Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ខ្មាន់កាំភ្លើង​ក្នុង​ការបាញ់ប្រហារ​នៅ​កសិដ្ឋាន​ក្នុង​រដ្ឋ​កាលីហ្វ័​រញ៉ា ទទួលស្គាល់​កំហុស​និង​ថា​ខ្លួន​មាន​បញ្ហា​ផ្លូវចិត្ត​យូរ​ឆ្នាំ​

Views: 3

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ បុរស​ម្នាក់​ដែល​បានសម្លាប់​កម្មករ​កសិដ្ឋាន​ជា​មិត្ត​ភ័ក្តិ​អស់​ប្រាំពីរ​នាក់​នៅ​កាលីហ្វ័​រញ៉ាបាន​ប្រាប់​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួនបានសាងកំហុស​និង​ថា​​លោក​ជឿថា​លោក​មាន​បញ្ហា​ផ្លូវចិត្ត ឬ​ជំងឺ​សរសៃប្រសាទ​។​

​លោក​ចាវ ឈុនលី​(Zhao Chunli)​បាន​និយាយថា​លោក​រង​ការ​សម្លុត​គំរាម​និង​ធ្វើការ​ហួសកម្លាំង​អស់​រាប់​ឆ្នាំ តែ​ការ​ត្អូញត្អែរ​របស់លោក​មិន​ត្រូវបាន​ដោះស្រាយ​ទេ នេះ​បើ​តាម​ការផ្សាយ​របស់​សារ​​ព័ត៌មាន​NBC News​។​

​អ្នកយក​ព័ត៌មាន​នៃ​បណ្តាញ​សារព័ត៌មាន​ខាង​លើ​លោកស្រី ចា​ណេ​ល វ៉ាង​(Janelle Wang)​បាន​ទៅ​ជួប​ជនសង្ស័យ​នៅក្នុង​គុក​និង​បាន​និយាយ​ទៅកាន់​គាត់​អស់​១៥​នាទី​។​លោកស្រី​បាន​ប្រាប់​ទស្ស​និក​​ជន​ថា លោកស្រី​បាន​ប្រាប់​ថា​លោកស្រី​ជា​អ្នកកាសែត​និង​បាន​ប្រាប់​លោក​ចាវ​ថា​លោក​មាន​សិទ្ធិ​និយាយ​ឬ​មិន​នាយ​ប្រាប់​អ្នកកាសែត​។​

​លោកស្រី​បាន​បន្ថែមថា​«គាត់​បាន​ពណ៌នា​ប្រាប់​ខ្ញុំ​ថា គាត់​ជឿថា​គាត់​រង​ជំងឺផ្លូវចិត្ត​អ្វី​ម្យ៉ាង​។​គាត់​បាន​ខិតខំ​តស៊ូ​ជម្នះ​នឹង​បញ្ហា​បែប​នេះ​និង​ថា​នៅ​ថ្ងៃ​ចន្ទ​ពេល​កើត​មាន​ការបាញ់ប្រហារ គាត់​មិនមាន​​អារម្មណ៍ល្អ​ទេ​»​។​

​ចា​វ អាយុ​៦៦​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​បាញ់​សម្លាប់​មនុស្ស​ប្រាំពីរ​នាក់​នៅ​កសិដ្ឋាន​នៅ​ទីប្រជុំជន ហា​ហ្វ មូនបេ​(Half Moon Bay)​ខាងត្បូង​ទីក្រុង​សាន់​ហ្វ្រា​ន​ស៊ី​ស្កូ​។​ជនរងគ្រោះ​ប្រាំ​​នាក់​ជា​ជនជាតិ​ចិន និង​ពីរ​នាក់​ទៀត​ជា​ម៉ិក​ស៊ិច​។​

