Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការ​ធ្លាក់ភ្លៀង​ខ្លាំង​នៅ​កូរ៉េ​ខាងត្បូង​នាំ​អោយ​បណ្តា​វិថី​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​ជន់លិច​និង​សម្លាប់​មនុស្ស​ប្រាំពីរ​នាក់​

Views: 9

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែម​)៖ ការ​ធ្លាក់ភ្លៀង​ខ្លាំង​បាន​ពន្លិច​តំបន់​រដ្ឋធានី​សេ​អ៊ូ​ល​របស់​កូរ៉េខាងត្បូង​កាលពីយប់ថ្ងៃ​ចន្ទដោយ​ប្រែក្លាយ​បណ្តា​ដង​វិថី​ក្នុង​សង្កាត់​ហ្កាង​ណាម​(Gangnam )​របស់​រដ្ឋធានី​​សេ​អ៊ូ​ល​ទៅ​ជា​ទន្លេ ពន្លិច​រថយន្ត​ជាច្រើន​គ្រឿង​និង​ធ្វើអោយ​ស្ទះចរាចរណ៍​។​មនុស្ស​យ៉ាង​ហោច​ណាស់​៧​នាក់​ត្រូវបាន​រាយការណ៍​ថា​ស្លាប់​និង​ប្រាំមួយ​នាក់​ទៀត​បាត់​ខ្លួន​ដោយ​ជំនន់និងឧបទ្ទវហេតុទាក់ទង​ទឹកភ្លៀង​នៅ​កូរ៉េ​ខាង​​ត្បូង​។​

​អ្នកដំណើរ​បាន​វិល​ទៅ​ធ្វើការ​វិញ​បណ្តើរៗ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ក្រោយ​បុគ្គលិក​គ្រា​អាសន្ន​ធ្វើការ​ទាំង​យប់​ដើម្បី​សម្អាត​ភក់​និង​សម្រាម តែ​នៅ​មាន​ការព្រួយបារម្ភ​ដោយសារ​ការព្យាករណ៍​បង្ហាញ​ថា​ភ្លៀង​នឹង​បន្ត​​ធ្លាក់​ដល់​ថ្ងៃ​ទីពីរ​ជាប់​គ្នា​។​

​នៅពេល​ភាគច្រើន​នៃ​សេវា​ផ្លូវ​ក្រោម​ដី​ក្នុង​ទី​ក្រុ​ង​សេ​អ៊ូ​ល​វិល​មក​ដំណើរការ​ធម្មតា​វិញ ផ្លូវថ្នល់​ប្រមាណ​៨០​និង​និង​កន្លែង​ចត​រថយន្ត​តាម​មាត់​ទន្លេ​ជា​ច្រើន​នៅ​បិទ​នៅឡើយ​ដោយសារ​បារម្ភ​អំពី​សុវត្ថិ​​ភាព​។​

​ក្នុងពេល​ជាមួយគ្នា ប្រធានាធិបតី យូ​ន ស៊ុក​យ៉ូល បាន​អំពាវនាវ​អោយ​និយោជិត​សាធារណៈ​និង​ក្រុមហ៊ុន​ឯកជន​កែសម្រួល​ម៉ោង​ធ្វើ​ដំណើរ​របស់​គេ​និង​បញ្ជា​អោយផ្នែកពាក់ព័ន្ធ​ចាត់​វិធានការ​ស្តារ​បណ្តា​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ខូចខាត ហើយ​ជម្លៀស​មនុស្ស​នៅតាម​តំបន់​គ្រោះ​ថ្នាក់​ដើម្បី​កុំអោយ​មាន​ជនរងគ្រោះ​ដល់​ជីវិត​ទៀត​។​

​ភ្លៀង​បាន​ចាប់ផ្តើម​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ និង​ធ្លាក់​កាន់តែ​ខ្លាំង​នៅពេល​ល្ងាច​។​អាគារ​ជិត​៨០០​នៅ​ក្រុង​សេ​អ៊ូ​ល​និង​បណ្តា​ទីក្រុង​ក្បែរៗ​រង​ការខូចខាត នៅពេល​មនុស្ស​ជាង​៤០០​នាក់​ត្រូវ​បង្ខំ​អោយ​ភៀស​​ខ្លួន​ចេញពី​ផ្ទះ​របស់​គេ​។​

​មនុស្ស​ដើរ​ក្នុង​វិថី​ដែល​ជន់​លិច​ក្នុង​សង្កាត់​ហ្កាង​ណាម​ក្នុងក្រុង​សេ​អ៊ូល​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​

​សេ​អ៊ូ​ល​នៅ​ព្រឹក​ថ្ងៃ​អង្គារ ក្រោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​កាលពី​ថ្ងៃ​ចន្ទ​

​អ្នក​ជួយ​សង្គ្រោះ​មិន​អាច​ចូល​ទៅ​ជួយ​មនុស្ស​បីនាក់​ដែល​ទូរស័ព្ទ​មក​សុំ​ជំនួយ​មុន​ពេល​ពួកគេ​លង់ទឹក​ស្លាប់​ក្នុង​អាគារ​ជាន់​ជាប់​ដី​ក្នុង​សង្កាត់​មួយ​នៅ​ក្រុង​សេ​អ៊ូ​ល​ខាងត្បូង​កាលពី​យប់​ថ្ងៃ​ចន្ទ​។​ស្ត្រី​ម្នាក់​​ទៀត​បាន​លង់ទឹក​ស្លាប់​នៅក្នុង​ផ្ទះ​របស់​ខ្លួន​ក្នុង​សង្កាត់​ជាប់​គ្នា​នោះ​។​

​មនុស្ស​ពីរ​នាក់​ក៏ត្រូវបាន​រកឃើញ​ស្លាប់​ក្នុង​គំនរ​បាក់បែក​នៃ​ស្ថានីយ​រថភ្លើង​ដួល​រលំ​បាក់​មួយ​និង​ការបា​ក់ដី​នៅក្នុង​ទីក្រុង​ក្វាង​ជូ​(Gwangju)​។​

​ទីភ្នាក់ងារ​អាកាសធាតុ​របស់​ប្រទេស​បាន​ព្រមាន​ថា​ការ​ធ្លាក់ភ្លៀ​ខ្លាំង​នឹង​បន្ត​នៅ​ថ្ងៃ​អង្គារ​នេះ​សំរាប់​តំបន់​ក្រុង​សេ​អ៊ូ​ល​៕

Post navigation