Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃវេទិកាថ្នាក់តំបន់ អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្ដីពី 3R និងសេដ្ឋកិច្ចចក្រា

Views: 11

ដោយ៖ដេប៉ូ/ភ្នំពេញ៖ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹងមួយដល់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយជាតិ អន្តរជាតិថា ក្រសួងបរិស្ថាន ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ «វេទិកាថ្នាក់តំបន់អាស៊ី និង ប៉ាស៊ីហ្វិកលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចចក្រា» ក្រោមប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ចចក្រាទៅ ក្នុងការអភិវឌ្ឍលើគ្រប់វិស័យឆ្ពោះទៅសម្រេចបានសង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព»។

ក្រសួងបរិស្ថានបានឱ្យដឹងដែរថាសម្រាប់កម្មវិធីនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ លើទឹកដីនៃខេត្តសៀមរាប។

កម្មវិធីនេះក៏បានការសហការរៀបចំដោយក្រសួងបរិស្ថាននៃប្រទេសជប៉ុន និងមជ្ឈមណ្ឌលសហប្រជាជាតិសម្រាប់ការអភិវឌ្ឍ ក្នុងតំបន់ (UNCRD) វេទិកាតំបន់ដ៏មានសារៈសំខាន់នេះ នឹងមានការអញ្ជើញចូលរួមពីគណៈប្រតិភូតំណាង ប្រទេសចំនួន ៣៥៕/R

Post navigation