Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការផ្ទុះ​ដ៏​ធំ​អង្រួន​មូលដ្ឋាន​ទ័ពអាកាស​រុស្ស៊ី​នៅ​តំបន់​គ្រីមេ​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការផ្ទុះ​ដ៏​ខ្លាំងក្លា​បាន​អង្រួន​មូលដ្ឋាន​ទ័ពអាកាស​រុស្ស៊ី​នៅគ្រីមេ ហើយ​បាន​បញ្ជូន​ពពក​ផ្សែងហុយ​ពេញ​មេឃ​កាលពី​ថ្ងៃ​អង្គារ​ទី​៩​សីហា​នៅក្នុង​អ្វី​ដែល​អាច​បង្ហាញ​​ពី​ការកើនឡើង​នៃ​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។ អាជ្ញាធរ​បាន​និយាយថា យ៉ាងហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់​និង​ជា​ច្រើន​នាក់​ទៀត​បាន​រងរបួស​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​បដិសេធថា មូលដ្ឋាន​សា​គី (Saki)​នៅ​សមុទ្រ​ខ្មៅ មិន​ត្រូវ​បាន​បាញ់​ផ្លោង​ដាក់​ទេ ហើយ​និយាយ​ជំនួស​មក​វិញ​ថា គ្រាប់​យុទ្ធភណ្ឌ​បាន​ផ្ទុះ​នៅ​ទីនោះ​។ ប៉ុន្តែ​បណ្តាញ​សង្គម​អ៊ុយ​ក្រែន​មាន​ការភ្ញាក់ផ្អើល​ជាមួយនឹង​ការសន្និដ្ឋាន​ថា​វា​ត្រូវ​បាន​បាញ់​ដោយ​កាំជ្រួច​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​អ៊ុ​យក្រែន​។​

​វីដេអូ​ដែល​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​បានបង្ហាញ អ្នក​ដេក​ហាលថ្ងៃ​នៅលើ​ឆ្នេរ​ក្បែរ​នោះ​កំពុង​រត់គេចខ្លួន ខណៈ​អណ្តាតភ្លើង​ដ៏​ធំ​និង​ផ្សែងហុយ​ឡើង​លើ​មេឃ​ពី​ចំណុច​ជាច្រើន​អមដោយ​ការផ្ទុះ​​យ៉ាងខ្លាំង​។ វេប​សាយព័ត៌មាន Crimea Today News បាន​និយាយ​នៅលើ Telegram ថា​សាក្សី​បាន​រាយការណ៍​ថា​មាន​ភ្លើង​ឆេះ​នៅ​លើ​ផ្លូវ​រត់​និង​ការខូចខាត​ដល់​ផ្ទះ​នៅក្បែរៗ​នោះ​ដែល​​ជា​លទ្ធផល​នៃ​អ្វី​ដែល​គេ​និយាយថា​ជា​ការផ្ទុះ​រាប់សិប​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ Tass របស់​រុស្ស៊ី​បាន​ដកស្រង់​ប្រភព​ក្រសួង​ដោយ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា មូលហេតុ​ចម្បង​នៃ​ការផ្ទុះ​ហាក់​មកពី “​ការរំលោភ​លើ​លក្ខខណ្ឌ​តម្រូវ​អំពី​សុវត្ថិភាព​អគ្គិភ័យ​” ។ ក្រសួង​បាន​និយាយថា គ្មាន​យន្តហោះ​ចម្បាំង​ណាមួយ​រង​ការខូចខាត​ទេ​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​បែប​ចម្អក​នៅលើ Facebook ថា “​ក្រសួងការពារជាតិ​អ៊ុយ​ក្រែន​មិន​អាច​បង្កើត​មូលហេតុ​នៃ​អគ្គិភ័យ​នេះ​បាន​ទេ​ប៉ុន្តែ​ជា​ថ្មី​ម្តង​ទៀត​សូម​រំលឹក​ឡើងវិញ​​នូវ​ច្បាប់​សុវត្ថិភាព​អគ្គិភ័យ​និង​ការហាមឃាត់​ការជក់បារី​នៅ​កន្លែង​ដែល​មិន​បាន​បញ្ជាក់​នានា​”​។​

​ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុ​យក្រែន លោក អូ​ឡេក​ស៊ី អា​រ៉េ​ស្តូវិ​ច (Oleksiy Arestovych) បាន​និយាយ​ជាសម្ងាត់​នៅក្នុង​បទ​សម្ភាសន៍​តាម​អ៊ីនធឺណិត​ជា​ប្រចាំ​របស់​គាត់​ថា​ការផ្ទុះ​នេះ​អាច​​បណ្តាលមកពី​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​ផលិត​ដោយ​អ៊ុ​យក្រែន ឬ​ជា​ស្នាដៃ​របស់​គូ​បក្ខដិ​បក្ខ​នានា​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅគ្រីមេ​៕

​ផ្សែងហុយ​ពី​មូលដ្ឋាន​សា​គី​កាលពី​ថ្ងៃ​អង្គារ

Post navigation