Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ខេត្តព្រះវិហា​ប្តូរ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​

Views: 4

ដោយ​: ជា សីហៈ​/​ភ្នំពេញ​: ខេត្តព្រះវិហារ​ដែល​ទើបតែ​ធ្វើការ​ផ្លាស់ប្តូ​អភិបាលខេត្ត នៅ​ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២២​នេះ ក៏បាន​ផ្លាស់ប្តូ​ប្រធាន​មន្ទីរ​រ៉ែ និង ថាមពល​ខេត្ត​ផងដែរ​។

​ពិធី​ផ្លាស់ប្តូរ​នេះ ត្រូវបាន​រៀបចំឡើង​ដោយ ស៊ុយ ឌី​ម៉​ង់ រដ្ឋលេខាធិការ​នៃ​ក្រសួង​រ៉ែ​និង​ថាមពល និង​លោក គីម រិទ្ធី អភិបាលខេត្ត​ព្រះវិហារ ដោយ លោក ស៊ុន ច័ន្ទ​រក្សា ត្រូវ​តែងតាំង​ជា​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តព្រះវិហារ ជំនួស​លោក យូ ចិន្តា​យុ​ត្តិ ដែល​បាន​ចូលនិវត្តន៍​។​

​ថ្លែង​ក្នុង​ពិធី​ប្រកាស​តែងតាំង​នេះ លោក ស៊ុយ ឌី​ម៉​ង់ ក៏បាន​ធ្វើការ​កោតសរសើ​រ​ចំពោះ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ទាំង​២៥ រាជធានី​-​ខេត្ត និង​មន្ត្រី​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​ភារកិច្ច​ប្រកបដោយ​ទំនួល​ខុសត្រូវ ដើម្បី​ឆ្លើយតប​នឹង​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ ពិសេស​លើ​វិស័យ​រ៉ែ ថាមពល និង​ប្រេងកាត​។​

​មកដល់ពេលនេះ ខេត្តព្រះវិហា ត្រូវបាន​គេ​ដឹងថា ក៏​ជា​ខេត្ត​មួយ​ដែល​អាចមាន​ធនធាន​រ៉ែ​មាស់ ដែក និង លោហៈ មានតម្លៃ​មួយចំនួនទៀត​៕​

Post navigation