Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជា និង បង់ក្លាដេស បានឯកភាពគ្នាចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា

Views: 6

ដោយ៖តារារិទ្ធ(ភ្នំពេញ)នៅក្នុងជំនួបពិភាក្សាការងារកាលពីរសៀលថ្ងៃទី២២ ខែ កញ្ញា ២០២២ (នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក) រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជាមួយលោកស្រី Sheikh HASINA នាយករដ្ឋមន្រ្តីបង់ក្លាដេស។ប្រមុខរាជរដ្ឋាភិបាល កម្ពុជាបានឯកភាពចំពោះការស្នើឡើងរបស់លោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដេសដែលចង់ឲ្យមានការមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបង់ក្លាដេសនិងកម្ពុជា ។

លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ឲ្យដឹងតាមតេលេក្រាមបន្ទាប់ពីជំនួបនោះថា៖សម្ដេចតេជោនាយករដ្ឋមន្ត្រីបា នថ្លែងអំណរគុណលោកស្រីនាយករដ្ឋមន្ត្រីដែលបានទទួលជួបនិងបានទទួលការដោះដូរក្នុងការថ្លែងសុន្ទរកថានៅមហាសន្និបាតនៃអង្គការសហប្រជាជា តិសម្រាប់ឆ្នាំនេះដោយសារសម្ដេចត្រូវបំពេញទស្សនកិច្ចនៅប្រទេសគុយបានៅពេលខាងមុខនេះ ។ សម្ដេចក៏បានអរគុណលោកស្រីនាយករដ្ឋមន្ត្រីដែលបានបញ្ជូនរដ្ឋមន្រ្តីការបរទេសទៅចូលកិច្ចប្រជុំរដ្ឋមន្រ្តីការបរនៅក្នុងប្រទេសកម្ពុជាកាលពីខែសីហាកន្លងទៅ។សម្ដេចតេជោបានអរគុណលោកស្រីនាយក រដ្ឋមន្ត្រីដែលបានផ្ដល់នូវវ៉ាក់សាំងកូវីដ ១៩ ដល់ប្រទេសមីយ៉ាន់ម៉ាចំនួន ១លានដូស។សម្ដេចបានអរគុណក្នុងនាមប្រជាពលរដ្ឋអាស៊ាននិងប្រទេសមីយ៉ាន់ ម៉ាមកផងដែរ ។ សម្ដេចក៏បានឆ្លៀតឱកាសថ្លែងអំណរគុណលោកស្រី Sheikh HASINA ដែល បានសម្ពោធដាក់ឲ្យប្រើប្រាស់ឈ្មោះផ្លូវដែលជាព្រះនាម របស់ព្រះករុណាព្រះមហាក្សត្រខ្មែរសម្ដេចព្រះ នរោត្តម សីហនុ នៅលើវិថីក្នុងប្រទេសបង់ក្លាដេស ។ សម្តេចតេជោបន្តថា នៅកម្ពុជាក៏មានការដាក់ឈ្មោះផ្លូវបិតាស្ថាបនិករបស់ប្រទេសបង់ក្លាដេសដែលជាបិតារបស់លោក Sheikh HASINA ផងដែរ ។ សម្ដេចក៏បានអបអរសាទរសមិទ្ធផលដែល រដ្ឋាភិបាលបង់ក្លាដេសបានសាងសង់ស្ពានមួយដ៏វែងនៅក្នុងប្រទេសក្រោមការដឹកនាំរបស់លោកស្រីផ្ទាល់មានប្រវែង ៦.១៥ គីឡូម៉ែត្រដែលបម្រើទាំងផ្លូវឡានទាំងរថភ្លើងដោយប្រើប្រាស់ថវិការបស់ប្រទេសបង់ក្លាដេសសុទ្ធសាធ ។

