Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជា-កូរ៉េចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលឥណទានសម្បទានដែលមានទឹកប្រាក់ជិត២ពាន់លានដុល្លារ

Views: 3

ដោយ៖តារារិទ្ធ(ភ្នំពេញ) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២២នេះបានអញ្ជើញជាអធិប តីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលកូរ៉េដើម្បីប្រគល់-ទទួលឥណទានសម្បទានដែលមានទំហំទឹកប្រាក់ជិត២ពាន់លានដុល្លារ អាមេរិក នៅវិមានសន្តិភាពរាជធានីភ្នំពេញ ។

ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងលោក ប៉ាក ហឹងឃុង (PARK Heung-kyeong)ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាលើកិច្ចសម្របសម្រួលក្របខណ្ឌស្តីពីការផ្តល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍ សេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១,៥០០ លានដុល្លារអាមេរិក។

ក្នុងពេលជាមួយគ្នានោះដែរលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោកស្រី Minnie CHEYប្រធានមូលនិធិសម្រាប់កិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំកម្ពុជាក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្ប​ទានសម្រាប់គម្រោងចំនួន ២ដូច ខាងក្រោម៖

១. គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ ដែលមានទឹកប្រាក់ចំនួន ៧០,០០០ ០០០ ដុល្លារអាមេរិក។គម្រោងសាង សង់ស្ពានមិត្ត ភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ(ផ្សារចាស់-ជ្រោយចង្វារ ,ជ្រោយចង្វារ-អរិយក្សត្រ)ដែលមានទឹកប្រាក់ចំនួន ២៤៥,៩០៩ ០០០ ដុល្លារអាមេរិក។

ឥណទានសម្បទានដែលផ្តល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនាពេលនេះនឹងចូលរួមចំណែកដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ៕

Post navigation