Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ខឹង​សុំ​លុយ ១​ពាន់​រៀល ទិញ​ស្រា កូនប្រុស​វាយ​ឪ​នឹង​កំណាត់ឈើ របួសធ្ងន់​

Views: 5

​ដោយៈ វ៉ៃ​កូ / ស្វាយរៀង​៖ សមត្ថកិច្ច​នគរបាល​ស្រុក​រមាសហែក បាន​ឃាត់ខ្លួន​កូនប្រុស ចិត្តខ្លាំង វាយប្រហារ​ទៅលើ​ឪពុក​បង្កើត ដោយសារ​ខឹង គ្រាន់តែ​ឪពុក​សុំ​លុយ ១​ពាន់​រៀល ទិញ​ស្រា​ផឹក មិនបាន​នោះ​។ ការឃាត់ខ្លួន​ជនដៃដល់​នេះ បានធ្វើ​ឡើង នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង ៣​និង​២០​នាទី រសៀល នៅ​ចំណុច​ភូមិ​ពោន ឃុំ​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង ហើយ​បន្ទាប់មក សមត្ថកិច្ច បាន​កសាង​សុំ​ណុំ​រឿង បញ្ជូន​ជនដៃដល់ ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់ ។

​បើតាម​អ្នកភូមិ បានឱ្យដឹងថាៈ នៅ​ពេលមុន​កើតហេតុ គេ​ឃើញ​កូនប្រុស​ចិត្តខ្លាំង​នោះ បាន​ផឹកស្រា​ស្រវឹង ហើយ​បានមក​ដល់ផ្ទះ ខណៈនោះ​ដែរ ឪពុក​បាន​ដើរមក​ជិត ហើយ​ក៏បាន​និយាយ​សុំ​លុយ ចំនួន​១​ពាន់​រៀល ដើម្បី​ទិញ​ស្រា​ហូប ស្រាប់តែ​កូនប្រុស ចិត្តខ្លាំង​នោះ ខឹង​យ៉ាងខ្លាំង ក៏​ស្ទុះ​ទៅយក​បាន​កំណាត់ឈើ ដោយមាន​ដំ​ដែកគោល ភ្ជាប់​ឈើ ពីរ​កំណាត់​នោះ វាយ​ទៅលើ​ឪពុក​បង្កើត បង្ក​ការភ្ញាក់ផ្អើល ដល់​អ្នកជិតខាង និង​សមត្ថកិច្ច​តែម្ដង​។​

​បើតាម​សមត្ថកិច្ច​នគរបាល បានឱ្យដឹងថាៈ កូនប្រុស​ដែលជា​ជនសង្ស័យ​នោះ មានឈ្មោះ មាគ សា​រន អាយុ ៣៦ ឆ្នាំ រស់នៅ​ភូមិ​ពោន ឃុំ​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង​។ ចំណែក​ឪពុក​ដែលជា​ជនរងគ្រោះ មានឈ្មោះ មាគ សា​រ៉ា​យ អាយុ ៥៨ ឆ្នាំ រងរបួស​ធ្ងន់ បែកក្បាល​។​

​ក្រោយ​កើតហេតុ​ភ្លាម កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដូង បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បាន​នាំខ្លួន​កូនប្រុស​ចិត្តខ្លាំង​ម្នាក់​នោះ រួម​នឹង​វត្ថុតាង​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ធ្វើការ​សួរនាំ​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជំនាញ កូនប្រុស​ចិត្តខ្លាំង​នេះ បាន​ឆ្លើយ​សារភាពថា ពិតជា​បាន យក​កំណាត់ឈើ ដោយ​ដំ​ដែកគោល ត​ភ្ជាប់​ពី​កំណាត់ វាយ​ទៅលើ​ឪពុក​របស់ខ្លួន ពិតប្រាកដ​មែន ដោយ​ខឹង​សុំ​លុយ​ទិញ​ស្រា​ហូប​។ បន្ទាប់មក សមត្ថកិច្ច ក៏បាន​កសាង សំណុំរឿង បញ្ជូន​ជនដៃដល់ ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់ ៕/V

Post navigation