Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ាន បានជួយពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យបរិស្ថាន ជាមួយដៃគូ កាន់តែប្រសើរ

Views: 6

ដោយ៖ដេប៉ូ / សៀមរាប៖ លោក វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោ បាយ និងយុទ្ធសាស្ដ្រ ក្រសួងបរិស្ថាន បានថ្លែងថាៈ កិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ាន លើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ ចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការ លើការងារបរិស្ថាន កាន់តែប្រសើរ ជាមួយដៃគូពាក់ព័ន្ធនានា។

លោកបានថ្លែងក្នុងកិច្ចប្រជុំនេះថាៈ ស្ថិតក្នុងក្របខ័ណ្ឌ នៃកិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ាន លើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅលើទឹកដីអង្គរ ខេត្ដសៀមរាប ជាបន្តបន្ទាប់ នៅថ្ងៃទី៦-៧ ខែតុលា ឆ្នាំ២០២២ មានកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាន បូក៣ បូកចិន ជប៉ុន កូរ៉េខាងត្បូង ដើម្បីពិនិត្យមើលពីវឌ្ឍនភាព នៃការអនុវត្តកិច្ចសហប្រតិបត្តិការ ដែលប្រទេស រដ្ឋសមាជិកអាស៊ាន បានឯកភាពគ្នា នៅក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្ត រយៈពេល ៥ឆ្នាំ និងបន្តពង្រឹងពង្រីក ភាពជាដៃគូរវាងអាស៊ាន បូក៣ ឱ្យកាន់តែល្អប្រសើរថែមទៀត តាមតម្រូវការក្នុងក្របខ័ណ្ឌ នៅក្នុងតំបន់លើវិស័យបរិស្ថាន។

លោក អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ដ្រ ក្រសួងបរិស្ថាន បាន បញ្ជាក់បន្ថែមថាៈ នៅក្នុងរយៈពេល ពីរថ្ងៃនេះដែរ កិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថាន អាស៊ាន-អាមេរិក និងកិច្ចប្រជុំអាស៊ាន-អឺរ៉ុប ក៏នឹងត្រូវរៀបចំឡើងផងដែរ ដើម្បីពិភាក្សាគ្នា ស្តីពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ បន្ថែមទៀត ក្នុងក្របខ័ណ្ឌតំបន់ ជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប។

លោក វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋាន គោលនយោបាយ និងយុទ្ធសាស្ដ្រ ក្រសួងបរិស្ថាន បានសំដែងការរំពឹងទុក ពីលទ្ធផលលើការការឯកភាពគ្នាជាច្រើនផ្សេងទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យបរិស្ថាន កាន់តែមានប្រសិទ្ធភាពនៃបណ្តាប្រទេស ក្នុងតំបន់ ជាមួយដៃគូសហការនានា៕/V-PC

Post navigation