Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ខ្លារខិនបង្ហាញវត្តមានក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា

Views: 7

ដោយ៖ដេប៉ូ/ភ្នំពេញ៖ ខ្លារខិនដែលជាប្រភេទសត្វកម្របន្ទាប់ពីខ្លាធំ បង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ ខ្លារខិន ត្រូវបានគេដឹងថាជាសត្វជើង ៤ រត់លើដីលឿន ជាង គេក្នុងលោក។


យោងតាមទំព័រហ្វេសប៊ុករបស់ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា៖ពិតជាមោទកភាពបំផុតសម្រាប់កម្ពុជាដែលក្រោយពីការតាមដានសត្វព្រៃនៅក្នុងតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត កាលពីខែមេសា ឆ្នាំ២០២២ ក្រុមការងារអភិរក្សក្រសួងបរិស្ថាននិងអង្គការ WWF បានរកឃើញវត្តមានរបស់សត្វខ្លារខិនញី១ក្បាលតាមរយៈរូបថតដ៏កម្រថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ខណៈសត្វប្រភេទនេះស្ទើរតែផុតពូជទៅហើយនៅលើពិភពលោក។
សត្វខ្លារខិនត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ហើយចំនួនវាត្រូវបានបាត់បង់ពីទីជម្រកដែលវាធ្លាប់រស់នៅនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសកម្ពុជាគឺជាទីជម្រកចុងក្រោយសម្រាប់ប្រភេទសត្វខ្លារខិននេះ ដែលអ្នកវិទ្យាសាស្ត្រជឿថានៅសេសសល់ចំនួនតិចតួចបំផុតនៅលើពិភពលោក។ ក្រសួងបរិស្ថានបានដឹកនាំយុទ្ធនាការអន្ទាក់សូន្យក្នុងគោកបំណងកាត់បន្ថយនុងលុបបំបាត់កត្តាគំរាម កំហែងនានាចំពោះសត្វព្រៃ ដើម្បីផ្តល់ទីជម្រកសុវត្ថិភាពដល់ជីវៈចម្រុះទាំងអស់កុំឱ្យមានការគំរាមកំហែងពីអន្ទាក់ និងការបរបាញ់។
យោងតាម សិក្សា មួយ ចុះ ផ្សាយ ដោយ ទស្សនាវដ្តី វិទ្យាសាស្រ្ត អាមេរិកាំង ឈ្មោះ Proceeding of the National Academy of Sciencesបានឲ្យដឹងថានៅទូទាំង ពិភពលោក នៅ មាន វត្តមាន សត្វខ្លារខិនស្ថិតក្នុងសេរីភាពពេញលេញ មិនដល់ ៧.១០០ក្បាល ផង និង ដែល មាន ៩៩% កំពុង រស់នៅ លើ ទឹកដី អាហ្រ្វិក។ ទន្ទឹម គ្នានេះ ទីធ្លា ដែល សត្វ ជើង ៤ មួយ នេះ កំពុង រស់នៅ ក៏ មាន ទំហំ កាន់ តែ តូច ទៅៗ ដែរ ពោល នៅសល់តែជាង ៩ភាគរយ ប៉ុណ្ណោះ។
បើតាមតួលេខនៃវត្តមាន សត្វខ្លារខិន ត្រូវបានគេដឹងថា៖បាន ធ្លាក់ ចុះ ច្រើនបើធៀប នឹង តួលេខ ចុះ ផ្សាយ ដោយ ក្រុមហ៊ុន សត្តវិទ្យា ក្នុង ប្រទេស អង់គ្លេស កាលពីពេ ថ្មីៗកន្លង ទៅ ដែល ថា ចំនួន ខ្លារខិន មាន ប្រមាណ ជា ១០០. ០០០ក្បាល នៅ ទូទាំង ពិភពលោក នា ដើម សតវត្សរ៍ទី២០។ ទាក់ទង នឹង ពូជ ខ្លារខិន អាស៊ី គេ ឃើញ មាន នៅ សល់ ចំនួន ៤៣ក្បាល នៅ ក្នុង ប្រទេស អ៊ីរ៉ង់។ នៅ ក្នុង ប្រទេស អាហ្រ្វិក ស៊ីមបាវ៉េ ចំនួន ខ្លារខិន បាន ធ្លាក់ ចុះ ពី ១.២០០ក្បាល មក នៅ ត្រឹម ១៧០ក្បាល ប៉ុណ្ណោះ ក្នុង រយៈពេល ១៦ឆ្នាំ ពោល ធ្លាក់ ចុះ ៨៥ភាគរយ។
