Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ខ្សែ​ប្រយុទ្ធ Arsenal​និង​ប្រេ​ស៊ីល ហ្គា​ព្រីល យ៉េ​ស៊ូស វះកាត់​របួស​ជង្គង់​ជោគជ័យ​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (CGTN) ៖ ខ្សែ​ប្រយុទ្ធ ហ្គា​ព្រី យ៉េ​ស៊ូស (Gabriel Jesus)​របស់ Arsenal បាន​ទទួល​ការវះកាត់​ដោយ​ជោគជ័យ​លើ​របួស​ជង្គង់ ដែល​ធ្វើឱ្យ​រូបគេ​ខ្ទាច​ចេញ​ពី​យុទ្ធនាកា​រវើល​ខាប់​សេសសល់​សំរាប់​ក្រុមប្រេ​ស៊ីល​។​

​កីឡាករ​អាយុ ២៥ ឆ្នាំ​រូប​នេះ​និង​មិត្ត​រួម​ក្រុម អា​ឡិច ថេ​ឡេស (Alex Telles) បាន​រង​របួស​ជង្គង់ស្តាំ​ទាំង​ពីរ​នាក់​ក្នុងអំឡុ​ង​ពេល​ប្រេ​ស៊ី​ល​ចាញ់​កា​មេ​រូ​ន ១-០ កាលពី​ថ្ងៃ​សុក្រ​។​

​វា​ជា​ការចាប់ផ្តើម​ជម្រើស​ដំបូង​របស់​គេ​ក្នុង​ប្រទេស​កាតា បន្ទាប់​ពី​ការ​បង្ហាញខ្លួន​ជា​កីឡាករ​បម្រុង​ពីរ​លើក​មុន​។​

Arsenal បាន​និយាយថា យ៉េ​ស៊ូ​សនឹង​ចាប់ផ្តើម​កម្មវិធី​ស្តារនីតិសម្បទា ប៉ុន្តែ​មិន​កំណត់​ពេលវេលា​សម្រាប់​ការ​ត្រឡប់​មក​វិញ​របស់​គេ​នោះទេ​។​

​សេចក្តីថ្លែងការណ៍​របស់ Arsenal បានសរសេរថា “​មនុស្ស​គ្រប់គ្នា​នៅក្នុង​ក្លិប​គាំទ្រ​ហ្គាប​ប៊ី (Gabby) ហើយ​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បីឱ្យ​គេ​ត្រឡប់​មក​ទីលាន​វិញ​ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន​”៕

យ៉េ​ស៊ូស​របួស​ជង្គង់​ស្តាំ​អំឡុង​បរាជ័យ​១-០​របស់​ប្រេ​ស៊ីល​ជា​មួយ​កាមេ​រូ​ន


Post navigation