Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កីឡាម៉ូតូទឹកត្រៀមខ្លួនសម្រាប់ស៊ីហ្គេមបានយ៉ាងល្អ

Views: 1

ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖លោក ណុះ ស្លេះ ប្រមុខសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានអះអាងថាសហព័ន្ធបានត្រៀមខ្លួនប្រកបដោយភាពជឿជាក់ទាំងការរៀបចំនិងដណ្តើមមេដាយជូនជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នាឆ្នាំ២០២៣ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោយខកខាន៦៤ឆ្នាំ។


លោក ណុះ ស្លេះ បានបញ្ជាក់ថា ការៀបចំការប្រកួតកីឡាម៉ូតូទឹកជើងឯកអាស៊ីអាគ្នេយ៍ និងព្រឹត្តិការណ៍កីឡាជាតិលើកទី៣នេះអាចនិយាយបានថាសហព័ន្ធកីឡាម៉ូតូទឹកកាន់តែមានបទពិសោធន៍ និងជំនឿចិត្តខ្ពស់ ចំពោះការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ខាងមុខនេះ។

លោកប្រធានសហព័ន្ធបន្ថែមថាការៀបចំជើងឯកអាស៊ីអាគ្នេយ៍កន្លងទៅមានការខ្វះខាតខ្លះៗដូច្នេះសហព័ន្ធបានយកកីឡាជាតិនេះមកធ្វើការកែលម្អដូចជាការៀបចំរបស់មន្រ្តីបច្ចេកទេសការចុះឈ្មោះការទំនាក់ទំនងការទទួលភ្ញៀវនិងការរៀបចំទីលានសម្ភារបច្ចេកទេស អោយប្រសើរជាងមុន។

លោកបន្តថាសម្រាប់ព្រឹត្តិការណ៍កីឡាជាតិនេះការរៀបចំមានលំនាំដូចស៊ីហ្គេមដោយសហព័ន្ធបានដាក់អាជ្ញាកណ្តាលចៅក្រមនិងមន្រ្តីបច្ចេកទេសសរុបចំនួន៣៥នាក់សុទ្ធសឹងជាមន្រ្តីជំនាញធ្លាប់មានបទពិសោធន៍ឆ្លងកាត់វគ្គបណ្តុះបណ្តាលថ្នាក់ជាតិនិងអន្តរជាតិ។ចំណុចមួយសហព័ន្ធក៏ត្រូវការចៅក្រមអន្តរជាតិដើម្បីចូលរួមសម្រេចកាត់សេចក្តីការប្រកួតពីព្រោះយើងមិនអាចប្រើចៅក្រមប្រទេសក្នុងតំបន់នោះទេ ជៀសវាងមានការរិះគន់ ឬក៏លំអៀង។

ក្រៅពីពង្រឹងលើការរៀបចំនិងមន្រ្តីបច្ចេកទេសសហព័ន្ធក៏បានត្រៀមអត្តពលិកប្រកបដោយសក្តានុពលរួចជាស្រេចត្រៀមដណ្តើមមេដាយជូនកម្ពុជាដែលពួកគេកំពុងធ្វើការហ្វឹកហាត់នៅក្លឹប Flamingo ប្រទេសថៃ ដោយទទួលបានការឧបត្ថម្ភទាំងស្រុង ពីលោក Karl Heinrich Knauf។

កីឡាករទាំងនោះ មានដូចជា កីឡាករ សាលី អ៊ូម៉ើត, មីន មូស្តាន់, មីន អូស្មាន់, កៃ វ៉ាន់ស៊ីដែននិងសាលី ហ្វីលីនដែលសុទ្ធសឹងជាកីឡាករលំដាប់ពិភពលោកនិងមានកីឡាករលំដាប់ជាតិ៤ ទៅ៥នាក់ទៀតសម្រាប់ស៊ីហ្គេមនៅកម្ពុជា។ចំពោះបញ្ហាប្រឈមក៏មានខ្លះៗដែរ នោះគឺ ទី១ ផ្នែកក្រុមជាង។ ដោយយើងមិនអាចយកក្រុមជាងក្នុងតំបន់អាស៊ានបានទេ គឺត្រូវការយកពីអាមេរិក អូស្រ្តាលី អូទ្រីសជាដើម។ និងទី២ ម៉ូតូទឹក។

សូមបញ្ជាក់ថាព្រឹត្តិការណ៍កីឡាជាតិលើកទី៣ឆ្នាំ២០២២នេះសហព័ន្ធកីឡាម៉ូតូទឹក
កម្ពុជា បានដាក់មន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល ចៅក្រម សរុប ៣៥នាក់ សម្រាប់រៀបចំ។ ដោយឡែកសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នាឆ្នាំ២០២៣សហព័ន្ធអាចត្រៀមលើសពី ៣៥នាក់ តាមភាពជាក់ស្តែង ក្នុងនោះ យើងត្រូវការចៅក្រមអន្តរជាតិ ១រូប ផងដែរ៕សរន

Post navigation