Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការប្រមូលពន្ធរបស់កម្ពុជាក្នុងត្រីមាសទី៣ឆ្នាំនេះ ទទួលកំណើនរហូតជាង ៧៨ភាគរយ

Views: 10

ដោយ:ពៅនិមល/ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា គិតត្រឹមរយៈពេល ៩ខែ ឆ្នាំ២០២២នេះ ការប្រមូលចំណូលពន្ធ និងអាករសរុបបានចំនួនប្រមាណ ២.០២២លានដុល្លារអាម៉េរិក មានការកើនឡើង ៧៨,៦១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២១កន្លងទៅ នៃផែនការច្បាប់ថវិការជាតិ។

លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធ និងអាករនាំនាំចូលដែលមានស្រាប់ក្នុងប្រទេស កាលពីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២កន្លងទៅ បានមានប្រសាសន៍ថា ការប្រមូលពន្ធខាងលើនេះ គឺជាតួលេខមួយដ៏ល្អសម្រាប់កម្ពុជា។ លោកសង្ឃឹមថា ការអនុវត្តន៍ផែនការចំណូលក្នុងឆ្នាំ២០២២នេះ អាចនឹងគ្រប់ផែនការ ឬលើសផែនការតិចតួច ដោយសារតែពេលនេះជាកាលៈទេសៈ និងពេលវេលាមួយឆ្លងផុតការលំបាក ព្រោះថា ក្នុងឆ្នាំ២០២០-២០២១ ជាពេលវេលាដែលលំបាក បង្កឡើងដោយការរីករាលដាលនៃជំងឺកូវីដ១៩ រហូតដល់មានការបិទខ្ទប់ប្រទេសផងដែរ ដែលជាមូលហេតុធ្វើឲ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលមិនគ្រប់ផែនការ។

គិតក្នុងឆ្នាំ២០២០ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលចំណូលត្រឹមតែជាង ៨៣ភាគរយ នៃច្បាប់ថវិកាឆ្នាំ២០២១ គឺប្រមូលបានត្រឹមតែ ៨៧ភាគរយប៉ុណ្ណោះ នៃផែនការ។ សូមជម្រាបជូនទៀតថា នៅក្នុងឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានជាង ២.២០០លានដុល្លារ ថយចុះប្រមាណ ៥,១ភាគរយ ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០៕

Post navigation