Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ខេត្តកំពង់ចាម នៅក្នុងរយៈពេល៥ឆ្នាំទទួលភ្ញៀវទេសចរបានជាង ២លាននាក់

Views: 4

ដោយៈសុផល/ភ្នំពេញ៖ ខេត្តកំពង់ចាមបានចាប់ផ្តើមពង្រឹងវិស័យទេសចរណ៍របស់ខ្លួន ដើម្បីស្រូបយកភ្ញៀវទេសចរទៅទស្សនាកាន់ច្រើន ដែលផ្តល់ប្រយោជន៍ជូនដល់ប្រជាពលរដ្ឋនៅតំបន់ទេសចរណ៍ផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានថ្លែងក្នុងសន្នីសីទសារព័ត៌មាននាពេលថ្មីៗនេះថា ទោះបីជាខេត្តកំពង់ចាមមានតំបន់រមណីយដ្ឋានបុរាណតិចជាងបណ្តាលខេត្តនានាក៏ដោយ អាជ្ញាធរខេត្ត និងមន្ទីជំនាញ បានជំរុញការគ្រប់គ្រង និងលើកកម្ពស់តំបន់រមណីយដ្ឋាន ក៏ដូចជាប្រាងប្រាសាទនានា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេសមកលេងខេត្តកំពង់ចាម ឱ្យសប្បាយរីករាយ។

លោកអភិបាលខេត្ត ក៏បានឱ្យដឹងថា ក្នុងនៅក្នុងខេត្តកំពង់ចាម មានតំបន់រមណីយ ដ្ឋានចំនួន១១កន្លែង ក្នុងនោះមានការគ្រប់គ្រងដោយរដ្ឋចំនួន៥កន្លែង និងឯកជន ៦កន្លែង។ រមណីយដ្ឋានប្រវត្តិសាស្ត្រ៤កន្លែង ដូចជា៖ ប្រាសាទអង្គបាជ័យ, ភ្នំហានជ័យ, ភ្នំជើងព្រៃ, និងភ្នំប្រុស ភ្នំស្រី, និងមានរមណីយដ្ឋានធម្មជាតិប្រវត្តិសាស្ត្រមួយកន្លែង គឺប្រាសាទបាធាតុទឹកឆា និងរមណីយដ្ឋានធម្មជាតិ៣កន្លែង រួមមាន៖ បឹងធំ, កោះប៉ែន, ទំនប់តាកុច, និងរមណីយដ្ឋានកែច្នៃ ៣កន្លែង មានកសិ-ទេសចរណ៍ថ្មដា, នាគស្មៅ, និងហាន់ជ័យរីស្សត។

លោកអភិបាលខេត្ត បានបន្តទៀតថា រយៈពេល៥ឆ្នាំកន្លងមកនេះ ខេត្តកំពង់ចាមបានទទួលភ្ញៀវទេសចរ មកកម្សាន្តចំនួន ២, ៥៧លាននាក់ ។ N

Post navigation