Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប០២ឆាំ្ន សម្រាប់ឆ្នាំ២០២៣មានចំនួន២២.៦៤៥ច្បាប់

Views: 7

ដោយ៖ដេប៉ូ/ភ្នំពេញ៖នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយបានទទួលឯកសារប្រកាស ទ្រព្យសម្បត្តិ និងបំណុលចាប់ពីថ្ងៃទី ០១ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣ សរុបមានចំនួន២២.៦៤៥ច្បាប់។

អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាសម្រាប់ថ្ងៃទី៣១ខែមករា កន្លងមកដែលជាថ្ងៃចុងក្រោយនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ ឆ្នាំ២០២៣ ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលបើកទ្វារទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល រហូតដល់ម៉ោង១២ យប់ ។
យោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប០២ឆាំ្ន សម្រាប់ឆ្នាំ២០២៣ ហើយចំពោះក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០ភាគរយ រួមមានដូចជា៖ ក្រសួង-ស្ថាប័នចំនួន 35 ៖ ១.គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ២.ដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ៣. ធនាគារជាតិ នៃកម្ពុជា ៤.ក្រុមប្រឹក្សាធម្មនុញ្ញ ៥.ក្រសួងអភិវឌ្ឍន៍ជនបទ ៦.ក្រសួងធនធានទឹក និងឧតុនិយម ៧.ក្រសួង សាធារណការ និងដឹកជញ្ជូន ៨.អាជ្ញាធរសវនកម្មជាតិ ៩.ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ១០.ក្រសួងមុខងារសាធារណៈ ១១.ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ១២.ក្រសួងរ៉ែ និងថាមពល ១៣.ក្រសួងទេសចរណ៍ ១៤, ក្រសួងសុខាភិបាល ១៥.ក្រសួងអប់រំ យុវជន និងកីឡា បណ្តាលវិជ្ជាជីវៈ ១៦.ក្រសួងប្បធម៌ និងវិចិត្រសិល្បៈ ១៧. ក្រសួងការងារ និងបណ្តុះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ១៩.ស្ថាប័នប្រឆាំងអំពើពុករលួយ ២០.ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ២១.ព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ២២.ក្រសួងយុត្តិធម៌ ២៣.ក្រសួងធម្មការ និងសាសនា ២៤.ក្រសួងកិច្ចការនារី ២៥.ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ២៦.ក្រសួងបរិស្ថាន ២៧.ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២៨.ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ២៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៣០.ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៣១.ទីស្ដីការក្រសួងការពារជាតិ ៣២.ក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃស៊ីវិល ៣៣.ទីស្តីការ ៣៤ រដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ៣៥ ក្រសួងព័ត៌មាន ។
រាជធានី-ខេត្ត ចំនួន ២៥ ៖ ១.ខេត្តប៉ៃលិន ២.ខេត្តមណ្ឌលគិរី ៣.ខេត្តកំពង់ស្ពឺ ៤.ខេត្តពោធិ៍សាត់ ៥.ខេត្តតាកែវ ៦.ខេត្តកំពង់ចាម ៧.ខេត្តសៀមរាប ៨.ខេត្តត្បូងឃ្មុំ ៩.ខេត្តកែប ១០.ខេត្តក្រចេះ ១១.ខេត្តបន្ទាយមានជ័យ ១២.ខេត្តរតនគិរី ១៣.ខេត្តកំពង់ឆ្នាំង ១៤.ខេត្តព្រះសីហនុ ១៥.ខេត្តកោះកុង ១៦.ខេត្តបាត់ដំបង ១៧.ខេត្តឧត្តរមានជ័យ ១៨រាជធានីភ្នំពេញ ១៩.ខេត្តព្រៃវែង ២០.ខេត្តកំពង់ធំ ២១.ខេត្តស្វាយរៀង ២២.ខេត្តកណ្តាល ២៣.ខេត្តស្ទឹងត្រែង ២៤.ខេត្តព្រះវិហារ និង ២៥.ខេត្តកំពត៕/PC

Post navigation