លើសពីនេះទៀតសម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងអំពីការនាំចេញអង្ករពីកម្ពុជាទៅបង់ក្លាដេសដែលកន្លងមកក៏មានការចរចាក្នុងការទិញអង្ករពីកម្ពុជាប្រមាណ ២០ម៉ឺនតោនពីប្រទេសកម្ពុជា ។ប៉ុន្តែអ្វីដែលសម្ដេចចង់លើកក្នុងកិច្ចពិភាក្សានេះគឺធ្វើយ៉ាងណាឱ្យមានការផ្ដល់នូវអង្ករពីប្រទេស កម្ពុជាទៅប្រទេសបង់ក្លាតដែរប្រកបដោយស្ថេរភាពជាមួយនេះសម្ដេចតេជោនាយករដូវបានស្នើឲ្យក្រុមហ៊ុនរបស់ប្រទេសបង់ក្លាដេសមកវិនិយោគបង្កើ តជាឃ្លាំងស្តុកអង្ករនិងម៉ាស៊ីនកិនស្រូវនៅក្នុងប្រទេសកម្ពុជាដើម្បីកែច្នៃនាំចេញមកកាន់ប្រទេសបង់ក្លាដេស ។

សម្ដេចបានជម្រាបជូនលោកស្រី Sheikh HASINA ថាបច្ចុប្បន្នកម្ពុជានៅសល់ស្រូវប្រមាណ៦.៦លានតោនស្រូវហើយអង្ករកិនហើយមានប្រមាណ ៤.៣លាន តោនដែលបច្ចុ ប្បន្នយើងបាននាំចេញទៅប្រទេសមួយចំនួនដូចជាសហគមន៍ ប្រទេសចិនប្រទេសអារ៉ាប់រួមនិងបណ្តាប្រទេសក្នុងតំបន់អាស៊ានផងដែរ។

លោកស្រីបានមានប្រសាសន៍ថាលោកស្រីបានជំរុញឲ្យវិស័យឯកជនទៅវិនិយោគនៅកម្ពុជាពិសេសលើវិស័យកសិកម្មនេះតែម្ដង។លោកស្រីបានបន្តថា៖បងក្លាដេសនេះជាប្រទេសដែលមានផ្ទៃដីតូច និង ប្រជាជនច្រើនដូច្នេះបានជាយកចិត្តទុកដាក់វិស័យកសិកម្ម ។លោកស្រីបានបន្តថាដោយសារបង់ក្លាដេសងាយរងគ្រោះដោយទឹកជំនន់ដូច្នេះក៏ត្រូវ តែទិញអង្ករពីប្រទេសខាងក្រៅមកផ្គត់ផ្គង់ក្នុងស្រុកផងដែរ ។ក្នុងន័យនេះលោកស្រីបានមានប្រសាសន៍ថាយើងអាចមានកិច្ចព្រមព្រៀងហើយដែលកន្លងមកនេះក្រសួងការ បរទេសនៃប្រទេសទាំងពីរបានធ្វើការងារជាមួយគ្នាផ្ទាល់ដូច្នេះប្រទេសទាំងពីរអាចបង្កើនការតភ្ជាប់រវាងប្រទេសទាំងពីរហើយអាចធ្វើពាណិជ្ជកម្មក៏ដូចជាធុរកិច្ចជាមួយគ្នាកាន់ តែច្រើនក្នុងន័យនេះដែរលោកស្រីបានលើកឡើងថា លោកស្រីក៏ចង់ពិចារណាក្នុងការជំរុញឲ្យមានកិច្ចព្រមព្រៀងទីផ្សារសេរីរវាងប្រទេសទាំងពីរដើម្បីបង្កើនឱកាសបន្ថែម ទៀត។មិនត្រឹមប៉ុណ្ណោះទេលោកស្រីបានមានប្រសាសន៍ថាប្រទេសបង់ក្លាដេសក៏ចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ហើយដើម្បីជំរុញការគាំទ្រនិងការធ្វើពាណិជ្ជកម្មនិងធុរកិច្ចជាមួយគ្នានៅក្នុងប្រទេសដែលនៅជិតខាងគ្នាតែម្ដង។

ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាសម្ដេចគិតថាវាជាការចាំបាច់ដែលយើងអាចចាប់ផ្ដើមការចរចាដើម្បីឲ្យមានកិច្ចព្រមព្រៀងទីផ្សារសេរីកម្ពុជាបង់ក្លាដេសហើយយើងអាចចាប់ផ្ដើមការចរចានេះដើម្បីជំរុញធ្វើយ៉ាងណាឲ្យមានកំណើននៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។កន្លងទៅនេះកម្ពុជាក៏បានចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិននិងសាធារណរដ្ឋកូរ៉េផងដែរមិនត្រឹមតែប៉ុណ្ណោះកម្ពុជាក៏ស្វែងរកដៃគូបន្ថែមទៀតក្នុងការជំរុញធ្វើយ៉ាងណាឱ្យបង្កើនពាណិជ្ជកម្មក៏ដូចជាធុរកិច្ចរវាងប្រទេសទាំងពីរ។ដូច្នេះហើយអ្វីដែលសម្ដេចបានលើកគឺតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះយើងអាចបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ,ហើយក៏សម្រាប់ប្រទេសអាស៊ានផងដែរតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីនេះ។

ជាការឆ្លើយតបលោកស្រី Sheikh HASINA បានមានប្រសាសន៍ថាដោយសារយើងមានបទពិសោធន៍ក្នុងការកសាងស្ពានមួយដ៏វែងដូច្នេះយើងអាចចែក រំលែកបទពិសោធន៍នេះជាមួយប្រទេសកម្ពុជាផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ផងដែរថាយើងអាចធ្វើការរួមគ្នាហើយជាពិសេសទៀតយើងមិនគួរមើលទៅទីឆ្ងាយទេ,យើងអាចមើលទីផ្សារជិតខាងគ្នាដែលអាចធ្វើពាណិជ្ជកម្មជាមួយគ្នាបានច្រើនជាងមុន។សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការលើជំនួយប ច្ចេកទេសនិងការផ្លាស់ប្ដូរបទពិសោធន៍ រវាងប្រទេសទាំងពីរ។

លោកស្រីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាកន្លងទៅនេះយើងបានកសាងនិងបានចែករំលែកនូវបទពិសោធន៍នៃការកសាងស្ពានដ៏វែងមួយដែលមានប្រវែង ៦.១៥ គីឡូ ម៉ែត្រជាស្ពានមួយដែលរដ្ឋាភិបាលបានកសាងហើយដោយប្រើប្រាស់ថវិការបស់ខ្លួនដោយមិនពឹងផ្អែកទៅលើជំនួយធនាគារអភិ វឌ្ឍន៍អាស៊ីឬធនាគារភពលោកឡើយ។

ជាមួយនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបង្ហាញបទពិសោធន៍នៃការគ្រប់គ្រងជំងឺឆ្លងកូវីដ១៩ដែលជោគជ័យនេះបញ្ជាក់ថាប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសកម្ពុ ជាអាចគ្រប់គ្រងដោយជោគជ័យនៅកូវីដ១៩នេះ។ហើយយើងក៏មានបទពិសាជាច្រើនផងដែរ។

លោកស្រីនាយករដ្ឋមន្ត្រីបានលើកឡើងថាដោយសារយើងស្គាល់ពីប្រទេសយើង ភូមិសាស្រ្តយើង វប្បធម៌របស់យើង តម្រូវការរបស់យើង យើងអាចជំរុញការកសាងប្រទេសយើងនៅក្នុងន័យនេះលោកស្រីក៏បានគាំទ្រនូវគំនិតជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែច្រើនថែមទៀតជាពិសេសក្នុងការផ្លាស់ប្ដូរបទពិសោធន៍និងការពង្រឹងនូវការតបភ្ជាប់រវាងប្រទេសទាំងពីរ ៕

Post navigation