Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កីឡាករ​ជាតិ និង​អន្តរជាតិ ១៥១ នាក់ បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ កីឡាបាល់ទាត់​មិត្តភាព វ័យ​ចំណាស់​មេគង្គ នៅ​ខេត្ដ​សៀមរាប​

Views: 2

ដោយៈ បាយ័ន / សៀមរាបៈ ក្រសួងទេសចរណ៍ បានរៀបចំ ” ព្រឹត្តិការណ៍​កីឡាបាល់ទាត់ មិត្តភាព វ័យ​ចំណាស់​មេគង្គ ” ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២២ នៅ​កីឡដ្ឋាន ខេត្តសៀមរាប ដែលមាន​កីឡាករ វ័យ​ចំណាស់ បាន​ចូលរួម សរុប​ចំនួន ១៥១ នាក់​។​

​កីឡាករ​ទាំងនេះ បាន​អញ្ជើញ​មកពី​ប្រទេស​កម្ពុជា ថៃ ឡាវ និង វៀតណាម ក្នុង​គោលបំណង ពង្រីក​នូវ​ផលិតផល​ទេសចរណ៍ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៅ​បណ្ដា​ប្រទេស តាម​ដង​ទន្លេមេគង្គ​។​

​លោក តុ​ប សុភ័ក រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថាៈ ព្រឹត្តិការណ៍ បាល់ទាត់ វ័យ​ចំណាស់​មេគង្គ នាពេលនេះ បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៅ​បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ ជាពិសេស​បាន​ចូលរួមចំណែក​អភិវឌ្ឍន៍​ទេសចរណ៍ សៀមរាប​-​អង្គរ ស្របតាម​ផែនទី​បង្ហាញផ្លូវ (Road Map) និង​ផែនការ​សកម្មភាព ឆ្នាំ ២០២២-២០២៣ នៃ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ​២០២១-២០៣៥ ដែល​ទើប​ប្រកាស​ដាក់ឱ្យអនុវត្ត កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២២ កន្លងទៅ​ថ្មីៗ​នេះ​។​

​លោក​រដ្ឋលេខាធិការ បាន​បន្ដថាៈ ក្រៅពី​គោលបំណង​ផ្សព្វផ្សាយ សក្តានុពល​ទេសចរណ៍​តំបន់​សៀមរាប​-​អង្គរ ជំរុញ​កំណើន​ភ្ញៀវទេសចរ អភិវឌ្ឍន៍​ធនធានមនុស្ស ក្នុង​វិស័យ​កីឡា​ទេសចរណ៍ ទាក់ទាញ​ចំណាប់អារម្មណ៍ ពី​សំណាក់​អ្នក​ស្នេហា​វិស័យ កីឡា​ជាតិ និង​អន្តរជាតិ ជាពិសេស​ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ស្របតាម​យុទ្ធសាស្ត្រ ផ្សព្វផ្សាយ ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឆ្នាំ​២០២៣ “Visit Cambodia Next 2023”​។ ព្រឹត្តិការណ៍​នេះដែរ ក៏​នឹងចូលរួម​លើកស្ទួយ​វិស័យ​កីឡា​ទេសចរណ៍ នៅ​កម្ពុជា ដើម្បី​អបអរសាទរ ដំណើរ​ឆ្ពោះទៅ​ការប្រកួត​កីឡា SEA GAMES – ASEAN PARA GAMES 2023 ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ​។​

​លោក​បាន​បញ្ជាក់ដែរថាៈ បច្ចុប្បន្ន រាជរដ្ឋាភិបាល បាន​ផ្សព្វផ្សាយ​នូវ​យុទ្ធនាការ ” កីឡា​ដើម្បី​ទាំងអស់គ្នា ” ឬ ” Sport for All ” ដែល​ទទួលបាន​ការគាំទ្រ​ពី អង្គការ​សាមគ្គី​អូឡាំពិក​អន្តរជាតិ (OS) ដែលមាន​គោលបំណង​បំផុស​យុទ្ធនាការ ” ប្រជាជន​ម្នាក់ លេង​កីឡា​មួយ​មុខ ឆ្ពោះទៅ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ២០២៣ និង​បណ្តុះ​នូវ​ស្មារតី កីឡា ជូន​ដល់​មហាជន​ទូទៅ មិន​ថា ពួកគាត់​ជា​អត្ត​ព​លិ​ក​អាជីព ឬ​អ្នកលេង​កីឡា ដើម្បី​សុខភាព​នោះទេ ពោលគឺ បញ្ជ្រាប​នូវ​ស្មារតី​កីឡា ចំណេះដឹង ចលនា​អូឡាំពិក ទៅដល់​ស្រទាប់​មហាជន​នានា ជាពិសេស​កីឡាបាល់ទាត់ វ័យ​ចំណាស់ គឺជា​ប្រភេទ​កីឡា ដែលមាន​ប្រជាប្រិយភាព និង​ពេញនិយម ជា​ប្រភេទ​កីឡា​ទេសចរណ៍ កម្សាន្ត​លក្ខណៈ​មហាជន ក្នុង​គោលបំណង បង្កើត​ភាពសប្បាយ​រីករាយ សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​៕/V​

Post navigation