Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ខណៈកំណើនយានយន្តកើនឡើងកម្ពុជានឹងមានរោងចក្រកសាងគ្រឿងបន្លាស់មួយនៅភ្នំពេញ

Views: 2

ដោយៈ ជា សីហៈ/ភ្នំពេញៈ ស្របពេលដែលយានយន្តនៅកម្ពុជាកំពុងតែកើនឡើង ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២២ បានបើកភ្លើងខៀវដល់ក្រុមហ៊ុនមួយកសាងគ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទ។

ប្រភពដដែលបានអះអាងថា ក្រុមហ៊ុននេះគឺ ក្រុមហ៊ុន FANMAR AUTO PART (CAMBODIA) CO., LTD ដែលនឹងកសាងបង្កើតរោងចក្រផលិតគ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពដដែលបានបញ្ជាក់ថា រោងចក្រនេះនឹងដំណើរការ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១២៧កន្លែង៕/PC

Post navigation