Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការស្លាប់​ដោយ​ព្យុះ​នៅអាម៉េរិក​កើន​ដល់​ជាង៨០​នាក់​

Views: 12

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ចំនួន​មនុស្ស​ស្លាប់​ពី​ព្យុះសង្ឃរា​អៀន​( Ian)​បាន​ឡើង​ហួស​៨០​នាក់​កាលពី​ថ្ងៃអាទិត្យ​នៅពេល​អ្នកស្រុក​នៅ​រដ្ឋ​ផ្លរីដា និង​រដ្ឋ​ខា​រ៉ូ​ឡាយណា សហរដ្ឋ​អាម៉េរិក កំពុង​រៀប​​ចំ​ផ្ទះសម្បែង​និងភូមិដ្ឋាន​ឡើងវិញ​ក្រោយ​ព្យុះ​ ខណៈការខាតបង់​បង្កឡើង​ដោយ​ព្យុះ​នេះ​អាច​មាន​ចំនួន​រាប់សិប​ពាន់​លាន​ដុល្លារ ហើយ​ពួក​មន្ត្រី​ប្រឈម​ការរិះគន់​ដោយសារតែ​ចម្លើយ​តប​របស់គេ​។​

​ចំនួន​មនុស្ស​ស្លាប់​ត្រូវ​រំពឹងថា​នឹង​បន្ត​កើនឡើង​នៅពេល​ទឹកជំនន់​ស្រក​ចុះ​និង​ក្រុម​ស្វែងរក​អាច​ចូល​ទៅ​កាន់​តំបន់​ដែល​ត្រូវបាន​កាត់ផ្តាច់​ពី​ពិភព​ខាងក្រៅ​កាល​ពី​ព្យុះ​វាយប្រហារ​ដំបូងៗ​។​មនុស្ស​រាប់រយ​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅពេល​បុគ្គលិក​គ្រាអាសន្ន​ស្វែងរក​ពី​ផ្ទះមួយ​ទៅកាន់​ផ្ទះ​មួយ​ឬ​អាគារ​ដែល​ត្រូវ​ទឹក​ជន់​លិច​។​

​ការស្លាប់​ពាក់ព័ន្ធ​នឹង​ព្យុះ​នេះ​យ៉ាងតិច​៨៥​នាក់​ត្រូវ​បាន​បញ្ជាក់​ចាប់តាំងពី​ព្យុះ​អៀនវាយប្រហារ​ឆ្នេរ​ផ្លរីដា​ក្នុង​កម្លាំង​បង្ក​មហន្តរាយ​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ជាមួយនឹង​ល្បឿន​ខ្យល់​២៤០​គីឡូម៉ែត្រ​​ក្នុង​មួយ​ម៉ោង​។​លើកលែង​តែ​បួន​នាក់​ចេញ ការស្លាប់​ទាំងអស់​ស្ថិត​នៅក្នុង​រដ្ឋ​ផ្លរីដា​។​

​ប្រធានាធិបតី​ចូ បៃ​ដិន និង​ជំទាវ​ទីមួយ ជី​ល បៃ​ដិន នឹង​ចុះ​ទៅ​មើល​ស្ថានភាពមហន្តរាយ​នៅ​ផ្លរីដា​នៅ​ថ្ងៃ​ពុធ បន្ទាប់​ពី​ការ​ទៅ​ព័រ​តូ​រីកូ​នៅ​ថ្ងៃ​ចន្ទ កន្លែង​ដែល​គ្រួសារ​រាប់រយ​នៅ​មិនទាន់មាន​ចរន្តអគ្គិសនី​ប្រើ​នៅ​​ឡើយ​ក្រោយ​ព្យុះ ហ្វី​យ៉ូណា​(Fiona)​វាយប្រហារ​កោះ​នេះ​។​

​ក្នុងពេល​ជាមួយគ្នា គុយបា​កំពុង​ស្តារ​ថាមពល​អគ្គិសនី​ឡើងវិញ​ក្រោយ​រង​ការវាយប្រហារ​ពី​ព្យុះ​អៀន​ដែល​បាន​ផ្តាច់​ចរន្តអគ្គិសនី​មួយ​ប្រទេស​ដែល​មាន​ប្រជាជន​១១​លាន​នាក់​។​

​បណ្តា​ក្រុមហ៊ុន​ធានារ៉ាប់រង បាន​ប៉ាន់ប្រមាណ​ថា​ការទាមទារ​សំណង​ធានារ៉ាប់រង​អាច​មាន​ពី​២៨​ទី​៤៧​ពាន់​លាន​ដុល្លារ​ដែល​អាច​ជា​ថ្លៃ​ខូចខាត​ខ្ពស់​បំផុត​បង្កឡើង​ដោយ​ព្យុះ​នៅ​រដ្ឋ​អាម៉េរិក​ជាប់​គុយបា​​មួយ​នេះ​៕

​ផ្ទះ រថយន្ត​និង​ទូក​ត្រូវបាន​បំផ្លាញ​ជា​ទូទៅ​ដោយ​ព្យុះ​អៀន​នៅ​រដ្ឋ​ផ្លរីដា

Post navigation