Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បង្ក្រាប​ឈើ​ជាច្រើន​ម៉ែត្រគូប នៅ​ក្រុង​ស្ទឹងត្រែង​

Views: 2

​ដោយ​: សុខុម / ស្ទឹងត្រែង​: មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បាន​ចុះបង្ក្រាប​គំនរ​ឈើ ជាច្រើន​កំណាត់ ដែល​ឈ្មោះ វុន បាន​ដឹក​យកមក​លាក់ទុក នៅក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ ត្រង់ចំណុច​ដុង​តា​ដាំ ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង កាលពី​រសៀល ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២​។​

​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១២ សីហា នេះ ថាៈ ឈើ​ទាំងអស់ ដែល​បង្ក្រាបបាន ពីថ្ងៃ​ម្សិលមិញ​នោះ មាន​ចំនួន ៧១ ដុំ ក្នុងនោះ​មាន ឈើ​លេខ​មួយ ប្រភេទ​សុ​ក្រំ និង​ឈើ​ក្រៅ​លំដាប់ថ្នាក់​។ ក្រោយពី​បង្ក្រាប សមត្ថកិច្ច ក៏បាន​រឹបអូស​យក មក​រក្សាទុក​នៅផ្ទះ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ក្បែរ​គាល់​ស្ពាន​សេកុង ខេត្តស្ទឹងត្រែង​។ សមត្ថកិច្ច រក​មិនឃើញ​អ្នកទទួលខុសត្រូវ បទល្មើស​ខាងលើនេះ​តម្លៃ​ទេ​។​

​ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថាៈ ឈើ​ទាំងអស់នោះ គឺ​មេ​ឈ្មួញ​ម្នាក់ ឈ្មោះ វុន តែងតែ​ដឹកជញ្ជូន​ឈើ​តាម​ផ្លូវទឹក ពី​ឃុំ​ស្ដៅ ស្រុក​សេសា​ន តាម​ទូក មក​លើក​ស្តុក​ទុក នៅ​ចំណុច​ដុង​តា​ដាំ ភូមិ​ស្រែ​ពោធិ៍ ស្ទើរ​រាល់​យប់ ដោយ​ទូក​ក្នុង​មួយគ្រឿង មិន​ក្រោម ៥ ម៉ែត្រ ទៅ ១០ ម៉ែត្រគូប​ទេ​។​

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថាៈ មេ​ឈ្មួញ​រូបនោះ តែងតែ​ត្រូវរ៉ូវ​ជាមួយ​សមត្ថកិច្ច​មួយចំនួន ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ​រ៉ឺម៉ក នៅពេល​យប់ ចែកចាយ​ក្នុង​សិប្បកម្ម​កែច្នៃ​ឈើ​ធំៗ ក្នុង​ក្រុង​ស្ទឹងត្រែង​។ សិប្បកម្ម ធំជាងគេ ដែល​ឈ្មោះ វុន តែងតែ​ដឹកជញ្ជូន​យកទៅ ចែកចាយ លក់​ភាគច្រើន អ្នក​ស្ទឹងត្រែង ហៅថា ឈ្មោះ​យាយ បូ​ង ជនជាតិ​វៀតណាម​។ សិប្បកម្ម​ឈ្មោះ​យាយ​បូ​ង គឺ​នៅ​មិន​ឆ្ងាយ​ពី​ច្រមុះ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ឡើយ ហើយ​មានការ​អនុញ្ញាត បើក​អាជីវកម្ម​សិប្បកម្ម​កែច្នៃ ក្នុង​ខេត្ត​ផង​។ ប៉ុន្តែ​ការទទួល​ទិញ ឈើ​នោះ បែប​អនាធិបតេយ្យ មិនមាន​ប្រភព​ច្បាស់លាស់ យកមក​កែច្នៃ​នៅក្នុង​សិប្បកម្ម របស់ខ្លួន​៕/V​

Post navigation