Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការប្រឡងបាក់ឌុបបានបញ្ចប់ បេក្ខជនអវត្តមានសរុប ២.៤០០នាក់ ក្នុងខណៈការប្រឡងជោគជ័យនិងរលូនល្អ

Views: 2

ដោយ៖ដេប៉ូ/ភ្នំពេញ៖ក្រោយការបញ្ចប់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះ ទូទៅ និង បំពេញ វិជ្ជា ឬហៅបាក់ឌុបសម័យប្រឡង ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២២បានបញ្ចប់នារសៀលថ្ងៃទី ០៦ ខែធ្នូ នេះក្រសួងអប់រំបានឱ្យដឹងថា ការប្រឡងបាន បញ្ចប់ ដោយ ជោគជ័យ និង មិន មាន ហេតុ ការ ខុស ប្រក្រតី កើត មាន ឡើង គួរ ឱ្យ កត់ សម្គាល់ នោះ ទេ ។ចំណែក បេក្ខជន ដែល បាន ចេញ ពី ការ ប្រឡង មាន ទឹក មុខ ស្រស់ស្រាយ សប្បាយ រីករាយ ដែល បញ្ជាក់ ថា ដំណើរ ការ ប្រឡង មធ្យម សិក្សា ទុតិយភូមិ ពិត ជា ប្រព្រឹត្ត ទៅ ដោយ គោរព តាម គោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផល ទទួល យក បាន។

ជាមួយគ្នានេះក្រសួងអប់រំបានឱ្យដឹងដែរថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២។ បេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១២៨.១៣៥នាក់ ស្រី៦៨.៧៧១នាក់, មណ្ឌលប្រឡង ២២១, និងត្រូវជា ៥.១៧៤បន្ទប់។ ដំណើរការសំណេរត្រូវបានចូលរួមរៀបចំ ដោយគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានាសរុបចំនួន១៧.២៤០នាក់, ជំនួយការអប្បមាទ ដែលជាគរុសិស្ស និង គរុនិស្សិត ( ចំនួន ២.៧៥៦នាក់, អង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមសង្កេតការណ៍ ចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍ រាជធានី ខេត្តចំនួន ២.៧០០នាក់។ បេក្ខជនអវត្តមានសរុបចំនួន ២.៤០០នាក់ ត្រូវជា១,៨៧ភាគរយនៃបេក្ខជនសរុប ដោយ នារី១.០៣៦នាក់។ បេក្ខជនចំនួន ៧០នាក់ មានបញ្ហាសុខភាព ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល០៤ករណី, និងសង្ស័យវិជ្ជមានជំងឺកូរីដ-១៩ មាន ០៤ ករណី។ បេក្ខជនដែលមិនអាចបន្តដំណើរការសំណេរដោយសារបញ្ហាសុខភាពមានចំនួន០៣ករណី គណៈមេប្រយោគមានបញ្ហា សុខភាពមានចំនួន១៤នាក់ ក្នុងនោះ០១នាក់មានស្ថានភាពធ្ងន់ធ្ងរត្រូវបញ្ចូនទៅមន្ទីរពេទ្យ។

ប្រភពដដែលនេះបានបញ្ជាក់បន្ថែមថា៖ នៅតាមមណ្ឌលប្រឡងនីមួយៗមានដំណើរការល្អ, មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ, បានអនុវត្តតាមសេចក្តី ណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា, មានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំង ប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្តាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ព្រមទាំងមានការចូលរួមសហការពីអង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា, ភ្នាក់ងារសុខាភិបាល, កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ទោះបីនៅតាមខេត្តមួយចំនួនមានភ្លៀងធ្លាក់ក៏ដោយ ប៉ុន្តែមិន ប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។ បេក្ខជនបានគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ។ បេក្ខជនប្រព្រឹត្ត កំហុសឆ្គងមានចំនួន០១ករណី។ ដំណើរការសំណេរបានបញ្ចប់ទៅនៅម៉ោង១៦:៣០រសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។ ហឹបសំណៅកិច្ចការបេក្ខជន និង សំណុំឯកសារពាក់ព័ន្ធការប្រឡង នឹងត្រូវត្រួតពិនិត្យដោយហ្មត់ចត់បំផុត និងត្រូវបញ្ជូនមកកាន់រាជធានីភ្នំពេញនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២២ ដើម្បីត្រៀមដំណើរការកំណែ។ ជាមួយគ្នានេះក្រសួងបានធ្វើការសរុបជារួមថា ដំណាក់កាលសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង នេះបានប្រព្រឹត្តទៅ ដោយគោរពតាមគោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌ និងលទ្ធផលអាចទទួលយកបាន និងស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”។

តាមការគ្រោងទុក លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ និងផ្សព្វផ្សាយ តាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡាfacebook.com/moeys.gov.kh៕/R

Post navigation