Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កីឡា​វាយ​សី​ចាប់ផ្ដើម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣​ថ្ងៃនេះ​

Views: 10

ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ បន្ទាប់ពី​ប្រជុំ​គណៈកម្មការ​បច្ចេកទេស​កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា នៅ​ថ្ងៃទី​២៦​នេះ​ការប្រកួត​កីឡា​វាយ​សី​ក្របខ័ណ្ឌ​កីឡា​ជាតិ​លើក​ទី​៣​ចាប់​​ផ្ដើម​ហើយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជាម សុភា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បាន​ឲ្យ​​ដឹងថា​ការប្រកួត​នេះ​មាន​កីឡាករ​ចូលរួម​ចំនួន​៨១​នាក់ កីឡាការិនី​ចំនួន​៣៣​នាក់ គ្រូបង្វឹក​៣៥​នាក់ សរុប​ចំនួន​១៤៩​នាក់​។​

​ក្រសួង រាជធានី ខេត្ត​ដែល​ចូល​រួមមាន​ចំនួន​១១ គឺ​មន្ទីរអប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំ​ពេញ​, មន្ទីរអប់រំ​យុវជន និង កីឡា​ខេត្ត​ត្បូងឃ្មំ​, ខេត្តកំពង់ឆ្នាំង​, កំពង់ចាម​, សៀមរាប​, ស្វាយរៀង​, ខេត្ត​មណ្ឌល​គី​រី​, ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ខេត្តព្រៃវែង​, ខេត្ត​​កណ្ដាល និង​ក្រសួងមហាផ្ទៃ ។​

​តាម​ការគ្រោងទុក​ការប្រកួត​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ដើម្បី​កីឡាករ កីឡាការិនី​រួមជាមួយ​ប្រតិភូ​ចូលរួម​បិទ​កីឡា​ជាតិ​ជា​ស្ថាពរ​នៅ​ល្ងាច​ថ្ងៃទី​៣០ ខែវិច្ឆិកា​នា​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ៕​

Post navigation