Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ខ្លោងទ្វារទន្លេអុំ ជាទីទាក់ទាញ អ្នកទេសចរគ្រប់រូប ដែលមិនអាចរំលងបាន

Views: 9

ដោយៈ បាយ័ន / សៀមរាបៈ ខ្លោងទ្វារទន្លេអុំ ទិសខាងត្បូង គឺជាខ្លោងទ្វារមួយ ក្នុងចំណោមខ្លោងទ្វារទាំង៥ នៃច្រកចេញចូលសំខាន់ របស់ក្រុងអង្គរធំ ដែលជាផ្លូវ ទស្សនា រមណីយដ្ឋានអង្គរ ក្នុងវង់តូច និងវង់ធំផង។

ប្រភពព័ត៌មានពីអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថាៈ កំពូលខ្លោងទ្វារ ដែលមានរូបព្រហ្ម មុខបួន ខ្ពស់ត្រដែត ញញឹមពព្រាយ អមដោយចម្លាក់ទេវតា និងអសុរៈ ទាញព្រ័ត្រ យ៉ាងស្វាហាប់ ម្ខាងៗមាន ចំនួន ៥៤ នៅអមកំពែងក្រុងព័ទ្ធជុំវិញ ដោយកសិន្ធុទឹកនេះ មានសោភ័ណភាពល្អឯក ទាក់ចិត្តទេសចរជាតិ និងអន្តរជាតិ ឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង គឺនៅពេលគេធ្វើដំណើរមកដល់ទីនោះ មិនអាចហួសរំលងទេ ដោយគេតែងតែចុះមក ទស្សនា ស្វែងយល់ និងថតយករូបភាព មិនដែលខាន។

ប្រធានក្រុមភ្នាក់ងារទេសចរណ៍ ប្រចាំគោលដៅខ្លោងទ្វារទន្លេអុំ លោក ខឿន កុសល បានឱ្យដឹងថាៈ ក្រោយពីចំនួនភ្ញៀវទេសចរ បានកើនឡើងវិញ នៅក្នុងតំបន់រមណីយដ្ឋាន អង្គរ ខ្លោងទ្វារទន្លេអុំ មានភាពមមាញឹកខ្លាំង។ ក្នុងមួយថ្ងៃៗ យ៉ាងហោចណាស់ ក៏មានភ្ញៀវទេសចរ លើសពី ១ ពាន់នាក់។

លោក កុសល បានបន្តថាៈ ដោយសារខ្លោងទ្វារទន្លេអុំ ជាច្រកចេញចូលសំខាន់ នៃក្រុងអង្គរធំ និងជាផ្លូវ សម្រាប់ទៅទស្សនារមណីដ្ឋានអង្គរ វង់តូច និងវង់ធំ ផងនោះ ចរាចរណ៍មានការមមាញឹកខ្លាំង ជារៀងរាល់ថ្ងៃ។ ប៉ុន្តែក្រុមការងារ បានសហការជាមួយ ភ្នាក់ងារសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ និងរក្សាសណ្តាប់ធ្នាប់ នៅទីនោះ ឱ្យមានភាពប្រសើរ ដោយធ្វើយ៉ាងណា ជៀសវាងការកកស្ទះ សម្រួលឱ្យលំហូរទស្សនា របស់ភ្ញៀវបានរលូន មិនរំខានដល់ការទស្សនា របស់ទេសចរឡើយ។

អាជ្ញាធរជាតិអប្សរា ក៏សំណូមពរដល់ភ្ញៀវទេសចរ ដែលបានមកទស្សនារមណីយដ្ឋាន អង្គរទាំងឡាយ សូមចូលរួមគោរពនូវ ក្រមប្រតិបត្តិអង្គរ ទាំងអស់គ្នា ដោយកុំស្លៀកពាក់ សម្លៀកបំពាក់ខើចខ្លីពេក ដែលមិនស័ក្តិសមនឹងទីតាំង នៃបូជនីយដ្ឋាន ពិសេសប្រាង្គ ប្រាសាទ។ មួយវិញទៀត សូមក្រុមហ៊ុនដឹកអ្នកដំណើរ ម៉ូតូកង់បី មេត្តាចតយានជំនិះ ទៅតាមកន្លែងដែល អាជ្ញាធរជាតិអប្សរា បានរៀបចំជូន ដើម្បីរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងលើកតម្លៃរមណីយដ្ឋានអង្គរ របស់យើងទាំងអស់គ្នា៕/V

Post navigation