Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ត្រូវបានបិទបញ្ចប់

Views: 2

ដោយៈមុនីរ័ត្ន/​ភ្នំពេញៈការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​ដែលបាន​ប្រព្រឹត្តនៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៥ ខែមិថុនានេះ ចាប់ពី​ម៉ោង ៧​ព្រឹកដល់​ម៉ោង ៣នេះ រសៀលបាន​បិទ​បញ្ចប់​ហើយ ប្រកបដោយជោគជ័យ។ ខណៈនេះនៅតាម​ការិយាល័យ​បោះឆ្នោត​កំពុងតែ​ដំណើការ​រាប់​សន្លឹកឆ្នោត

​លោក ឌឹម សុវណ្ណារុំ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(​គ.ជ.ប)និងប្រធានប្រតិកម្មព័ត៌មាន គ.ជ.បបានប្រាប់បណ្តាញសារព័ត៌មានថាការសន្និដ្ឋានបឋមថា «ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ទទួលបានលទ្ធផលប្រមាណជាង៧០ភាគរយ»។

ចំណែលោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានបញ្ជាក់ថា ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​- សង្កាត់ អាណត្តិ​ទី​៥ នៅ​ថ្ងៃទី​៥ ខែមិថុនា​នេះនៅតាម​បណ្តា​ការិយាល័យ​បោះឆ្នោត​ទាំង ២៣.៦០២​ការិយាល័យ​ពុំមាន​ភាពមិនប្រក្រតី​កើត​ឡើងនោះទេ ។​

​​បើ​យោងតាម​របាយការណ៍រ​បស់ គ​.​ជ​.​ប បាន​បញ្ជាក់ថា នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ មាន​អ្នកបោះឆ្នោត ៩.២០៥.៦៨១​នាក់ និង​មាន​ការិយាល័យ​បោះឆ្នោត​សរុប ២៣.៦០២​ការិយាល័យ​។ សន្លឹកឆ្នោត​ដែល​ត្រូវ​ប្រើប្រាស់​មាន​ចំនួន ១១.៦១១.៤០០​សន្លឹក និង​សន្លឹកឆ្នោត​បម្រុង​ជាង ១​,២លានសន្លឹក (១.២៣៩.០០០​សន្លឹក​)​។ ទឹកខ្មៅ​លុបលាង​មិន​ជ្រះ មាន​ចំនួន ៥២.០០០​ដប​។​
​ផ្អែក​តាម​របាយការណ៍​ផ្លូវការ​នៃ​ការចុះបញ្ជី​បេក្ខជន​នៃ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ដែល​ទទួលបាន​ពី​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត គណបក្សនយោបាយ ចំនួន ១៧ និង​មាន​បេក្ខជន​សរុប​ចំនួន ៨៦.០៩២ នាក់ ក្នុងនោះ​ស្ត្រី​មាន​ចំនួន ២៧.៨១៣ នាក់ ត្រូវបាន​ចុះបញ្ជី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​៕សរន

Post navigation