​លោកស្រី​វ៉ាង​បាន​រាយការណ៍​ថា «​គាត់​បាន​សារភាព​ថា​គាត់​បាន​ធ្វើ​វា ។​គាត់​សោកស្តាយ​។​គាត់​មាន​ការព្រួយបារម្ភ​ច្រើន ចាប់តាំងពី​ធ្វើ​ការងារ​ច្រើន​ម៉ោង​រហូត​ដល់​ការ​សម្លុត​គំរាម​អស់​ពេល​រាប់​ឆ្នាំ តែ​​បញ្ហា​ក្នុង​ចិត្ត​មិន​ត្រូវបាន​ដោះស្រាយ​»​។​

​ពួក​មន្ត្រី​រដ្ឋ​កាលីហ្វ័​រញ៉ា​ឥឡូវ​ចាប់​ផ្តើម​ស៊ើបអង្កេត​លក្ខខណ្ឌ​ការងារ​នៅ​កសិដ្ឋានកើតហេតុទាំង​ពីរ​។​

​អភិបាលរដ្ឋ​លោក ហ្កាវី​ន ញូ​វ​សុម​(Gavin Newsom)​បាន​និយាយ​ការ​កម្មករ​កសិដ្ឋាន​ខ្លះ​រស់នៅ​ក្នុង​កុងតេ​នឺ​ដឹកទំនិញ និង​ធ្វើ​ការបាន​ប្រាក់​ទាប​ជាង​កំរិត​ថ្លៃឈ្នួល​អ​ប្បរមា​។​

​ចាវ​បាន​និយាយថា​លោក​រស់​នៅក្នុង​ទីប្រជុំជន​ហាហ្វ​មូនបេ ជាមួយ​ប្រពន្ធ រីឯ​កូន​រស់នៅ​ចិន​។​លោក​បាន​មក​ដល់​អាម៉េរិក​កាលពី​១១​ឆ្នាំ​មុន​និង​កាន់​កាត​បៃតង​(green card)​ជា​ឯកសារ​ដែល​​អនុញ្ញាត​អោយ​ជនបរទេស​រស់នៅ​និង​ធ្វើការ​នៅ​ក្នុង​សហរដ្ឋ​អាម៉េរិក​។​

​លោក​វ៉ាង ប្រឈម​ការកាត់ទោស​ប្រហារជីវិត បើសិនជា​ត្រូវ​តុលាការ​រក​ឃើញ​ទោស​កំហុស​និង​ផ្តន្ទាទោស​

​សូមបញ្ជាក់​ថា ការបាញ់ប្រហារ​នៅ​ហាហ្វ​មូនបេ កើតឡើង​ពីរ​ថ្ងៃក្រោយ​ការបាញ់​សម្លាប់​មនុស្ស​យ៉ាង​កំរោល​មួយទៀត​នៅក្នុង​រដ្ឋ​កាលីហ្វ័​រញ៉ា​ដដែល ។​ជនល្មើស​ជា​បុរស​វ័យចាស់​អាស៊ី បាន​បាញ់​សម្លាប់​មនុ​​ស្ស​១១​នាក់​ក្នុង​ក្លិប​រាំ​មួយ​ក្នុង​ទីក្រុង ម៉ុន​ធឺ​រ៉េ ផាក​។​

​ហូ កាន់ ត្រា​ន់​(Huu Can Tran)ជនជាតិ​អាម៉េរិក​ដើមកំណើត​វៀតណាម និង​ធ្លាប់​រស់នៅ​ហុងកុង បាន​បាញ់​សម្លាប់​ខ្លួនឯង​ក្រោយ​បាន​ប្រព្រឹត្ត​ឃាតកម្ម​ចំ​ពេល​ប៉ូលីស​ឡោម​ព័ទ្ធ​ចាប់​។សារព័ត៌មានបាននិយាយថា ជនល្មើសជាប់បំរាមមិនអោយចូលរាំក្នុងក្លិប ហើយការបាញ់ប្រហារប្រហែលកើតចេញពីការច្រណែន៕

Post navigation