Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កីឡាការិនី​ដើមកំណើត​ខ្មែរ ស្រួ​ង ភា​វី តារា​កីឡា​ប៊ីយ៉ា​កា​រ៉ុ​ម​កូរ៉េ មក​ធ្វើ​ទស្សនកិច្ច​នៅ​ការិយាល័យ ក​យ​កា​-KOICA​ប្រចាំ​ប្រទេស​កម្ពុជា​

Views: 3

ដោយៈសុផល/​ភ្នំពេញ​៖គណៈប្រតិភូ​ដឹកនាំ​ដោយ កីឡាការិនី​ដើមកំណើត​ខ្មែរ ស្រួ​ង ភា​វី តារា​កីឡា​ប៊ីយ៉ា​កា​រ៉ុ​ម​កូរ៉េ និង​សហការី គឺ លោក រស់ សាត សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ លោក ឈន បូ​ណា សហ​ស្ថាបនិក និង ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ នៃ​ក្រុមហ៊ុន R2SCambodia និង កញ្ញា អន ម៉ូ​នី​តា យុវតី​ឆ្នើម​របស់​កម្ពុជា​ដែលមាន​ហេស្ស​នាម​នារី​ពហុ​ជំនាញ បានមក​ទស្សនកិច្ច​នៅ​ការិយាល័យ​ក​យ​កា​-KOICA​ប្រចាំ​ប្រទេស​កម្ពុជាកាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៣ ។​

​ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវបាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​លោក លោក នោ ហ្យ​ន់​ជូន (Rho Hyunjun)​ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​(​ក​យ​កា​-KOICA)​ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី Shin Jungyeon អនុប្រធាន​តំណាង​ប្រទេស​ជាន់ខ្ពស់ លោក Kim Junsu អនុប្រធាន​តំណាង លោក Song Youngjun អនុប្រធាន​តំណាង និង​លោកស្រី Shin Hojin ប្រធាន​គ្រប់​អ្នកស្ម័គ្រចិត្ត ព្រមទាំង លោក ហ៊​ត ស្រ៊ឺ អ្នកឯកទេស​កម្មវិធី​ជាន់ខ្ពស់​។​

​ដំណើរ​ទស្សនកិច្ច​នេះ មាន​គោលបំណង​ពិភាក្សា​អំពី កិច្ចសហប្រតិបត្តិការ​នាពេល​អនាគត ទាក់ទង​ទៅនឹង​ការធ្វើសកម្មភាព​សង្គម​រួមគ្នា​នៅក្នុង​ប្រទេស​កម្ពុជា​។ លើសពីនេះទៅទៀត ដំណើរ​ទស្សនកិច្ច​នេះ មាន​គោលបំណង​សិក្សា​បន្ថែម​អំពី​សកម្មភាព​របស់​ការិយាល័យ​ក​យ​កា​-KOICA)​ប្រចាំ​ប្រទេស​កម្ពុជា​។

​ក្នុងឱកាស​នោះ លោក នោ ហ្យ​ន់​ជូន (Rho Hyunjun)​បាន​ស្វាគមគណៈប្រតិភូ និង​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​សកម្មភាព​សង្គម​នៅ​កម្ពុជា​។ លោក​ក៏បាន​លើកឡើងថា ក​យ​កា​-KOICA បាននិងកំពុង​រៀបចំ​សកម្មភាព​សង្គម​ជាច្រើន​ដោយ​សហការ​ជាមួយ​ស្ថាប័ន​សាធារណៈ និង​ឯកជន និង​អង្គការ​ក្រៅរដ្ឋាភិបាល​។ បន្ថែម​ពីនេះ​ទៅទៀត លោក​បាន​គូសបញ្ជាក់ថា ក្រុម​សមាជិក​អ្នកស្ម័គ្រចិត្ត​ជនជាតិ​កូរ៉េ​របស់ ក​យ​កា​-KOICA​នៅ​កម្ពុជា បាន​អនុវត្ត​សកម្មភាព​ស្ម័គ្រចិត្ត​មួយ​ឈ្មោះថា “​សុខ​សប្បាយ​” ហើយ​អតីត​កម្មសិក្សា​រី និង និស្សិត ដែល​បាន​ឆ្លងកាត់​កម្មវិធី​បណ្តុះបណ្តាល​តាមរយៈ​ក​យ​កា​-KOICA ហៅថា “​សមាគម​អតីត​កម្មសិក្សា​ការី​កម្ពុ​ជា​-​កូរ៉េ​” ដោយមាន​ការគាំទ្រ​ពី​ក​យ​កា​-KOICA បានធ្វើ​សកម្មភាព​សង្គម ឬ​/​និង​យុទ្ធនាការ​ផ្សេងៗ​ជា​រៀងរាល់ឆ្នាំ​។​

​ជាងនេះទៅទៀត លោក នោ ហ្យ​ន់​ជូន (Rho Hyunjun) បាន​ជម្រាបជូន​គណៈប្រតិភូ​អំពី​សកម្មភាព​របស់ ក​យ​កា​-KOICA បាន​នឹង​កំពុង​ជួយ​ដល់​ប្រទេស​កម្ពុជា ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​លើ​វិស័យ​ស្នូល​ចំនួន​បួន ការគ្រប់គ្រង​ទឹក និង​សុខភាព​សាធារណៈ ការអប់រំ កសិកម្ម ការអភិវឌ្ឍន៍​ជនបទ និង​ការដឹកជញ្ជូន តាមរយៈ​គម្រោង និង​កម្ម​ក្របខ័ណ្ឌ ជំនួយ​អភិវឌ្ឃន៍​ផ្លូវការ (ODA) ផ្សេងៗ ដែលមាន​តម្លៃ​ប្រហែល ៣៣៦,៧ លាន​ដុល្លារ​អាមេរិក ចាប់ពី​ឆ្នាំ​១៩៩១-២០២២​។​

​ជាការ​ឆ្លើយតប គណៈប្រតិភូ​បាន​មានប្រសាសន៍ថា ពួកគេ​នឹង​ពិនិត្យមើល​ឱកាស​ដែល​អាចធ្វើ​ទៅបាន នាពេលខាងមុខ ដើម្បី​ធ្វើ​សកម្មភាព​សង្គម​ជាមួយ ក​យ​កា​-KOICA នៅ​កំឡុងពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ ឬ​ឆ្នាំក្រោយ​។​

​នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ពួកគេ គណៈប្រតិភូ​ត្រូវបាន​អញ្ជើញ​ឲ្យ​ធ្វើ​ទស្សនកិច្ច​នៅក្នុង​ការិយាល័យ​ក​យ​កា​-KOICA​ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​ស្វែងយល់​អំពី​ដំណើរការ​របស់​ស្ថាប័ន​មួយ​នេះ និង​ពួកគាត់​ជួប​ជាមួយ​បុគ្គលិក​រប​ស់កយ​កា​-KOICA ទាំង​ក្រុម​គម្រោង និង​ក្រុម​អ្នកស្ម័គ្រចិត្ត​៕


Post navigation