Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជា និង​កូរ៉េ បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពន្ធដារ​

Views: 11

​ដោយៈ​សុផល​/​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២២ បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) ជាមួយ​រដ្ឋបាល​សារពើពន្ធ​នៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង ដើម្បី​បន្ត​សហការគ្នា​លើ​វិស័យ​ពន្ធដារ​ឱ្យ​កាន់តែច្រើន​ថែមទៀត​។​

​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ បាន​ត្រូវ​ចុះហត្ថលេខា​ដោយ​លោក គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​​និង​លោក KIM CHANGKI អគ្គនាយក នៃ​រដ្ឋបាល​សារពើពន្ធ​នៃ​សាធារណរដ្ឋ​កូរ៉េ​។

​កិច្ចសហការ​នេះ ផ្តោតលើ​៖​កិច្ចសហប្រតិបត្តិការ​បន្ថែម​លើ​ការអនុវត្ត​កិច្ចព្រមព្រៀង (DTA), ពង្រឹង​ការផ្លាស់ប្តូរ​ព័ត៌មាន (EoI), ផ្តល់​វគ្គ​បណ្តុះបណ្តាល​ស​ម្រា​ប់​មន្ត្រី​ពន្ធដារ GDT ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង នូវ​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព និង​សមត្ថភាព​នៃ​ការគ្រប់គ្រង​ពន្ធដារ​, ការរៀបចំ​សិក្ខាសាលា​ជាប្រចាំ ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ជួយ​ឱ្យ​ធុរជន​កូរ៉េ ដែល​ប្រកប​ធុរកិច្ច​នៅ​កម្ពុជា បង្កើន​ការយល់ដឹង​អំពី​កាតព្វកិច្ច និង​អនុលោមភាព​ពន្ធ​។​

​ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា ក្នុងការ​បំពេញ​ដំណើរ​ទស្សនកិច្ច​សិក្សា​ជា​ផ្លូវការ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ទៅកាន់​រដ្ឋបាល​សារពើពន្ធ​នៃ​សាធារណរដ្ឋ​កូរ៉េ ក្នុងពេល​អនាគត​ដ៏​ខ្លី ដើម្បី​សិក្សា​ដកស្រង់​បទពិសោធន៍ និង​រៀនសូត្រ​បន្ថែមទៀត​លើ ពន្ធ​លើ​ល្បែង (Taxation of Gambling), បច្ចេកវិទ្យា Blockchain, និង ពន្ធ​លើ​បរ​ធន​បាល​កិច្ច Taxation on Trust ផងដែរ​៕​/R

Post navigation