Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ការតវ៉ា​ប្រឆាំង​នឹង​កំណែ​ទំរង់​សោធន​និវត្តន៍​របស់​ម៉ា​ក្រុង​កាន់តែ​មាន​សម្ទុះ​

Views: 1

​ប្រែ​សម្រួលៈ​បំណង​(VNEpress)៖ ការតវ៉ា​ប្រឆាំង​នឹង​ផែនការ​កែ​ទំរង់​ប្រព័ន្ធ​សោធន​និវត្តន៍​របស់​ប្រធានាធិបតី​បារាំង លោក អេម​ម៉ានុយ​អែល ម៉ា​ក្រុង បានកើន​សម្ទុះ​ខ្លាំង​កាលពី​ថ្ងៃ​អង្គារ​ដោយ​មនុស្ស​​ជាង​១,២៧​លាន​នាក់​បាន​នាំគ្នា​ចេញ​មក​តាម​ដង​វិថី នេះ​បើ​តាម​ក្រសួង​មហាផ្ទៃ​។​

​ចំនួន​អ្នក​ប្រឆាំង​តវ៉ា​បាន​កើនឡើង​បន្តិច​ធៀប​នឹង​ការតវ៉ា​ប្រឆាំង​ជុំ​ទី​មួយ​កាលពី​ថ្ងៃ​១៩​មករា ដោយវាកាន់តែ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ដែល​កំពុង​ព្យាយាម​ទាក់ទាញ​ទឹកចិត្ត​អ្នកបោះឆ្នោត​។​

​ប៉ា​ទ្រី​ស្យា ដួន​វ៉ន់​(Patricia Drevon)​មក​ពី​សហជីព​ សស ស៊ូ​វ្រី​យែ​រ​(Force Ouvriere) បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ថា​«​រដ្ឋាភិបាល​ត្រូវតែ​ស្តាប់​ការប្រឆាំង​ជំទាស់​ដ៏​ធំ​នេះ​និង​ដក​វា​ចេញ​»​។​

​ការតវ៉ា​និង​កូដ​កម្ម​ពីរ​ថ្ងៃ​ទៀត​ត្រូវបាន​ប្រកាស​ធ្វើ​នៅ​សប្តាហ៍​ក្រោយ គឺ​នៅ​ថ្ងៃ​អង្គារ​និង​ថ្ងៃ​សៅរ៍​។​

​ផែនការ​របស់​លោក​ម៉ា​ក្រុង​ដើម្បី​ដំ​ឡើ​ង​អាយុ​ចូលនិវត្តន៍​ពី​៦២​ឆ្នាំទៅ​៦៤​ឆ្នាំ ជា​គោលនយោបាយ​សំខាន់​បំផុត​មួយ​នៃ​អាណត្តិ​ទី​ពីរ​របស់​លោក ដែល​កាលពី​ថ្ងៃ​ចន្ទ​លោក​បាន​និយាយ​ការពារ​វាជាថ្មីទៀត។

​នាយករដ្ឋមន្ត្រី​បារាំង​លោកស្រី អេ​លីហ្សា​បេ​ត បន​(Elisabeth Borne)​បាន​សរសេរ​បង្ហោះ​កាលពី​ថ្ងៃ​អង្គារ​ថា « កំណែ​ទំរង់​ប្រព័ន្ធ​សោធន​នេះ​កំពុង​បង្ក​បញ្ហា​និង​ការ​មន្ទិល​។​យើង​ស្តាប់ឮ​វា​។​តែ​រដ្ឋា​​ភិបាល​ទទួលខុសត្រូវ​ក្នុង​ការអនុវត្ត​ការផ្លាស់​ប្តូរ​»​។​

​បណ្តា​សហជីព​បាន​អះអាងថា ចំនួន​អ្នក​ចេញ​មក​តវ៉ា​ទាមទារ​កាលពី​ថ្ងៃ​អង្គារ​មាន​ចំនួន​២,៥​លាន​នាក់​ដោយ​សហជីព​និយម​ឆ្វេង​CGT​ថា​មាន​ចំនួន​ដល់​ទៅ​២,៨​លាន​នាក់​តែរដ្ឋាភិបាលថាតែជាងមួយលាននាក់។

​កូដ​កម្មបាន​ធ្វើអោយ​គាំង​សេវា​គមនាគមន៍ សាលារៀន​និង​សេវា​សាធារណៈ​ដទៃ​ទៀត​នៅ​ទូទាំង​ប្រទេស​បារាំង​។​

​លួ​រ៉ង់ ប៊ែរ​ហ្សេ​(Laurent Berger)​ប្រធាន​សហជីព​CFDT​បាន​និយាយថា​«​វា​ជា​បាតុកម្ម​ធំ​បំផុត​នៅក្នុង​ប្រទេស​នេះ​» នៅ​ពេល​អ្នក​ប្រឆាំង​តវ៉ា ភាគច្រើន​ជា​សមាជិក​សហជីព អ្នករដ្ឋការ​និង​សិស្ស​​និស្សិត​បាន​ចាប់ផ្តើម​ដើរ​ដង្ហែ​នៅ​ទីក្រុង​ប៉ារីស​។​

​ការតវ៉ា​ប្រឆាំង​កាលពី​ថ្ងៃ​អង្គារ​អាច​ប្រៀបប្រដូច​នឹង​ការតវ៉ា​ប្រឆាំង​កាលពី​ឆ្នាំ​២០១០ ដែល​ក៏​ប្រឆាំង​កំណែ​ទំរង់​សោធន​ផងដែរ ដែល​ពេលនោះ​មនុស្ស​១,២៣​លាន​នាក់​បាន​ចូលរួម និង​ពួក​សហជីព​អះ​អា​​ង​ថា ៣,៥​លាន​នាក់​។​

​សូមបញ្ជាក់​ថា បារាំង​បច្ចុប្បន្ន​មាន​អាយុ​ចូលនិវត្តន៍​ទាប​ជាងគេ​ក្នុង​ចំណោម​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំៗ​នៅ​អឺរ៉ុប​និង​ចំណាយ​ប្រាក់​សោធន​ខ្ពស់​បំផុត​ទី​ពីរ​ទាក់ទង​នឹង​ទំហំ​សេដ្ឋកិច្ច​បើ​ប្រៀបធៀប​​នឹង​បណ្តា​ប្រទេស​ឧស្សាហកម្ម​ផ្សេងៗ​៕

​បាតុកម្ម​កាលពី​ថ្ងៃ​អង្គារ​បានចាប់ផ្តើម​ដោយ​សន្តិវិធី តែ​មាន​ការ​ប្រវាយប្រតប់​តូ​វ​តាច​នៅ​ក្រុង​ប៉ារីស​នៅ​ពេល​រសៀល​រវាង​ពួក​អនាធិបតេយ្យ សកម្មជន​និង​ប៉ូលីស​។​ប៉ូលីស​បាន​និយាយថា​មនុស្ស​១៨​នាក់​​ត្រូវបាន​ចាប់ខ្លួន​

Post navigation