Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ខែមីនា ចាប់ផ្ដើមចុះឈ្មោះអ្នកសារព័ត៌មានសម្រាប់ស៊ីហ្គេម

Views: 9

ដោយ: សុវណ្ណកុម្ភ: / ភ្នំពេញ: លោក វ៉ាត់ ចំរើនអគ្គលេខាធិការ គណ:កម្មាធិការជាតិ រៀបចំស៊ីហ្គេម ឆ្នាំ២០២៣ (Camsoc) បានប្រាប់ឲ្យដឹងថាៈ ចាប់ពីខែមីនា ឆ្នាំ២០២៣ ទៅនឹងរៀបចំទីតាំង និងទទួលចុះឈ្មោះ រួមជាមួយនឹងការធ្វើប័ណ្ណ សម្រាប់អ្នកសារព័ត៌មានដើម្បីយកព័ត៌មាន ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។

Camsoc នឹងខិតខំលើកទឹកចិត្ត ក្នុងឝោលដៅឲ្យអ្នកសារព័ត៌មាន មានភាពកក់ក្ដៅ ក្នុងការលើកកំពស់ ដល់ការផ្សព្វផ្សាយ ទៅកាន់ពិភពលោក ពីភាពវិជ្ជមាននៃព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ នេះ។

កម្ពុជា នឹងបង្ហាញពីសមិទ្ធផលដ៏អស្ចារ្យ នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ក៏ដូចជា បណ្ដាខេត្តរៀបចំស៊ីហ្គេម ដូចជា ខេត្តសៀមរាប ព្រះសីហនុ កំពត និងខេត្តកែប ដែលជាគោលដៅទេសចរណ៍ពិសេសៗរបស់កម្ពុជា។

ផែនការផ្សព្វផ្សាយ ត្រូវចែកចេញជា ២គឺៈ ទី១:ផ្សព្វផ្សាយពីការថតផលិតលើ ១៥ ប្រភេទកីឡា ដែលមានប្រជាប្រិយភាព ដោយផលិតពីក្រុមផលិតឯកជន ឬដោយក្រុមជំនាញអន្តរជាតិ ឲ្យបានក្នុងកម្រិតឝុណភាពស្ដង់ដារអន្តរជាតិ ហើយបញ្ជូនទៅប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកដោយឥតគិតថ្លៃ។ ទី២:ចំពោះកីឡាជាង ១៥ ប្រភេទទៀត ត្រូវផ្ដល់ដល់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក ដែលមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ការផ្សាយផ្ទាល់។

ក្នុងនោះត្រូវបែងចែក តើទូរទស្សន៍ណា បានទទួលសិទ្ធិផ្សាយផ្ទាល់ លើប្រភេទកីឡាណាខ្លះ។ វិស័យសារព័ត៌មាន ត្រូវបានចាត់ទុកថា ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាព នូវអ្វីជាសច្ចភាពរបស់កម្ពុជា នាពេលបច្ចុប្បន្ន ទៅកាន់ពិភពលោក ដែលកំពុងត្រៀមមកកាន់កម្ពុជាតាមរយ:ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង៕/V/r

Post navigation