Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការលក់​ប្រចាំត្រីមាស​របស់ Apple​ធ្លាក់ចុះ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៤​ឆ្នាំ​មកនេះ​

Views: 2

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Apple​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២​កុម្ភៈ​បាន​ប្រកាស​ពី​ការធ្លាក់ចុះ​ប្រាក់ចំណូល​ប្រចាំត្រីមាស​ដំបូង​របស់​ខ្លួន​ក្នុង​រយៈពេល​ជិត​បួន​ឆ្នាំ​មកនេះ បន្ទាប់​ពី​ការ​រឹតបន្តឹង​ទប់ស្កាត់​ជំងឺ​រាតត្បាត​លើ​រោងចក្រ​របស់ខ្លួន​នៅក្នុង​ប្រទេស​ចិន​បាន​កាត់បន្ថយ​ការលក់ iPhone​ស៊េរី​ថ្មី​ក្នុងអំឡុង​រដូវ​បុណ្យទាន​ដែល​មាន​ការ​លក់ដាច់​ខ្លាំង​។​

​ការលក់​របស់​ក្រុមហ៊ុន​បាន​ចំនួន ១១៧ ពាន់​លាន​ដុល្លារ​សម្រាប់​រយៈពេល​ពី​ខែតុលា​ដល់​ខែ​ធ្នូ​តំណាង​ឱ្យ​ការធ្លាក់ចុះ ៥ ភាគរយ​ធៀប​នឹង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ជា​ការធ្លាក់ចុះ​ខ្លាំង​ជាង​អ្នកវិភាគ​​បាន​ព្យាករណ៍​។​

​វា​កត់សម្គាល់​ពី​ការថយចុះ​ប្រាក់ចំណូល​ប្រចាំត្រីមាស​លើកដំបូង​របស់​ក្រុមហ៊ុន Apple​ចាប់​តាំង​ត្រីមាស​ពី​ខែ​មករា​ដល់​ខែ​ខែមីនា​ក្នុង​ឆ្នាំ​២០១៩ នៅពេល​ការលក់​ក៏​ធ្លាក់ចុះ ៥ ភាគរយ​ដែរ​ចំពេល​​តម្រូវការ iPhone ធ្លាក់​ចុះ​និង​កំពុង​មាន​ជម្លោះ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន ដែល​បង្កឡើង​ដោយ​ប្រធានាធិបតី​នាពេលនោះ គឺ​លោក ដូ​ណា​ល់ ត្រាំ​។​

​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន Apple ក៏​បាន​ធ្លាក់ចុះ​ផង​ដែរ​ក្នុងអំឡុង​ត្រីមាស​មុន បើទោះបីជា​ក្រុមហ៊ុន​នៅ​ទី​ក្រុងឃូ​ភើ​ទីណូ (Cupertino) រដ្ឋ​កាលីហ្វ័រ​ញ៉ា​នេះ នៅតែ​មាន​ភាពរឹងមាំ​ក៏ដោយ​។​

​ប្រាក់ចំណេញ​សរុប​មាន​ចំនួន ៣០ ពាន់​លាន​ដុល្លារ ឬ ១,៨៨ ដុល្លារ​ក្នុង​មួយ​សន្លឹក​ហ៊ុន​។​

​លទ្ធផល​ទាំងនោះ​បាន​ធ្វើឱ្យ​មិន​សំរេច​គោលដៅ​ចង់បាន ១,៩៤ ដុល្លារ​ក្នុង​មួយ​សន្លឹក​ហ៊ុន ដែល​បាន​កំណត់​ដោយ​អ្នកវិភាគ ដែល​ស្ទង់​មតិ​ដោយ​ក្រុមហ៊ុន FactSet Research៕

​ការលក់​របស់​ក្រុមហ៊ុន​បាន​ចំនួន ១១៧ ពាន់​លាន​ដុល្លារ​សម្រាប់​រយៈពេល​ពី​ខែតុលា​ដល់​ខែ​ធ្នូ​តំណាង​ឱ្យ​ការធ្លាក់ចុះ ៥ ភាគរយ​ធៀប​នឹង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន

Post navigation