Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជា​និង​អ៊ីរ៉ង់​នឹង​ចុះ​អនុស្សរណៈ​លើ​វិស័យ​កីឡា​និង​ទេសចរណ៍​

Views: 8

ដោយ​ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​(MoU)​នឹង​អាច​ធ្វើឡើង​រវាង​កម្ពុជា​និង​ប្រទេស​អ៊ីរ៉ង់​លើ​វិស័យ​ទេសចរណ៍​និង​កីឡា​នាពេលខាងមុខ​ឆាប់ៗ​នេះ​ស្រប​ពេលដែល​កម្ពុជា​កំពុង​តម្រង់ទិស​យ៉ាង​មោះមុត​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២​ឆ្នាំ​២០២៣​។​

​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ អូឡាំពិក​កម្ពុជា (NOCC) និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)​បានបញ្ជាក់​អំពី​ចំណុច​នេះ បន្ទាប់​បញ្ចប់​ជំនួប​រវាង​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​ជាមួយ​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​អ៊ីរ៉ង់ លោក Mahmoud Khosravi Vafa នា​ថ្ងៃទី​២៩ ខែកញ្ញា​ឆ្នាំ​២០២២​ម្សិលមិញ នេះ​។​

​លោក វ៉ា​ត់ ចំរើន បាន​និយាយថា ក្នុងឱកាស​ចូលរួម​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៤១ ពីថ្ងៃ​ទី​០១-០៥ ខែតុលា​នៅ​ភ្នំពេញ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​អ៊ីរ៉ង់​បានស្នើ​សុំ​ជួប​ប្រធាន NOCC លោក​បណ្ឌិត ថោង ខុន​ដើម្បី​ពិភាក្សា​ការងារ​មួយចំនួន​លើ​កិច្ចសហប្រតិបត្តិការ​គ្នា​លើ​វិស័យ​កីឡា​ក៏ដូចជា​ផ្លាស់ ប្តូរ​យោបល់​រិត​ចំណង​សាមគ្គីភាព​មិត្តភាព​នៃ​គណៈកម្មាធិការ​ជាតិ​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​អ៊ីរ៉ង់​។​

​ក្នុងជំនួប​បណ្ឌិត ថោង ខុន ក៏បាន​ថ្លែងអំណរគុណ​ដល់​អូឡាំពិក​អ៊ីរ៉ង់​ដែល​តែងតែ​ផ្តល់​ការគាំទ្រ​ដល់​កម្ពុ​ជានា ពេលកន្លងមក​។​ជាក់ស្តែង​គ្រូបង្វឹក​កា​រ៉ា​តេ​មកពី​ប្រទេស​អ៊ីរ៉ង់​និង​គ្រូ​ចំបាប់​ដែលមាន​គុណ​វុ​ឌ្ឍ​ខ្ព​ស់មក​ចែករំលែក​ដល់​អត្ត​ព​លិ​ក​ជម្រើសជាតិ​កម្ពុជា​។​ការផ្លាស់ប្តូរ​យោបល់​នេះ​ផ្តោត​សំខាន់​លើ​វិស័យ​ទេសចរណ៍​ផង​និង​កីឡា ផង​។​កិច្ចពិភាក្សា​គ្នា​នេះ​នឹង​ឈានដល់​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​(MoU)​ក្នុង​ពេលវេលា​សមស្រប​ណាមួយ នាពេលខាងមុខ​ឆាប់ៗ​នេះ​។

​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​អ៊ីរ៉ង់ បាន​អញ្ជើញលោក​បណ្ឌិត ថោង ខុន ទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស អ៊ីរ៉ង់​នាពេលខាងមុខ​ដើម្បី​ស្វែងរក​ពេលវេលា​សមស្រប​ណាមួយ​ចុះ​អនុស្សរណៈ​នៃ​ប្រទេស​ទាំងពីរ​លើ​វិស័យ​កីឡា​-​ទេសចរណ៍​។​ការចុះ​អនុស្សរណៈ​នេះ​នឹង​អាចធ្វើ​ឡើង​ក្រោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

​លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា អ្វី​ជាការ​កត់សម្គាល់​គឺ​ប្រទេស​អ៊ីរ៉ង់​មាន​សក្តានុពល​ខ្លាំង​លើ​ប្រភេទ​កីឡា ប្រយុទ្ធ​។​ដូច្នេះហើយ​ទើប​បណ្ឌិត​ថោង​ខុន​បានស្នើ​ឲ្យ​ភាគី​អ៊ីរ៉ង់​ជួយឧបត្ថម្ភ​គាំទ្រ​បន្ថែម​លើ​ការអភិវឌ្ឍ​វិស័យ​កីឡា​ជូន​ដល់​កម្ពុជា​ឱ្យ​កាន់តែ​ល្អប្រសើរ​ខណៈ​កម្ពុជា​កំពុង​ត្រៀមខ្លួន​យ៉ាង​ក្លៀវក្លា​ត្រៀម​ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់ខ្លួន​។​

​លោក​អគ្គលេខាធិការ​ក៏បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹមថា​កីឡា​កម្ពុជា​និង​កីឡា​អ៊ីរ៉ង់​នឹង​សហប្រតិបត្តិការ​គ្នា​យ៉ាង​ល្អ​ហើយ ពង្រឹង​បាន​នូវ​គុណភាព​បច្ចេកទេស​កម្រិត​ខ្ពស់​ដែល​អាច​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្រិត​ពិភពលោក​បាន​៕​សរន / N


Post navigation