Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជា-ចិន ពិភាក្សាគ្នា លើកិច្ចប្រតិបត្តិការ វិស័យទេសចរណ៍ និងវិស័យជាច្រើនទៀត

Views: 1

ដោយៈសុផល / ភ្នំពេញ៖ គណៈប្រតិភូជួរមុខ ក្រសួងទេសចរណ៍កម្ពុជា ដឹកនាំដោយ លោក ហង្ស សណ្តាប់ អនុរដ្ឋលេខាធិការ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានចូលជួប ពិភាក្សាការងារជាមួយលោក ស្ស៊ី ចឺអ៊ី (Shi Zeyi) អនុប្រធានការិយាល័យផ្លាស់ប្តូរ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវប្បធម៌ និងទេសចរណ៍ចិន ផ្តោតលើប្រធានបទសំខាន់ៗ យ៉ាងហោចមាន ១០ ចំណុច។ នេះបើតាមប្រភពក្រសួង ទេសចរណ៍​បានឱ្យដឹងនារសៀលថ្ងៃទី៨ ខែកុម្ភៈ។

គួរជម្រាបថា សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងអញ្ជើញធ្វើទស្សនកិច្ចផ្លូវការ នៅប្រទេសចិន ចាប់ពីថ្ងៃទី៩-១១ ខែកុម្ភៈខាងមុខ ដែលជាទស្សនកិច្ចជាប្រវត្តិសាស្រ្តមួយរបស់ឥស្សរជន កំពូលបរទេសទី១ មកចិន ក្រោយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិន ក្នុងន័យរឹតបន្តឹង ចំណងមិត្តភាពដៃគូ កិច្ចសហប្រតិបត្តិការ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជំរុញការ កសាងសហគមន៍ ជោគវាសនារួម ក្នុងយុគសម័យថ្មី ឱ្យបានកម្រិតថ្មីមួយទៀត ហើយក៏ បានបង្កើតឱកាសមាស ដល់ប្រតិភូក្រសួងទេសចរណ៍កម្ពុជា បានចូលជួបពិភាក្សាការងារ​ផ្ទាល់ ជាមួយសាមីក្រសួង ក្រោយវិបត្តិកូវីដ​១៩។

ក្រសួងទេសចរណ៍ បានឱ្យដឹងទៀតថា៖ ភាគីទាំងពីរ បានពិភាក្សាគ្នា ផ្តោតលើចំណុចសំខាន់ៗ មួយចំនួន៖

១. អបអរសាទរខួប ៦៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា-ចិន ក្នុងក្របខ័ណ្ឌ សហគមន៍ជោគវាសនារួមគ្នាតែមួយ។
២. ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពធនធានមនុស្ស ជូនមន្រ្តីរាជការ និងភាគីពាក់ព័ន្ធ ក្នុងវិស័យទេសចរណ៍ មានដូចជា មគ្គុទេសក៍ទេសចរណ៍ និងបុគ្គលិកជួរមុខ ដែលនិយាយ ភាសាចិន ជាពិសេសស្នើសុំភាគីចិន ចូលរួមការផ្តល់យោបល់ធាតុចូលថ្មីៗ ដើម្បីធ្វើបច្ចុប្បន្នភាព ទៅលើសៀវភៅស (China Ready) ស្របតាមនិន្នាការទេស ចរណ៍ក្រោយវិបត្តិកូវីដ-១៩។
៣. ជំរុញឱ្យមានការហោះហើរត្រង់ ពីគោលដៅសំខាន់ៗ នៃប្រទេសចិន មកកាន់កម្ពុជា ក្រោយពីកែសម្រួលវិធានការ។
៤.លើកទឹកចិត្តការរៀបចំខ្សែទស្សនកិច្ច របស់ផ្នែកឯកជន ក្នុងវិស័យទេសចរណ៍ របស់ប្រទេសទាំង២។
៥. ជំរុញឱ្យមានខ្សែទស្សនកិច្ចទេសចរណ៍ ពិសេសរវាងរដ្ឋ និងឯកជន នៃប្រទេសទាំង២។
៦. ព្រឹត្តិការណ៍ SEA Games លើកទី៣២ និង ASEAN Para Games លើទី១២ ឆ្នាំ២០២៣ ។
៧. ការរៀបចំព្រឹត្តិការណ៍កីឡា ភ្ជាប់ជាមួយវេទិកាធុររកិច្ច វិនិយោគទេសចរណ៍ និងពាណិជ្ជកម្មកម្ពុជា-ចិន។
៨. សហការរៀបចំពិព័រណ៍ម្ហូបអាហារ តន្រ្តី វប្បធម៌ កីឡា ដែលមានការចុះបញ្ជី ទទួលស្គាល់ពី អង្គការបេតិកភ័ណ្ឌពិភពលោក UNESCO ។
៩. ការរួមគ្នាសម្តែងសិល្បក្បាច់ប្រដាល់បុរាណខ្មែរ (ល្បុកតោ) និងការសម្តែងក្បាច់គុន ចិនសៅលីង (Shaolin) ដែលមានបញ្ជីទទួលស្គាល់ពីអង្គការបេតិកភ័ណ្ឌពិភពលោក UNESCO ថ្មីៗ ដើម្បីអបអរសាទរ ខួបលើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា-ចិន និងឆ្នាំទស្សនាកម្ពុជា ២០២៣។

គួររំលឹកថា ផែនការសកម្មភាព ២០២៣-២០២៥ បានពិនិត្យ និងឯកភាពក្រោមកម្រិត ជំនាញ រវាងក្រសួងទាំង២ ដែលបានដឹកនាំឱ្យលោក ថោង រដ្ឋសក្តិ អគ្គនាយក នៃក្រសួង ទេសចរណ៍កម្ពុជា ដោយបានផ្លាស់ប្តូរយោបល់ ក្នុងកិច្ចប្រជុំឧត្តមន្រ្តីទេសចរណ៍អាស៊ាន កាលពីពេលថ្មីៗនេះ នៅដើមសប្តាហ៍ទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ៕/V-PC

Post navigation