អំពីសត្វខ្លារខិន
ភិនភាគ ៖ ខ្លារខិន ជា អំបូរ ឆ្មា ដែលមាន មាឌធំ លំដាប់ ទី ២ បន្ទាប់ពី ខ្លាធំ ។ សត្វ ឈ្មោល អាចមាន ទម្ងន់ ៥៥ គ . ក និងញី ទម្ងន់ ៣៥ គីឡូក្រាម ។ ខ្លារខិន មាន ភិនភាគ ងាយ ចំណាំ ណាស់ គឺមាន ពណ៌ លឿង ក្រហម ត្នោត និង មាន អុចៗ ពណ៌ ខ្មៅ ជា កញ្ចុំ នៅពាសពេញ ខ្លួន ពេលខ្លះ ហៅថា “Black Panther” ដែលមាន រូបរាងពណ៌ខ្មៅ ។
ជីវសាស្ត្រ ៖ ខ្លារខិន រស់នៅ ក្នុងព្រៃ ស្ទើរ គ្រប់ ប្រភេទ ចាប់ពី ព្រៃស្រោង រហូតដល់ ព្រៃ គម្ពោត ដែលមានផ្ទាំងថ្ម។វាជាសត្វ រហ័សរហួន និង ចូលចិត្ត ឡើងដើមឈើ ដែលជា ជំនាញ ពិសេស របស់ វា ។ វា ពុំ សូវ ចាញ់ កម្តៅថ្ងៃ ដូច ខ្លាធំ ទេ ហើយ អាច រស់នៅ ឆ្ងាយពីទឹកបានទៀតផង។បើទោះជា វា អាច ហែល ទឹកបាន ក៏ដោយក៏ វានៅតែ ព្យាយាម គេច ចេញពី តំបន់ ទឹក ដែរ ។ចំណី របស់ វា មាន ពពួក ប្រើស ឈ្លូស ជ្រូកព្រៃ ស្វា សត្វ ស្លាប សត្វ ស្លាប សត្វ កកេរ និង សត្វល្អិត ហើយ ជារឿយៗ វា ចាប ចំណី ដោយ លោត កន្ត្រប ពីលើ ដើមឈើ រួច ទាញ សត្វ នោះ ឡើង ដើម្បី ស៊ី។ វា ចូលចិត្ត រក ចំណី តែឯង និង ជាសត្វរាត្រីចរ ។ វាដើរជាគូតែក្នុង រដូវ បន្ត ពូជ ។ ខ្លារខិន អាចបង្កើត កូន បាន ពី ១-៤ ក្បាល បន្ទាប់ពី ពពោះ អស់ រយៈពេល ៩០-៩៥ ថ្ងៃ កូន រស់នៅជាមួយមេ រហូតដល់ អាយុ ១-២ ឆ្នាំ ។
រប៉ាយ រស់នៅ ៖វាមានតិចតួចតាមតំបន់ នានា ដូចជា៖ ភូមិភាគ ឦសាន និរតី និង ភាគ ខាងជើង នៃ ប្រទេស កម្ពុជា។ រប៉ាយមាន ច្រើន នៅអាហ្វ្រិក អាស៊ី ភាគខាងត្បូង រួមទាំង អាស៊ីអាគ្នេយ៍ និង កោះ ចាវា។
ស្ថានភាព អភិរក្ស ៖ខ្លារខិនស្ថិតក្នុងក្រុមប្រភេទ មាន ដោយ កម្រ និង ស្ថិតក្នុង បញ្ជី ឧបសម្ព័ន្ធ ទី ១ នៃ អនុសញ្ញា សាយ តេស។ប្រភេទ នេះកំពុង រងគ្រោះថ្នាក់ ដោយសារការ បរបាញ់ ទាក់ ចាប់ ដើម្បី យក ស្បែក ឆ្អឹងសំណាក របស់ វា ធ្វើ ពាណិជ្ជកម្ម និង ការបាត់បង់ ទីជម្រក ដែល វា ធ្លាប់ រក ចំណី និង រស់នៅ ។ខ្លារខិន ត្រូវបាន អង្គការ IUCN ចាត់ ចូលក្នុងបញ្ជីញក្រហម ថា ជា ក្រ ភេទ រងគ្រោះថ្នាក់ តិចតួចប៉ុន្តែ នៅក្នុងប្រទេសកម្ពុជា គេ កម្រ ជួប ប្រភេទ ខ្លា នេះ ណាស់៕ N

Post navigation