Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​កម្ពុជា -​ថៃ ជជែក​គ្នា​ពី​ផែន​ការតភ្ជាប់ ប្រព័ន្ធ​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម​

Views: 6

​ដោយៈ​សុផល / ភ្នំពេញ​៖ កម្ពុជា និង ថៃ កំពុង​ជជែក​គ្នា អំពី​ផែន​ការតភ្ជាប់​ប្រព័ន្ធ ដឹកជញ្ជូន និង​ភស្តុភា​រកម្ម ក្នុង​គោលបំណង ធ្វើឱ្យ​ប្រសើរឡើង នៃ​ការតភ្ជាប់ និង​ជំរុញ​លំហូរ​នៃ​ការ ដឹកជញ្ជូន​ទំនិញ និង​អ្នកដំណើរ រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​ការពិភាក្សា​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង សាធារណការ និង​ដឹកជញ្ជូន ក្នុងនោះ ភាគី​កម្ពុជា ដឹកនាំ​ដោយ​លោក ឈៀង ពេជ្រ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ភស្តុភា​រកម្ម នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ភាគី​ថៃ ដឹកនាំ​ដោយ លោកស្រី Arjaree Sriratanaban អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អាស៊ី​បូ​ពា៍ នៃ​ក្រសួងការបរទេស​ថៃ​។​

​ក្នុងជំនួប​ទ្វេភាគី​នេះ លោក​អគ្គនាយក បានធ្វើ​បទ​បង្ហាញ​ពី​ផែនការមេ ស្តីពី ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន ពហុ​មធ្យោបាយ និង​ភស្តុភា​រកម្ម (Intermodal Transport Connectivity and Logistics System Master Plan) ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ កំពុង​សហការ​រៀបចំ​។

​លោក​អគ្គនាយក ក៏បាន​ជម្រាបជូន​គណៈប្រតិភូ​ថៃ អំពី​វឌ្ឍនភាព​នៃ​ការសាងសង់ រចនាសម្ព័ន្ធ​ច្រកទ្វារព្រំដែន CBF (Cross Border Facilities) នៅ​ស្ទឹង​បត់​-​បាន​ណង​អៀន ដែលជា​ប្រាក់កម្ចី របស់​រាជរដ្ឋាភិបាល​ថៃ និង​ការអភិវឌ្ឍ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម នៅក្នុង​ក្របខ័ណ្ឌ​ទូទាំង ប្រទេស​កម្ពុជា ផងដែរ​។​

​ភាគី​ទាំងពីរ ក៏បាន​ពិភាក្សា​ផ្លាស់ប្តូរ​ទស្សនៈ​យោបល់ ទៅលើ​នីតិវិធី ក្នុង​ការបើក​ច្រក បណ្តោះអាសន្ន ស្ទឹង​បត់​-​បាន​ណង​អៀន ដើម្បី​កាត់បន្ថយ​ការកកស្ទះ នៅ​ច្រកទ្វារព្រំដែន អន្តរជាតិ ប៉ោយប៉ែត​-​អារញ្ញ​ប៉ា​ថេត និង​ការបើក​ច្រកទ្វារ​អន្តរជាតិ​ថ្មដា​-​តា​សែន ផងដែរ ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នៃ​ការតភ្ជាប់ និង​ជំរុញ​លំហូរ​នៃ​ការដឹកជញ្ជូន​ទំនិញ និង​អ្នកដំណើរ រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ប្រសើរឡើង​៕/V​

Post navigation