Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កីឡាបាល់ទាត់កូនកាត់ខ្មែរ-អាមេរិក រង់ចាំការកោះហៅចូលក្រុមជម្រើសជាតិ

Views: 7

ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ កីឡាករកូនកាត់ខ្មែរ-អាមេរិក ពេលនេះ កំពុងតែរង់ចាំ ការកោះហៅ ចូលក្រុមជម្រើសជាតិ ដើម្បីត្រៀមលេង ក្នុងស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។

ជាកីឡាករមួយរូប ដែលរីកចម្រើនវ័យ នៅអាមេរិកនោះ គេកំពុងសាងវត្តមាន ជាមួយ ក្រុមជម្រើសជាតិកម្ពុជា និងមានភាពផ្អែមល្ហែម ជាមួយគ្នាទៀតផង។

ស៊ីហ្គេមឆ្នាំ២០២៣ នេះ សម្រាប់ប្រភេទបាល់ទាត់ ត្រូវបានកំណត់អាយុក្រោម ២២ឆ្នាំ។ តែក៏អនុញ្ញាតឲ្យមានកីឡាករ លើសអាយុចំនួន ៣ រូបដែរ។

សម្រាប់កីឡាករកូនកាត់ខ្មែរ-អាមេរិក Njck Taylor គេមានវ័យ ២៤ ឆ្នាំហើយ។ កីឡាករដែលមានម្ដាយ ជាជនជាតិខ្មែរ និងឪពុកអាមេរិក អាចក្លាយជាផ្នែកមួយ នៃក្រុមជម្រើសជាតិកម្ពុជា សម្រាប់ស៊ីហ្គេម លើកទី៣២នេះ។

Nick Taylor ធ្លាប់បង្ហាញខ្លួនចំនួន ៥ ប្រកួតហើយ ជាមួយក្រុមជម្រើសជាតិ ឈុតធំរបស់កម្ពុជា ក្នុងនាមជាកីឡាករក្រុមជម្រើស ១១ នាក់ដំបូង និងធ្លាប់ជាកីឡាករ បម្រុងទៀតផង។ ខ្សែប្រយុទ្ធស្លាបរូបនេះ គឺលេងនៅតំបន់ប្រយុទ្ធ ដែលមានសក្ដានុពល ដូចជា លឹម ពិសុទ្ធ សៀង ចន្ធា និង សារទីជាដើម។

គេបាននិយាយថា គេបានសម្របខ្លួនច្រើន បើប្រៀបធៀបទៅនឹងបរិយាកាសដំបូង។ Nick Taylor បាននិយាយថា គេបានសម្របខ្លួន ទៅនឹងរបៀបលេងរបស់កីឡាករ ក្នុងស្រុក និងគ្រូបង្វឹក និយាយទៅពួកយើង កំពុងតែសាងទំនុកចិត្តជាមួយគ្នា។

Nick Taylor កើតថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៩៨ នៅតំបន់ Coppell រដ្ឋតិចសាស់ សហរដ្ឋអាមេរិក គេមានសិទ្ធិតំណាងឲ្យកម្ពុជា ព្រោះម្ដាយខ្មែរ ឪពុកអាមេរិក។ ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ គេលេងឲ្យក្រុមមហាវិទ្យាល័យ ជាច្រើនមហាវិទ្យាល័យ New Mexico Lobos ដោយលេងបាន ២៩៩ ដង រកគ្រាប់បាល់បាន ៦ គ្រាប់
លេងឲ្យក្រុមមហាវិទ្យាល័យ SMU Mustangs ឆ្នាំ២០១៩ ដល់ ២០២១ គេបានបង្ហាញខ្លួនលើទីលានប្រកួត ៣១ ប្រកួត រកបាន ២ គ្រាប់។ នៅឆ្នាំ២០២១ ដដែល គេលេងឲ្យមហាវិទ្យាល័យ UFC Knights បាន ១៦ ប្រកួត រកបាន ៣ គ្រាប់។ ចុងក្រោយ គេត្រូវបានកោះហៅចូលលេង ក្លិបកម្រិតអាជីព គឺក្លិប Orlando City B ដែលជាក្រុមបម្រុងរបស់ក្រុមធំ ដែលលេងនៅលីគកំពូលអាមេរិក គឺក្លិប Major League Soccer-MSL ដោយគេបានបង្ហាញខ្លួន លើទីលាន ២២ ប្រកួត និងទាត់បញ្ចូលទី បានមួយគ្រាប់។

នាខែកញ្ញា ឆ្នាំ២០២២ Nick Taylor ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកម្ពុជា និងបានបង្ហាញខ្លួន ជាលើកដំបូង ក្នុងជំនួបមិត្តភាព ជាមួយបង់ក្លាដេស ដែលកម្ពុជាចាញ់ ០ទល់១។ Nick Taylor រកបានគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិកម្ពុជា លើកដំបូង ក្នុងជំនួបជាមួយព្រុយណេ ក្នុងព្រឹត្តិការណ៍ AFF-Cup Chanpionship 2022 ដែលកម្ពុជាឈ្នះ ព្រុយណេ ៥ទល់១។

សម្រាប់ក្រុមដែលត្រៀមស៊ីហ្គេម ឆ្នាំ២០២៣នេះ អ្នកចាត់ការទូទៅ ក្រុមជម្រើសជាតិ កម្ពុជា នឹងកោះហៅចូលជម្រំហ្វឹកហាត់ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ នេះ តែអាប៉ោង នៅមិនទាន់បើកគម្រប ថាតើនរណាខ្លះ ជាប់ក្នុងក្រុមជម្រើសជាតិ សម្រាប់ស៊ីហ្គេម៕/V-PC

Post navigation