Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ខេត្តកណ្តាលប្រកាសរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់លោក គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាល លើកទី២ ឆ្នាំ២០២៣

Views: 2

ដោយ:សូវណ្ណកុម្ភ:/កណ្តាល៖ គណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់លោក គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាល លើកទី២ ឆ្នាំ២០២៣ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ចាប់ផ្តើមការលក់ពាក្យ និងទទួលពាក្យចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដល់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នៅ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកណ្តាល។

ក្រុមដែលមានសិទ្ធិចូលរួមប្រកួតចាប់ពី១៦-២០ក្រុមរួមមានរដ្ឋបាលក្រុង-ស្រុកទាំង១១ មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមហ៊ុនឯកជន សមាគម និងអង្គការនានាក្នុងខេត្តដោយប្រើប្រាស់ទីលានប្រកួតមានចំនួន ៦ទីលានដូចជាទីលានកីឡដ្ឋានខេត្តកណ្តាល ទីលានកីឡដ្ឋានស្រុកកោះធំ ទីលានវិទ្យាល័យជ័យវរ្ម័នទី៧ (ស្រុកកៀនស្វាយ) ទីលាន សាលារ៉ូតា(ស្រុកខ្សាច់កណ្តាល) ទីលានកីឡដ្ឋានស្រុកពញាឮ និងទីលានកីឡដ្ឋានស្រុកល្វាឯម។
ចំពោះជ័យលាភីលេខ១ទទួលបានពាន១ មេដាយមាស២៧ និងទឹកប្រាក់១៤លានរៀល ជ័យលាភីលេខ២ទទួលបានមេដាយប្រាក់២៧ និងទឹកប្រាក់៨លានរៀល ជ័យលាភីលេខ៣មេដាយសំរិទ្ធ២៧ និងទឹកប្រាក់៦លានរៀល ជ័យលាភីលេខ៤ទទួលបានទឹកប្រាក់ ៣លានរៀល ។
ក្រុម Fair Play ទទួលបានទឹកប្រាក់៣លានរៀល អាជ្ញាកណ្តាល្អទទួលបានមេដាយមាស ៣ ទឹកប្រាក់ ៦០ម៉ឺនរៀល អ្នកទាត់ចូលទីច្រើនជាងគេទទួលបានពាន១ ទឹកប្រាក់ ៦០ម៉ឺនរៀល (គ្រាប់បាល់គិតពីវគ្គ១/៤) អ្នកចាំទីល្អជាងគេទទួលបានពាន១ ទឹកប្រាក់ ៦០ម៉ឺនរៀល៕សរន / N

Post navigation