Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កែវ​យឹត James Webb របស់​ណា​សា​រកឃើញ​ភព​មួយ​ប៉ុន​ផែនដី ស្ថិតនៅ​ចម្ងាយ​តែ ៤១ ឆ្នាំ​ពន្លឺ​ពី​ផែនដី​យើង​

Views: 10

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កែវ​យឺត​អវកាស James Webb (JWST)​របស់​អង្គការ​ណា​សាបាន​រកឃើញ​ភព​ដំបូង​របស់​ខ្លួន ហើយ​ភព​ថ្ម​នេះ​មាន​ទំហំ​ប្រហាក់ប្រហែល​នឹង​ផែនដី​របស់​យើង​។​

​មានឈ្មោះ​ផ្លូវការ​ថា LHS 475 b ភព​នេះ​មាន​អង្កត់ផ្ចិត​ដូច​ផែនដី ៩៩ ភាគរយ ហើយ​ខណៈ​ភព​ក្រៅ​ប្រព័ន្ធ​សុរិយគតិ​នេះ​មាន​សភាព​ស្ងួត​ហួតហែង​អ្នកវិទ្យាសាស្ត្រ​នៅ​មិនទាន់​ដឹងថា​តើ​វា​មាន​​បរិយាកាស​ដូច​ផែនដី​ឬ​អត់​នោះទេ​។​

​ទោះបីជា​ក្រុម​អ្នកវិទ្យាសាស្ត្រ​មិន​អាច​សន្និដ្ឋាន​អំពី​អ្វី​ដែល​មាន​វត្តមាន​នៅ​ទីនោះ​ក៏ដោយ ក៏​ប៉ុន្តែ​ពួកគេ​បាន​ច្រានចោល​នូវ​បរិយាកាស​ដែល​គ្របដណ្ដប់​ដោយ​មេតាន​ស្រដៀង​ទៅ​នឹង​ព្រះ​ចន្ទ Titan របស់​ភព​សៅរ៍​។​

​កែវ​យឹត JWST​បានបង្ហាញ​ថា ភព​ដែល​ស្ថិតនៅ​ចម្ងាយ​៤១​ឆ្នាំ​ពន្លឺ​ពី​ផែនដី​នេះ គឺ​ក្តៅ​ជាង​ផែនដី​ប្រហែល​ពីរ​បី​រយ​អង្សា​សេ ហើយ​បញ្ចប់​គន្លង​គោចរ​របស់​វា​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​។​

​ភព​ក្រៅ​ប្រព័ន្ធ​សុរិយគតិ​នេះ​នៅតែ “​មិន​អាច​មើលឃើញ​” ចំពោះ​កែវ​យឺត​អវកាស​ជាច្រើន ប៉ុន្តែ​កែវយឹត JWST​បាន​សបញ្ជាក់​ម្តងទៀត​ថា​តើ​បច្ចេកវិជ្ជា​របស់​វា​មាន​ឥទ្ធិពល​ខ្លាំង​កម្រិត​យ៉ាងណា​។​

​លោក ម៉ាក ក្លា​ម​ភី​ន (Mark Clampin)​នាយក​ផ្នែក​រូបវិទ្យា​នៅ​ទីស្នាក់ការ​កណ្តាល​អង្គកា​រណា​សា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​លទ្ធផល​សង្កេត​ដំបូង​​ទាំង​នេះ​ពី​ភព​ថ្ម​ទំហំ​ប៉ុន​ផែនដី​នេះ បាន​បើកទ្វារ​ឆ្ពោះទៅ​រក​លទ្ធភាព​ជា​ច្រើន​នាពេល​អនាគត​សម្រាប់​ការសិក្សា​បរិយាកាស​ភព​ថ្ម​ជាមួយ​កែវ​យឹត Webb”​។​

“​កែវ​យឹត Webb កំពុង​នាំ​យើង​ឱ្យ​កាន់តែ​ខិត​ជិត​ការយល់ដឹង​ថ្មី​អំពី​ភព​ដូច​ផែនដី​នៅ​ខាងក្រៅ​ប្រព័ន្ធ​សុរិយគតិ​របស់​យើង ហើយ​បេសកកម្ម​ទើបតែ​ចាប់ផ្តើម​ប៉ុណ្ណោះ​”៕

​ភព LHS 475 b ត្រូវ​បាន​ថត​ជាប់​ដោយ​កែវ​យឹត Webb​

Post navigation