Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ខេត្តសៀមរាបជំនន់ទឹកភ្លៀងប៉ះពាល់ស្រុកចំនួន៨ និងខូចខាតស្រូវ ដំណាំរួមផ្សំជាច្រើនហិកតា

Views: 3

ដោយ;បាយ័ន/សៀមរាបៈ ខេត្តសៀមរាបជំនន់ទឹកភ្លៀងធ្វើឱ្យប៉ះពាល់ស្រុកចំនួន៨ និងខូចខាតស្រូវ ដំណាំរួមផ្សំជាច្រើនហិកតា ។ នេះការបញ្ជាក់ឱ្យដឹងពីផ្នែកជំនាញខេត្ត ប្រាប់ដល់ទេសរដ្ឋមន្ត្រីគន់ គីម អនុប្រធានទី១គ្រប់គ្រងគ្រោះមហន្តរាយ ខណៈពេលចុះពិនិត្យជំនន់ទឹកភ្លៀងក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាបនៅថ្ងៃទី២៣ ខែកញ្ញានេះ។

ផ្នែកជំនាញនិយាយថា គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញា នេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់បណ្តាលឱ្យ មានផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៥.៨៧២គ្រួសារ ភូមិចំនួន ១៨៤ភូមិ ឃុំចំនួន៤១ នៃស្រុកចំនួន៨ រួមមាន ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកពួក ស្រុក សូទ្រនិគម និងស្រុកប្រាសាទបាគង ។

ជំនន់នេះវាបានបង្កឱ្យមានផលប៉ះពាល់ស្រូវពង្រោះចំនួន ១៩.១៩១ហិកតា , ប៉ះពាល់ដំឡូងមី ចំនួន ១.៥៨៨ហិកតា , លិចបរិវេណផ្ទះកម្រិតស្រាលចំនួន ៣.២៤៥ខ្នង , កម្រិតធ្ងន់ចំនួន ២៩ខ្នង .លិចទីធ្លាសាលារៀន ៤៨កន្លែង , លិចបរិវេណមណ្ឌលសុខភាព ០៥កន្លែង , អាគាររដ្ឋបាលឃុំ និង ប៉ុស្តិ៍រដ្ឋបាល ១២កន្លែង , លិចបរិវេណវត្ត ០៨កន្លែង , លិចក្នុងផ្សារ ០១កន្លែង , លិចផ្លូវប្រវែងសរុប ១០២.៧៦៣ម៉ែត្រ និងខូចខាតប្រវែង ២.៨៤៨ម៉ែត្រ , លិចខ្នងទំនប់ ខ្នងប្រឡាយ ប្រវែង ១៩.២២៣ម៉ែត្រ និងខូចខាតប្រវែង ៩៥ម៉ែត្រ , លិចស្ពាន ០២កន្លែង និងខូចខាតប្រវែង ១០ម៉ែត្រ , ងាប់គោចំនួន ០១ក្បាល និង ងាប់មាន់,ទា ចំនួន ៦៧៦ក្បាល ៕srn

Post navigation