Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​ខេត្តស្ទឹងត្រែង ជ្រើសរើស​នំអន្សម​ឆ្ងាញ់​ពិសេស​ដាក់ចូល​ជា “​ភូមិ​មួយ​ ផលិតផល​មួយ​”

Views: 1

​ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តស្ទឹងត្រែង​និង គណៈកម្មការ​ថ្នាក់​ខេត្ត​បានសម្រេច​ជ្រើស​រើសយក​នំអន្សមជ្រូក​ខ្មែរ​ឆ្ងាញ់​ពិសេស​ប្រចាំ​តំបន់​ក្នុងចំណោម​ផលិតផល​ផ្សេងទៀត​ដើម្បី​ត្រៀម​ប្រកួតប្រជែង​ទីផ្សារ​លក់​ក្នុង​កម្មវិធី​ភូមិ​មួយ​ផលិតផល​មួយ​នៅពេល​ខាងមុខ​។​នំអន្សម​នោះ​កើតចេញពី​ស្នាដៃ​របស់​អ្នកស្រី ង៉ែត សុភា ជា​ភរិយា​របស់ លោក ឈាង ឡាក់ ប្រធាន​ក្រុមប្រឹក្សា​ខេត្តស្ទឹងត្រែង​។​

​លោក ឡា ពុ​ទ្ធី អនុប្រធាន​មន្ទីរ​វប្ប​ធ៌​ម​និង​វិចិត្រសិល្បៈ​ខេត្ត​បានបញ្ជាក់​កាលពីពេល​កន្លងទៅ​ថា​គណៈកម្មការ​ថ្នាក់​ខេត្ត​បាន ចុះ​ស្រង់​ផលិតផល​ជាច្រើន​មុខ​ក្នុងនោះ​មាន​នំអន្សមជ្រូក​ដាក់​ពង​ទាប្រៃ​ផងដែរ​ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​ក្នុងភូមិ​មួយ​ផលិតផល​មួយ​។​នំអន្សម​ឆ្ងាញ់​លោកអ្នក​ស្រី​ង៉ែត​សុធា​នៅ​ភូមិ​ព្រែក​សង្កាត់​ស្ទឹងត្រែង​ក្រុង​ស្ទឹងត្រែង​គឺ​បាន​ត្រៀម​ទុក​ហើយ​។​

​អ្នកស្រី ង៉ែត សុភា បាន​រៀបរាប់ថា មុខរបរ​វេច​នំអន្សម​លក់​ជិត​ប្រាំ​ឆ្នាំ​មកនេះ មាន​អតិថិជន​បញ្ជា​ទិញ​យកទៅលក់​បន្ត​នៅតាម​បណ្តា​ខេត្ត​នានា​ជាច្រើន​។​លោកស្រី​បន្ថែម​ថាបើ​មានការ​ប្រកួតប្រជែង​លើ​ទីផ្សារ​ភូមិ​មួយ​ផលិតផល​មួយទៀត​ពិតជា​ប្រសើរ​ណាស់​។ រីឯ​តម្លៃ​វិញ​នោះ​នំ​មួយ​ត្រឹម​១០.០០០​រៀល​ប៉ុណ្ណោះ​។​

​អ្នកស្រី នឹង​បង្កើត​ស្តង់​លក់​មួយ​ប្រចាំ​នៅក្នុង​ភូមិ​តែម្តង​សម្រាប់​បម្រើឱ្យ​អតិថិជន​នៅក្នុង​ខេត្ត​ទិញ ។​

បច្ចុប្បន្ន​អ្នកស្រី​ក៏បាន​បង្ហាត់បង្រៀន​ក្មេងជំនាន់ក្រោយ​ឱ្យ​ចេះ​វេច​នំ ដើម្បី​មាន​មុខរបរ​សម្រាប់​លក់​ដូរ រកប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ផងដែរ​៕​សរន​

Post navigation