ្យវត្ថុ ព្រះចៅអធិការ គង់នៅ វត្ត​មហាលាភ នូវ អង្ករ ១០០ គីឡូក្រាម , ទឹក​សុទ្ធ ២​កេស​, មី ៤​កេស​, ត្រីខ ៤០​កំប៉ុង និង​បច្ច័យ មួយចំនួន ផងដែរ​។​

​ជាមួយគ្នា​នោះ ក៏បាន​ប្រគល់​ផ្ទះ​មនុស្សធម៌​មួយ​ខ្នង​ទំហំ ៤​ម៉ែត្រ​គុណ​នឹង​៦ ម៉ែត្រ​តម្លៃ​ប្រមាណ ១០​លាន រៀល​ដែលជា​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដល់​គ្រួសារ​លោក ជួន សាវឿន អាយុ ៤២ ឆ្នាំមាន​សមាជិក​សរុប​ចំនួន បី នាក់​រស់នៅ​ភូមិ​ដំណាក់​ព្រីង​កើត ឃុំ​មហាលាភ ស្រុក​កោះសូទិន​។

​លោកនាយក​ប្រតិបត្តិ​ឱ្យដឹងទៀតថា ដើម្បី​ជួយ​សម្រាល​ជីវភាព​រស់នៅ សាខា​បានផ្តល់​សម្ភារៈ​គ្រឿង ឧបភោគបរិភោគ ជូន​គ្រួសារ លោក ជួន សាវឿន សម្រាប់​សង្កត់​ផ្ទះ​ថ្មី​នេះ រួមមាន អង្ករ​, ត្រីខ​, ទឹកត្រី​, ទឹកស៊ីអ៊ីវ​, មី​, ឃី​ត​, អាវយឺត​, ម៉ាស់​, សម្ភារៈ​ផ្ទះបាយ​មួយចំនួន និង ថវិកា ២០០.០០០​រៀល ។ ដោយឡែក​លោកយាយ​លោកតា ដែល​ចូលរួម​ជា​សាក្សី ក្នុង​ពិធី​ប្រគល់​-​ទទួល​ផ្ទះ​ថ្មី​នេះ ចំនួន ១២​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃី​ត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ម៉ាស់ ព្រមទាំង ថវិកា​ចំនួន ២០.០០០ រៀល ផងដែរ​៕/R


Post navigation